en     km
en     km

វិភាគ៖រដ្ឋសភាថៃមានប្រធានថ្មីពិតមែនតែស្ថាប័ននេះប្រឈមនឹងការខ្វះការរួមគ្នា​ដើម្បីជ្រើសតាំង​នាយក​រដ្ឋមន្ត្រីថ្មី

Share

កិច្ចប្រជុំដំបូងនៃសភាអាណ្ណត្តិថ្មីនៃរាជាណាចក្រថៃបានធ្វើឡើងក្រោមអធិបតីភាពនៃព្រះមហាក្សត្រថ្មីគឺព្រះអង្គម្ចាស់វិជ្ជរ៉ាឡុងកន។ក្នុងកិច្ចប្រជុំសភាថ្មីដែលកើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៤មីនាកំពុងតែ ប្រឈមជាខ្លាំងក្នុងការប្រមូលកម្លាំងនយោបាយរួមគ្នាបង្កើតរាជរដ្ឋាភិបាលចម្រុះដ៏ផុយស្រួច។

កញ្ញា ហេង នីទីរាយការណ៍៖

កិច្ចប្រជុំដំបូងនេះ ពុំមានវត្តមានមេបក្សប្រឆាំងដ៏ធំមួយនៃគណបក្សឆ្ពោះទៅអនាគតនោះទេ។

លោកThanathorn Juangroongruangkit  ត្រូវបានតុលាការរបស់ព្រះរាជាណាចក្រនេះ​ព្យួរអាសនៈ របស់គាត់​ហើយហាម​គាត់ចូលអង្គុយក្នុងសភា។មូលហេតុដោយសារតែលោកThanathorn Juangroongruangkit ត្រូវបានគេចោទថាបានរំលោភច្បាប់បោះឆ្នោតរបស់ប្រទេសនេះ។

តែយ៉ាងណាក៏ដោយកិច្ចប្រជុំសភាបានប្រព្រឹត្តិទៅដោយបានជ្រើសរើសអតីតនាយករដ្ឋមន្ដ្រីChuan Leekpai មកពីគណ​បក្សប្រជាធិប​តេយ្យជាប្រធានរដ្ឋសភា។លោកChuan Leekpai មានអាយុ៨០ ឆ្នាំលោកធ្លាប់ធ្វើ​នាយរដ្ឋមន្ដ្រី​ថៃចំនួន២អាណ្ណត្តិនៅរវាងឆ្នាំ១៩៩២ដល់ឆ្នាំ១៩៩៥នឹងឆ្នាំ ១៩៩៧ដល់ឆ្នាំ ២០០១។លោកក៏ធ្លាប់ធ្វើជារដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ក្រសួងអប់រំ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល និងក្រសួងកសិកម្ម។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ីBarnamaគឺនៅ​ក្នុងការបោះឆ្នោតនេះលោក ទទួលបានសម្លេងគាំទ្រ២៥៨ទល់និង២៣៥សម្លេង។សារព័ត៌មានក្នុងស្រុកបានចុះផ្សាយថាលោកChuan Leekpai ជាអ្នកនយោបាយដែលមាននិនាការកណ្ដាល​តែចុងក្រោយ​នេះលោកបានបង្ហាញភាព សិទ្ធស្នាលបន្ដិចជាមួយនឹងពួកយោធានិងគណបក្សបាឡាំងប៉ាចារ៉ាត់។

លោកChuan Leekpai ជាមន្ដ្រីជាន់ខ្ពស់ម្នាក់នៃគណបក្សប្រជាធិបតេយ្យដែលលោកអាប់ភីស៊ីតជា ប្រធានគណបក្សនោះ។តែលោកអាប់ភីស៊ីតបានលាលែងពីប្រធានបក្សនេះភ្លាមៗបន្ទាប់ពី គណបក្សប្រជាធិបតេយ្យបានដណ្ដើមអាសនៈសភាបានតែ៥២អាសនៈប៉ុណ្ណោះ។

អ្នកសង្កេតការណ៍មើលឃើញថាគណបក្សប្រជាធិបតេយ្យនិងគណបក្សភូមិចៃថៃអាចនឹងត្រូវបានប្រធានរដ្ឋសភានេះបញ្ចុះបញ្ជូលឲ្យគាំទ្រនិងចងសម្ព័ន្ធភាពជាមួយនិងគណបក្សបាឡាំងបាចារ៉ាត់ដែលដឹកនាំដោយនាយករដ្ឋមន្ដ្រីឧត្តមសេនីយ៍ប្រាយុទ្ធចាន់អ៊ូចា។

