en     km
en     km

វិភាគ៖អាមេរិកទំនងឆក់ធ្វើសង្គ្រាមមួយឈុតចំពេលអ៊ីរ៉ង់គ្រោះថ្នាក់ជំងឺផ្លូវដង្ហើម

Share

ខណៈនេះពិភពលោកកំពុងស្លន់ស្លោនឹងការឆ្លងមេរោគកូរ៉ូណាដ៏កំណាចដែលបានសម្លាប់មនុស្សជាច្រើនពាន់នាក់។តែសម្រាប់នៅមជ្ឈឹមបូព៌ានោះវិញ គឺអាមេរិកនិងអ៊ីរ៉ង់បន្ដប្រើហិង្សាដា់គ្នា។ការណ៍នេះកើតឡើងដោយសារអ៊ីរ៉ង់គាំទ្រក្រុមប្រយុទ្ធវាយប្រហារសម្លាប់កងទ័ពអាមេរិកនៅលើទឹកដីអ៊ីរ៉ាក់ហើយអាមេរិកក៏វាយប្រហារសងសឹកវិញសម្លាប់ពួកអ៊ីរ៉ង់គាំទ្រ៦នាក់។ករណីនេះអាមេរិកគំរាមធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់តែម្ដង។តើអ៊ីរ៉ង់ត្រៀមហើយឬនៅ នៅពេលនេះខ្លួនធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចផងនិងធ្លាក់ក្នុងសង្គ្រាមកូរ៉ូណាផង។

កញ្ញា ពៅនិកាជូនសេចក្ដីអត្ថាធិប្បាយ៖

នៅខណៈពិភពលោកទាំងមូលកំពុងស្លន់ស្លោរនឹងការផ្ទុះជំងឺផ្លូវដង្ហើមដ៏ធ្ងន់ធ្ងរចេញពីប្រទេសចិនគឺភាពស្ងប់ស្ងាត់នៅមជ្ឈឹមបូព៌ាមានតិចតួចបំផុត។កាលពីថ្មីៗនេះមូលដ្ឋានកងទ័ពអាមេរិកនៅលើទឹកដីអ៊ីរ៉ាក់រងការវាយប្រហាររ៉ុកកែតចំនួន១៨គ្រាប់ដោយបណ្ដាលឱ្យកងទ័ពអាមេរិកពីរនាក់ស្លាប់និងកងទ័ពអង់គ្លេសម្នាក់។ភ្លាមៗក្រសួងការពារជាតិអាមេរិកបានប្រកាសថាវាជាទង្វើរបស់អ៊ីរ៉ង់មួយឈុតទៀតហើយដែលប្រើកម្លាំងទ័ពខ្ចីដៃវាយប្រហារលើបន្ទាយកងទ័ពរបស់ខ្លួននៅក្នុងទឹកដីអ៊ីរ៉ាក់ ដែលមើលទៅបង្ខំឱ្យអាមេរិកដើរដល់ចំនុចទ័លច្រកថាតើត្រូវដកទ័ពចេញពីអ៊ីរ៉ាក់ឬក៏បន្ដវត្តមានតែគ្មានទេការដកទ័ពចេញគឺមានតែចល័តទ័ពរើទីតាំងដើម្បីប្រុងប្រៀបនៃការធ្វើសង្គ្រាមតែប៉ុណ្ណោះនេះជាការបង្ហើបឱ្យដឹងរបស់រដ្ឋមន្រ្ដីការពារជាតិអាមេរិក ម៉ាកអេស្ព័រ។គេហទំព័រ ព័ត៌មានមួយឈ្មោះថា Zero Hedgeបានចុះផ្សាយដោយដាក់ចំណងជើងរបស់ខ្លួនថា អាមេរិកនិងទាញសង្គ្រាមមួយឈុតនៅមជ្ឈឹមទៀតនឹងអ៊ីរ៉ង់គឺមិនយូរមិនឆាប់ឡើយ។តើស្ថានភាពពីរនេះអាមេរិកអាចឆក់ធ្វើសង្គ្រាមវាយអ៊ីរ៉ង់បានដែរឬទេ។ ដើម្បីជ្រាបសូមស្ដាប់ការធ្វើអត្ថាធិប្បាយរបស់នាងខ្ញុំដូចតទៅ៖

