en     km
en     km

លោកត្រាំដកលោក Rex Tillerson ដោយសារធ្វើការទូតទន់ភ្លន់ពេក

Share

នៅទីបំផុតលោកប្រធានាធិបតីដូណាល់ត្រាំបានសម្រេចដកលោករិ Rex Tillerson ពីតំណែងរដ្ឋមន្ត្រីការបរទេស ក្រោមហេតុផល លោក Rex Tillerson ច្រើនតែជំទាស់រូបលោក បញ្ហាកិច្ចការបរទេសមួយចំនួនជាពិសេស ករណីកម្មវិធីអាវុធនុយ ក្លេអ៊ែរប្រទេសអេរ៉ង់ និងបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

តាមការវិភាគរបស់បណ្ដាញផ្សាយព័ត៌មានBBC បញ្ហាការទូតទន់ភ្លន់ពេក ជាហេតុនាំឱ្យលោកត្រាំធ្វើសេចក្ដីសម្រេចដូចនេះ។

BBC ថា គេបានឃើញលោកត្រាំបញ្ចប់តូនាទីរបស់លោក Rex Tillerson តាមរយៈ  Twitter ហើយបានស្នើតែងតាំង ប្រធានចរកម្ម CIA លោក Mike Pompeo ជំនួសវិញ។

ជាមួយគ្នានេះ លោក ត្រាំបានតែងតាំងលោកស្រី Gina Haspel ជាប្រធានCIA។ តែនេះជាលើកដំបូងហើយដែលភ្នាក់ងារចារកម្មកណ្ដាលរបស់អាមេរិក ដឹកនាំដោយស្ត្រីម្នាក់។

យ៉ាងនេះក្ដីលោក Rex Tillerson ដែលធ្វើទស្សនកិច្ចនៅទ្វីបអាហ្រ្វិកបានប្រតិកម្មដោយន័យវិជ្ជមាន។ លោកថា ការងាររបស់លោកកន្លងមកនេះ ធ្វើបានល្អ ជាពិសេសទំនាក់ទំនងជាមួយចិន និងបញ្ហាអាវុធនុយក្លែងអ៊ែររបស់កូរ៉េខាងជើង។

អ្នកសង្កេតការណ៍មើលឃើញថា ការដកលោក Rex Tillerson គឺជាយុទ្ធសាស្ត្រនៃការរុះរើ គណៈរដ្ឋមន្ត្រីរបស់លោក ខ​ណៈលោកត្រាំចង់ស្ដារប្រជាប្រិយភាពឡើងវិញ៕

 

Share

Image
Image
Image