en     km
en     km

លោកស្រីអ៊ុងសានស៊ូជី ៖ សន្តិភាព និងវិបុលភាពគឺជាអាទិភាពសម្រាប់ប្រទេសភូមា

Share

ភូមា៖ ប្រទេសភូមា(មីយ៉ាន់ម៉ា)បានរីកចម្រើនយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែប្រឈមនឹងបញ្ហានយោបាយ និងប្រព័ន្ធតុលាការជាដើម។ ជុំវិញបញ្ហានេះ លោកស្រី អ៊ុងសានស៊ូជី ​ក្នុងនាមជាប្រធានក្រុមបក្រឹក្សារដ្ឋនៃប្រទេសភូមាបាននិយាយថា ដើម្បីធានាឱ្យមានស្ថេរភាព ការអប់រំ និងការវិនិយោគ គឺ សន្តិភាព និងវិបុលភាព ជាអាទិភាពសម្រាប់ប្រទេសភូមា។

កញ្ញា ជាតា​ ជូនសេចក្ដីប្រែសម្រួល!

លោកស្រី ស៊ូជី បានលើកឡើងដូចនេះ នៅក្នុងវេទិការសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ានដែលធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ។

សេចក្ដីថ្លែងការណ៍នៃវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន ចុះនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ  បានស្រង់សំដីរបស់លោកស្រី អ៊ុងសានស៊ូជីដែលលោកស្រីបន្ថែមថា ៖ «ខ្ញុំមិនគ្រាន់តែនិយាយអំពីអំពើពុករលួយប៉ុណ្ណោះទេ តែវាក៏និយាយពីការពិត ដែលថា ពួកគេមានអារម្មណ៍ជឿជាក់ជាងមុន ហើយពួកគេមានអារម្មណ៍ថា ពួកគេអាចមានគំនិតផ្តួចផ្តើមច្រើនថែមទៀត»។

ប្រទេសភូមាបានប្តេជ្ញាចិត្តអភិវឌ្ឍន៍ប្រទេសអោយសម្រេចបាននូវសន្តិភាព និងភាពចម្រុងចម្រើនក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ។

លោកស្រី អ៊ុង សានស៊ូជី បានលើកឡើងថា ការអប់រំ គឺជាអាទិភាពមួយដើម្បីបន្តនិន្នាការនេះ។ លោកស្រីថា ការអប់រំ គឺមិនចប់ទេ បន្ទាប់ពីការរៀនសូត្រ ប៉ុន្តែវារួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីផ្តល់ឱ្យប្រជាជននូវឱកាសរៀនសូត្របន្ថែមទៀតពីអ្វីដែលជាប្រភេទនៃការអប់រំ ដូចជា តួនាទីដែលពួកគេអាចធ្វើបាន ។

បន្ថែមលើនេះ លោកស្រីថា នីតិរដ្ឋត្រូវតែអនុវត្តចំពោះទាំងអស់គ្នា។ នៅក្នុងវេទិការនេះ លោកស្រី អ៊ុងសានស៊ូជី ក៏បានធ្វើអត្ថាធិប្បាយផងដែរលើការកាត់ទោសនាពេលថ្មីៗនេះទៅលើអ្នកសារព័ត៌មានរ៉យទ័រពីរនាក់នៅក្នុងប្រទេសភូមាឱ្យជាប់គុក ៧ឆ្នាំ ដែលករណីនេះលោកស្រីបានការពារតម្លាភាពនៃដំណើរការនីតិវិធីតុលាការហើយបានអញ្ជើញអ្នកសង្កេតការណ៍ឱ្យអានសេចក្ដីសង្ខេបនៃការកាត់ក្តីដើម្បីចង្អុលបង្ហាញនូវការកាត់ក្តីពីភាពយុត្តិធម៌ដោយបើកផ្លូវអោយ ឱ្យពួកគេប្តឹងឧទ្ធរណ៍ទៀតផង ។

លោកស្រីបានបញ្ជាក់ដូចនេះថា ៖«ពួកគេមិនជាប់គុកដោយសារពួកគេជាអ្នកសារព័ត៌មាននោះទេ។ ពួកគេត្រូវជាប់គុកដោយសារតុលាការបានសម្រេចថាពួកគេបានបំពានលើសន្តិសុខរបស់រដ្ឋ»។

ប្រទេសភូមាបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសចំនួន ៨ ពាន់លានដុល្លារ កាលពីឆ្នាំមុន ដែលនេះ គឺជាការស្វាគមន៍ “ការវិនិយោគកាន់តែច្រើននិងល្អប្រសើរជាងមុន” ។

លោកស្រី អ៊ុងសានស៊ូជី បានសង្កត់ធ្ងន់ថា ៖«យើងក៏ទទួលយកផងដែរថាយើងមានការទទួលខុសត្រូវ ដើម្បីទាក់ទាញការវិនិយោគប្រភេទផ្សេងទៀតដែលយើងចង់បាន ជាពិសេសនៅក្នុងវិស័យអប់រំ និងកសិកម្ម»។

