en     km
en     km

វិភាគ៖តើចិនមានផែនការរឹបអូសកោះហ្វីលីពីនជាថ្នូរនឹងគុណបំណាច់ប្រាក់កម្ចីពាន់លានដុល្លាឬចង់សាកមើលអំណាចកូនបំណុលឌូទើតេ?

Share

គិតមើលដល់ថ្ងៃទី១៨មេសានេះ គឺជាង១០ថ្ងៃហើយ ដែលចិនបានបញ្ជូននាវាល្បាតជាង​១០០​គ្រឿង​​របស់​​កងទ័ពជើងទឹកទៅឡោមព័ន្ធកោះមួយរបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង។

រូបភាពនេះ មើលទៅ ដូចជាចិនលើកទ័ពដើម្បីធ្វើសង្រ្គាមចូល​លុកលុយ​និង​កាន់​កាប់កោះ​របស់​ហ្វីលីពីនក្នុងពេលឆាប់ៗនេះ។ ករណីនេះបង្កឱ្យមានភាពតានតឹងជាខ្លាំង​រវាង​ប្រទេស​ទាំងពីរ។

បើចិនមិនចូលកាន់កាប់កោះPag Asa របស់ហ្វីលីពីន ទេ គឺគេអាចគិតថា មហាអំណាចមួយនេះ គ្រាន់តែដាក់គំនាបដើម្បីឱ្យហ្វីលីពីន ក្រោមការដឹកនាំរបស់បុរសខ្លាំងឌូទើតេ ទទួលស្គាល់​ថា​ចិន មានគុណបំណាច់លើ ប្រទេសអាស៊ីអាគ្នេយ៌មួយនេះ តាមរយៈ​ប្រាក់​កម្ចី​រាបពាន់​លាន​ដុល្លារ​​​ក្នុងគំរោងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធគមនាគមន៍របស់ប្រទេស។ មួយវិញទៀត ចិនក៏ចង់សាកល្បងមើល អំណាចនិង ជាតិនិយមរបស់ឌូទើតេ មាន​កម្រិត​ណាម បើ ដែនដីរបស់ខ្លួនប្រឈមនឹងការរឹបអូស។ តែម្យ៉ាងទៀតចិន ក៏ចង់សាកល្បងមើល អំណាចអាមេរិក ថាតើ ហ៊ានជួយសម្ព័ន្ធមិត្តរបស់កម្រិតណាដែរ។

ទាំងនេះ គឺចំណោទ​នៃបញ្ហាដែលលោកអុ្នកនាង អាចនឹងបានដឹងតាមរយៈ ការបក​ស្រាយ​របស់លោកនួន បូរិន តាមរយៈការចោទសូររបស់លោកកែវសុខា ដែលមានដូចតទៅ៖

 

Share

Image
Image
Image