en     km
en     km

លោក គង់ គាំ ថា «ច្បាប់ប្រជាធិបតេយ្យកម្ពុជា»របស់សភាអាមេរិកប្រៀបដូចជាទីងមោងបន្លាចសត្វ

Share

(ភ្នំពេញ)៖ លោក គង់ គាំ បច្ចុប្បន្នជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ បានសរសេររៀបរាប់ក្នុងPage Facebook របស់លោកកាលពីទី២២កក្កដា អំពីស្ថានភាពនយោបាយ និងប្រវត្តិនយោបាយនៅកម្ពុជាតាំងពីឆ្នាំ១៩៦៥រហូតមកដល់បច្ចុប្បន្ន។តែនៅក្នុងសារដ៏វែងនោះក៏មានបង្គប់នូវប្រយោគមួយឃ្លាថា«ច្បាប់ប្រជាធិបតេយ្យកម្ពុជា»របស់ សភាអាមេរិក ប្រៀបដូចជាទីងមោងបន្លាចសត្វ។

កញ្ញា អ៊ុំចន្ទលកិ្ខណា រាយការណ៍៖

សាររបស់លោកគង់គាំ អតីតសមាជិកព្រឹទ្ធសភារូបនេះ បានរៀបរាប់ថា៖ «អ្នកមានអំណាចនៅកម្ពុជា មិនព្រឺព្រួចអំពីច្បាប់ដែលអាចគ្រាន់តែជាទីងមោងបន្លាចសត្វតែប៉ុណ្ណោះ គឺតាមនយោបាយលោកប្រធានាធិបតី ត្រាំ សហរដ្ឋអាមេរិកនឹងគោរពនយោបាយកសាង និងការពារប្រទេសដទៃដោយខ្លួនគេផ្ទាល់»។  

លោក គង់ គាំ បានសរសេរលើទំព័រហ្វេសប៊ុកពីរឿងធ្វើច្បាប់របស់អាមេរិកលើកម្ពុជា។

លោកចង់មានន័យថា ច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជា ឬH.R 526 ដែលអនុម័តដោយសភាជាន់ទាបអាមេរិក ដើម្បីដាក់សម្ពាធទៅលើមេដឹកនាំនៅកម្ពុជានោះ គឺប្រៀបដូចជា ទីងមោងដែលមិនមានប្រសិទ្ធភាពចំពោះអំណាចនៅកម្ពុជាឡើយហើយម្យ៉ាងលោកថារដ្ឋការរបស់លោកត្រាំ​មិន​សូវខ្វល់​នឹងប្រទេសដៃទៃទេ។

ការអះអាងរបស់អ្នកនយោបាយជើងចាស់រូបនេះ បានធ្វើឡើងបន្ទាប់ក្រសួងការបរទេសកម្ពុជា បាន​ប្រតិកម្មដោយទាមទាររកយត្តិធម៌ពីសភាអាមេរិកវិញ ដែលដាក់ទណ្ឌកម្មលើកម្ពជា។

លោកគង់គាំមានឈ្មោះហាមធ្វើនយោបាយរយៈពេល៥ឆ្នាំក្នុងចំណោម១១៨នាក់ ។ លោក​បាន​សុំការលើកលែងទោស  ហើយក៏ចូលរួមធ្វើជាទីប្រឹក្សាឱ្យគណបក្សឆន្ទៈ​ខ្មែរដែលកូនប្រុសម្នាក់របស់​លោក​គឺលោកគង់មុនិកា។

តែសូមបញ្ជាក់ថា ច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៩ ឬហៅម្យ៉ាងទៀតថា HR526 ដែលសភាអាមេរិកបានអនុម័តជាឯកច្ឆ័នកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៩នេះ គឺកំពុងតែធ្វើការរងចាំព្រឹទ្ធសភាអាមេរិកសម្រេចនឹងបញ្ជូនទៅការិយាល័យរបស់ប្រធានាធិបតីចុះហត្ថលេខា ទទួលយកតែប៉ុណ្ណោះ។

សូមជម្រាបទៀតថា ច្បាប់ស្តីពីប្រជាធិបតេយ្យនៅកម្ពុជានេះ គឺបង្កើតឡើងក្នុងគោលបំណងដាក់ទណ្ឌកម្មទៅលើមន្រ្តីកម្ពុជា ដើម្បីស្តារលិទ្ធប្រជាធិបតេយ្យនៅកម្ពុជា ហើយសម្រាប់ការបង្កើតច្បាប់នេះគឺធ្វើឡើងបន្ទាប់ពីសភាតំណាងរាស្រ្តអាមេរិកបានចោទប្រកាន់ថា ដំណើរលិទ្ធប្រជាធិបតេយ្យនៅកម្ពុជា គឺកំពុងមានការធ្លាក់ចុះខ្លាំង។

ច្បាប់ នេះ ចេញដំណើរការជាផ្លូវការមែននេះគឺនឹងមានស្មារតីចំនួន២សំខាន់ដែលសំដៅទៅលើដាក់ការដាក់ទណ្ឌកម្មទៅលើមន្រ្តីកម្ពុជា ដែលក្នុងនោះរួមមានការបង្កកទ្រព្យសម្បត្តិ និងការបិទទិដ្ឋាការមិនឲ្យចូលទឹកដីអាមេរិកជាដើម។

អ្នកសង្កេតការណ៍ព្រមានថា បើច្បាប់ចេញរួចគឺច្បាប់​ផ្ដាច់ប្រព័ន្ធពន្ធអនុគ្រោះ របស់អាមេរិក GSP ក៏អាចនឹងចេញរួចផងដែរគឺកម្ពុជាអាចនឹងប្រឈមមុខនឹងសម្ពាធធ្ងន់ធ្ងរគឺជួនពេលនោះសហភាពអឺរ៉ុបនឹងដកពន្ធអនុគ្រោះEBA វិញ។ តែយ៉ាងណា បក្សកាន់អំណាចនៅកម្ពជា អះអាងថាមិនខ្វល់​ឡើយ។តែបានសន្យាថានឹងខិត្តកសាងប្រជាធិបតេយ្យដោយខ្លួនឯង ៕

Share

Image
Image
Image