ទោះបីជា ប្រជាជនភូមានៅតែរស់នៅក្នុងតំបន់ជនបទប្រហែល ៧០ភាគរយក៏ដោយ តែលោកស្រី អ៊ុងសានស៊ូជីនៅតែមានមោទនភាពអំពីសក្ដា នុពលរបស់ប្រទេសភូមា ក្នុងការដើរតួនាទីនាំមុខក្នុងសន្តិសុខស្បៀងសកល ។ លោកស្រីបានមានប្រសាសន៍ថា “ម្ហូបអាហារចាប់ផ្តើមពីផែនដីហើយភូមាដែលត្រូវបានគេស្គាល់ថា ជាចានអង្កររបស់ពិភពលោកកំពុងតែធ្វើវិស័យកសិកម្មកាន់តែខ្លាំង។

ការប្រឈមផ្នែកនយោបាយ

ការប្រឈមមុខខាងនយោបាយនយោបាយ គឺជាផលពិបាកក្នុងការចរចាដើម្បីបន្តផ្លូអភិវឌ្ឍន៍ដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីបានប្តេជ្ញា។ នេះជាការបញ្ជាក់របស់លោកស្រីសូជី។

ដោយឡែកទាក់ទិននឹងតួនាទីរបស់យោធាដែលទទួលបានអាសនៈសភាចំនួន ២៥% តាមការកំណត់ដោរដ្ឋធម្មនុញញ  លោកស្រីសូជីបានបញ្ជាក់សាជាថ្មីថា៖«អ្នកតំណាងរាស្ត្រដែលមិនមានការបោះឆ្នោត ២៥% មិនស្របតាមតម្លៃប្រជាធិបតេយ្យទេហើយរឿងនេះត្រូវតែផ្លាស់ប្តូរគឺ សមាជិកសភាទាំងអស់គួរតែត្រូវបានជ្រើសរើសដោយសេរីដោយប្រជាជន »។

លោកស្រីបានបន្ដថា៖« ដំណើរការបែបនេះនឹងត្រូវបានចរចា ដើម្បីជាផលប្រយោជន៍នៃការផ្សះផ្សាជាតិ។ យើងបានព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងនៅក្នុងក្របខ័ណ្ឌច្បាប់ពីព្រោះយើងជឿជាក់ថានីតិរដ្ឋពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្ថេរភាពនៃប្រទេសរបស់យើងនិងសន្តិសុខរបស់ប្រជាជនរបស់យើង »។

ចំពោះប្រធានបទនៃអំពើហឹង្សានៅក្នុងរដ្ឋរ៉ាក់ឃីងវិញ លោកស្រី ស៊ូជី បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសភូមា ចំពោះការធ្វើមាតុភូមិនិវត្តន៍របស់ក្រុមរ៉ូហ៊ីងយ៉ា។ លោកស្រីមានប្រសាសន៍ថា “ទោះបីយើងមានត្រឹមតែ ៧៥ ភាគរយនៃសភាប៉ុណ្ណោះ យើងត្រូវតែទទួលយកការទទួលខុសត្រូវរឿងនេះ ១០០ភាគរយ” ។

លោកស្រីបានសង្កត់ធ្ងន់ថា នីតិរដ្ឋត្រូវតែអនុវត្តចំពោះទាំងអស់ ដែលយើងអាចគិតថា ស្ថានភាពអាចត្រូវបានដោះស្រាយបានល្អប្រសើរ ប៉ុន្តែយើងជឿជាក់ថា ដើម្បីឱ្យមានស្ថេរភាព និងសន្តិសុខយូរអង្វែង យើងត្រូវតែមានយុត្តិធម៌ដល់ភាគីទាំងអស់។

ទោះជាយ៉ាងណាសេចក្ដីថ្លែងការណ៍របស់លោកស្រី អ៊ុងសានស៊ូជីបានបិទបញ្ចប់ជាមួយនឹងសេចក្តីសង្ឃឹម និងការជឿជាក់ថា គណបក្សរបស់លោកស្រីនឹងឈ្នះការបោះឆ្នោតលើកក្រោយនៅឆ្នាំ ២០២០ ដើម្បីបន្តកម្មវិធីអភិវឌ្ឍន៍ស្របតាមផែនការអភិវឌ្ឍន៏ដែលបានចេញផ្សាយកាលពីដើមឆ្នាំនេះ។ លោកស្រីថា ភូមាមានទិសដៅមួយរបស់ខ្លួន គឺការចង់ក្លាយជាផ្នែកមួយនៃដំណើរការនាំប្រទេសចេញពីភាពក្រីក្រ៕

ប្រភព៖  The World Economic Forum

 

 

 

 

 

 

 

 

 

 

Share

Image
Image
Image