ពេលវេលានៃការធ្វើសង្គ្រាមនៅលើមជ្ឈឹមបូព៌ាដែលអាចផ្ទុះឡើងរវាងអាមេរិកនិងអ៊ីរ៉ង់អាចនឹងកើតមាននៅក្នុងឆ្នាំ២០២០នេះ។នេះបើតាមការព្រមានរបស់ប្រមុខការទូត ម៉ៃប៉ុមពីអូក៏ដូចជារដ្ឋមន្រ្ដីការពារជាតិ​ អាមេរិក ម៉ាក អេស្ព័រដែលស្រង់មកចុះផ្សាយដោយZero Hedge។

ជាពេលវេលាក្នុងការរៀបចំផែនការសង្រ្គាមនៅមជ្ឈឹមបូព៌ានៅឡើយ គឺសហរដ្ឋអាមេរិកបានព្រមានរដ្ឋាភិបាលអ៊ីរ៉ាក់កាលពីថ្ងៃចន្ទថា អាមេរិករួចរាល់ក្នុងការធ្វើការការពារខ្លួន បើសិនណាកងទ័ពអាមេរិករងការវាយប្រហារ។ការព្រមានបែបនេះក្រោយពីសប្ដាហ៍មុនរ៉ុកកែតជាច្រើនគ្រឿងបានទម្លាក់ចូលមូដ្ឋានទ័ពTajiភាគខាងជើងក្រុងបាដាដដែលជាមូលដ្ឋានកងទ័ពអាកាសអាមេរិក។ការឆ្មក់វាយប្រហាររបស់អ៊ីរ៉ង់នោះបានបង្កឱ្យទាហានអាមេរិកពីរនាក់ស្លាប់ ហើយងាមេរិកបានស្ដីបន្តោសទៅលើយោធាគាំទ្រអ៊ីរ៉ង់ជាខ្លាំងជាពិសេសគឺKataib Hezbollah។រដ្ឋមន្រ្ដីការបរទេសអាមេរិកបានប្រាប់ទៅកាន់នាយករដ្ឋមន្រ្ដីអ៊ីរ៉ង់លោក Adil Ab Al-Madhi តាមរយៈការហៅទូរស័ព្ទថា បាដាចត្រូវតែការពារយោធារួបរួមដែលគាំទ្រកិច្ចខិតខំប្រឹងប្រែងរដ្ឋាភិបាលអ៊ីរ៉ាក់ដើម្បីប្រយុទ្ធនឹងISISហើយភាសាទាំងនេះក៏បានរំលេចនៅក្នុងសេចក្ដីថ្លែងការណ៍ក្រសួងការបរទេសអាមេរិកនៅថ្ងៃបន្ទាប់។

បន្ទាប់មកគេសង្កេតឃើញថាសេចក្ដីថ្លែងការណ៍នោះក៏បានព្រមានទៀតថាអាមេរិកទទួលខុសត្រូវការវាយប្រហារថាត្រូវតែធ្វើប្រកបដោយគណនេយ្យភាព។អាមេរិកមិនអត់អោនចំពោះការវាយប្រហារនិងគម្រាមកំហែងផលប្រយោជន៍អាមេិរកនោះទេ ហើយនឹងធ្វើសកម្មភាពយោធាការពារខ្លួនយ៉ាងចំបាច់។

ចំពោះរដ្ឋមន្រ្ដីប្រដាប់អាវុធ លោក ម៉ាកអេស្ព័រ និយាយកាលពីសប្ដាហ៍មុនថា ជម្រើសទាំងអស់អាមេរិកបានរាយនៅលើតុហើយ ហើយប្រធានាធិបតីរបស់យើងបានកំនត់សមត្ថកិច្ចឆ្លើយតបយោធារួចរាល់។ជាក់ស្ដែងឃើញថា មន្ទីរបញ្ចកោណបានផ្ដើមឆ្លើយតបកាលពីថ្ងៃព្រហស្បត្តិ៍ក្នុងទម្រង់វាយប្រហារតាមបណ្ដោយភាគខាងត្បូងប្រទេសទ៊ីរ៉់វាយប្រហារតំបន់របស់ក្រុមហាសបូឡា។អ៊ីរ៉ាក់ភ្លាមៗនោះបានបណ្ដាលចិត្តថ្កោលទោសការវាយប្រហាររបស់អាមេរិកធ្វើឱ្យមនុស្ស៦នាក់ស្លាប់ពួកគេភាគច្រើនជាយោធាជាតិននិងមួយនាក់ជាជនស៊ិវិល។

