en     km
en     km

លោកត្រាំបណ្ដេញអគ្គរដ្ឋអាជ្ញាករណីមិនព្រមស៊ើបអង្កេតប្រឆាំងប្រទេសរុស្ស៊ី

Share

អគ្គរដ្ឋអាជ្ញាលោក Jeff Sessions​ ត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បណ្ដេញចេញពីតំណែងហើយបន្ទាប់ពីអ្នកទាំងពីប៉ះទង្គិចគ្នាករណីដែល​លោក Sessions មិនព្រមបន្តស៊ើបអង្កេត ប្រឆាំងរុស្ស៊ីលូកដៃចូកកិច្ចការបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែ វិច្ឆិកាឆ្នាំ២០១៦។ ​

បណ្ដាញផ្សាយព័ត៌មាន BBCចុះផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ថា លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់លោក Sessions យ៉ាងខ្លាំងទៅលើអគ្គរដ្ឋអាជ្ញាJeff Sessions​  រូបនេះដែលបានដកខ្លួនចេញពីការស៊ើប អង្កេតប្រឆាំងនឹងរុស្ស៊ី រហូតករណីងខ្វែងគំនិត កាន់តែធ្ងន់ធ្ងរ។

លោក ត្រាំ បាន បញ្ជាក់នៅលើ Twitter ៖ «យើងសូមអរគុណដល់អគ្គរដ្ឋអាជ្ញាលោក Jeff Sessions ក្នុងការបំពេញតួនាទីរបស់លោកនាពេលកន្លងមក។ សូមជូនពរសុខភាពល្អ។

 លោកបានបញ្ជាក់ថា លោក Matthew Whitaker ជាប្រធានបុគ្គលិករបស់លោក Sessions និងជាអ្នករិះគន់ការស៊ើបអង្កេតលើរុស្ស៊ី នឹងត្រូវឡើងកាន់តំណែងជាអគ្គរដ្ឋអាជ្ញា ។

សូមជម្រាប់ថា លោក Jeff Sessions​  ដែលត្រូវលោកត្រាំបណ្ដេញពីតំណែងនេះ បានសរសេរលិខិត សុំការលាលែងពីលោកត្រាំ​ បន្ទាប់ពីលោកទទួលការបង្ខំអោយលាលែងពីតំណែងនេះ៕

Share

Image
Image
Image