គណបក្ស២នេះត្រូវបានមើលឃើញថាជាឧបករណ៍ដ៏មានតំលៃបំផុតនឹងជាអ្នកសំរេចឲ្យមានរដ្ឋាភិបាលថ្មី។យ៉ាងណាក៏ដោយគេពុំទាន់ដឹងថាក្រុមសម្ព័ន្ធភាពដែលដឹកនាំដោយគណបក្សបាឡាំងបាចារ៉ាត់និងគណបក្សភឿថៃដែលលោកថាក់ស៊ីននៅពីក្រោយអាចបង្កើតរដ្ឋាភិបាលចម្រុះបាននៅឡើយទេ។អ្នកសង្កេតការណ៍មើលឃើញទៀតថាការបង្កើតរដ្ឋាភិបាលថ្មីនៅពេលនេះដែលពុំដឹងថាអ្នកនយោបាយណាជានាយករដ្ឋមន្ដ្រីពិតប្រាកដនោះនោះនឹងអាចពន្យាពេលជាច្រើនបន្ដទៀត។

ក្នុងន័យនេះប្រសិនបើគណបក្សប្រជាធិបតេយ្យនិងគណបក្សភូមិចៃថៃទៅនៅខាងសម្ព័ន្ធភាពណាមួយគឺក្រុមនោះអាចនឹងបង្កើតរដ្ឋាភិបាលថ្មីបាន។ប៉ុន្ដែសម្រាប់គណបក្សបាឡាំងប្រាចារ៉ាត់ត្រូវបានរាយការណ៍មកថាបានប្រមូលកំលាំងបានរហូតដល់ទៅ១៤៧អាសនៈ។

ចំណែកឯក្រុមរណសិរ្យប្រជាធិបតេយ្យដឹកនាំដោយគណបក្សភឿថៃបានប្រមូលអាសនៈរួមគ្នាជាង២៥០អាសនៈ។អ្នកសង្កេតការណ៍មើលឃើញថាសភាថៃដែលមាន៥០០អាសនៈហើយត្រូវបូកបន្ថែមព្រឹទ្ធសភា២៥០អាសនៈទៀតគឺជាអ្នកសំរេចចិត្តរួមគ្នាជ្រើសរើសនាយករដ្ឋមន្ដ្រីដើម្បីបង្កើតរដ្ឋាភិបាលថ្មី។

យ៉ាងណាគណបក្សបាឡាំងបាចារ៉ាត់ហាក់មានប្រៀបខ្លាំងឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលដោយសារតែព្រឹទ្ធិសភា២៥០រូបនោះភាគច្រើនសមាសភាពរបស់ក្រុមប្រឹក្សាយោធាដែលលំអៀងទៅរកលោកប្រាយុទ្ធចាន់អូចា។

តែបែបនេះក្ដីក្រុមរណសិរ្យប្រជាធិបតេយ្យកំពុងតែបញ្ជុះបញ្ជូលគណបក្សប្រជាធិបតេយ្យនិងគណបក្សភូមិចៃថៃឲ្យនៅជាមួយខ្លួនដោយសន្យាតែងតាំងលោកអាប់ភីស៊ីតជាបេក្ខជននាយករដ្ឋមន្ដ្រី។

មកដល់ពេលនេះ គេនៅពុំទាន់ដឹងច្បាស់ថា បក្សប្រឆាំងធំពីរនេះ ងាកទៅអោយណានោះទេ។

តែបក្សបាល្ល័ង្កប្រាចារ៉ាត់កំពុងបញ្ជុះបញ្ជូលបក្សប្រជាជធិបតេយ្យនិងបក្សភូមចៃថៃឱ្យមករួមជាមួយខ្លួនដើម្បីបង្កើតរាជរដ្ឋាភិបាលចម្រុះសំឡេងភាគច្រើន។

យ៉ាងណា វត្តមានអង្គព្រះមហាក្សត្រវិជ្ជរ៉ាឡុងកនជាព្រះអធិបតីនៃការបើកសម័យប្រជុំសភាលើកដំបូងគឺជាការឆ្លុះបញ្ចាំងនៃភាពស្របច្បាប់យ៉ាងខ្លាំងសម្រាប់លោក Chuan Leekpai ដែលត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភាអាណ្ណត្តិថ្មីនេះ៕

 

Share

Image
Image
Image