ស្របជាមួយគ្នានោះ រដ្ឋមន្រ្ដីការបរទេសអ៊ីរ៉ាក់ថាពួកគេនឹងផ្ញើពាក្យបណ្ដឹងផ្លូវការទៅក្រុមប្រឹក្សាសន្ដិសុខអង្គការ សហប្រជាជាតិថ្កោលទោសចំពោះការដែលអាមេរិកហិង្សាលើអធិបតេយ្យរបស់អ៊ិរ៉ាក់ម្ដងទៀត។របាយការណ៍រ៉យទ័របានចុះផ្សាយថា អ៊ីរ៉ាំក់នឹងប្ដឹងទៅអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្ដិសុខអំពីការវាយប្រហារទាំងយប់របស់អាមេរិក នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស។ពោលគឺការវាយប្រហារយប់ថ្ងៃសុក្រសម្លាប់មនុស្ស៦នាក់ដែលចាត់ទុកបានថាជាការរំលោភលើអធិបតេយ្យភាពអ៊ីរ៉ាក់។

តើអាមេរិកអាចធ្វើសង្គ្រាមខណៈអ៊ីរ៉ង់កំពុងគ្រោះថ្នាក់ដោយវីរុសកូរ៉ូណា?

បើសិនណាយើងតាមដានព័ត៌មានសប្ដាហ៍នេះ យើងនឹងដឹងពីហេតុការណ៍ដ៏រន្ធត់ជាប្រចាំថ្ងៃលើពិភពលោកព្រោះតែមេរោគកូរ៉ូណា តែបើអ្នកក្រឡេកមកមើលមជ្ឈឹមបូព៌ា សំឡេងសង្គ្រាមវាងអ៊ីរ៉ង់និងអាមេរិកហាក់បន្លឺឡើងទៀតហើយ។កាលពីថ្ងៃពុធដែលជាថ្ងៃខួបកំណើតរបស់លោកឧត្តមសេនីយ៍សូឡៃម៉ានិ ទាហានអាមេរិកពីរនាក់ត្រូវបានអ៊ីរ៉ង់យកជីវិតពួកគេទៅជាអំណោយរបស់សាកសពលោកសូឡៃម៉ានីរួមជាមួយគ្នានោះទាហានអាមេរិក១៤នាក់របួសធ្ងន់ស្រាល។ការបាត់បង់ជីវិតទាហានដោយសកម្មភាពយោធាអ៊ិរ៉ង់នេះគឺស្រាលណាស់បើធៀបនឹងអាមេរិក ស្រាលត្រង់ថា អ៊ិរ៉ង់ក្នុងមួយថ្ងៃៗពលរដ្ឋស្លាប់ជិតរយនាក់ដោយសារតែមិនអាចគ្រប់គ្រងនិងមានវិធានការទាន់ពេលវេលាក្រោមសម្ពាធទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ត្បិតមានវិបត្តិសុខាភិបាលទូទាំងសកលលោកក្ដី ក្រុមអ្នកប្រឆាំងនឹងអ៊ីរ៉ង់រឹតចំណងនឹងរដ្ឋការលលោកត្រាំជួយជម្រុញឱ្យលោកត្រាំដាក់ទណ្ឌកម្មសុខាភិបាលទៀតលើអ៊ីរ៉ង់។នេះបើយោងតាមប្រភពThe intercept.com ។ក្រុមអ្នកប្រឆាំងនឹងអ៊ីរ៉ង់នោះមានឈ្មោហថា ក្រុមរួមរួបប្រឆាំងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់បានធ្វើយុទ្ធនាការប្រធានបទការផ្ដល់ជំនួយសុខាភិបាលនិងមនុស្សធម៌មិនឱ្យទៅប្រទេសអ៊ីរ៉ង់ព្រោះអ៊ីរ៉ង់ជាប្រទេសដែលគេហ៊ុមព័ទ្ធទណ្ឌកម្ម។តែសម្រាប់ចិនដែលជាមហាមិត្តរបស់អ៊ីរ៉ង់ហើយជាប្រទេសប្រភពមេរោគកូវីដ១៩នេះបានយល់អារម្មណ៍របស់អ៊ីរ៉ង់ហើយអំពាវនាវអាមេរិកទម្លាក់ចោលទណ្ឌកម្មសេដ្ឋកិច្ចឱ្យបានឆាប់បំផុតដើម្បីជួយស្រោចស្រង់អាយុជីវិតពលរដ្ឋអ៊ីរ៉ង់ដែលធ្លាក់ក្នុងមេរោគកូរ៉ូណាដ៏កំណាចនេះ។នេះជាការស្នើផ្លូវការរបស់ក្រសួងការបរទេសចិននិងបង្ហោះក្នុងបណ្ដាញសង្គមទ្វីតធឺថា ការបន្ដដាក់ទណ្ឌកម្មលើអ៊ីរ៉ង់គឺជាការប្រឆាំអនឹងមនុស្សជាតិ និង ឧបសគ្គក្នុងការទប់ទល់នឹងជំងឺនេះសម្រាប់អ៊ីរ៉ង់ក៏ដូចជាឧបសគ្គ ដែលប្រទេសដទៃនិងអង្គការសហប្រជាជាតិពាំនាំអំណោយមនុស្សធម៌ឱ្យអ៊ីរ៉ង់ដែរ។ការលើកឡើងរបស់ចិនគឺក្រោយពីរដ្ឋមន្រ្ដីក្រសួងការបរទេសប្រទេសនេះគឺលោកZarifទទួលស្គាល់ថាទណ្ឌកម្មអាមេរិករារាំងអ៊ីរ៉ង់ប្រយុទ្ធនឹងកូវីដ១៩ដែលវាជាអំពើអសីលធម៌មួយដែលពិភពលោកអនុញ្ញាតឱ្យជនពាលសម្លាប់ជនស្លូតត្រង់។ដោយសេចក្ដីឈឺចាប់នេះ អ៊ិរ៉អ់បនស្នើខ្ចីប្រាក់ពីIMFក្នុងទំហំ៥ពាន់លានដុល្លារដើម្បីប្រយុទ្ធនឹងវីរុសកូវីដ19។ជាមួយគ្នានេះដែររដ្ឋាភិបាលរុស្ស៊ីក៏រួមដៃនឹងចិនឱ្យអាមេរិកដកទណ្ឌកម្មជាបន្ទាន់លើអ៊ីរ៉ង់។ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃចន្ទបានចេញសេចក្ដីថ្លែងការថាទណ្ឌកម្មអាមេរិកលើអ៊ីរ៉ង់ដែលកំពុងប្រយុទ្ធនឹងវីរុសកូរ៉ូណាយ៉ាងស្វាហាប់គឺជាការប្រឆាំងនឹងមនុស្សជាតិ។

ស្ថិតក្នុងកាលៈទេសៈនេះអ៊ីរ៉ង់ត្រូវបានមហាអំណាចពីរនិងខ្លួនគេដើរទៅប្រកាសប្រាប់ពិភពលោកពីសន្ដានកំណាចរបស់ អាមេរិកដែលថានៅពេលខ្លួនមានអាសន្នក៏អាមេរិកនៅតែជាន់បន្ថែម។អាមេរិកបានជម្រាបប្រាប់ទៅម្ដងហើយថា អាមេរិកមិនដាច់ចិត្តដល់ថ្នាក់នេះទេតែអ៊ីរ៉ង់ទៅវិញបដិសេធអំពើល្អរបស់អាមេរិក ហើយថែមទាំងធ្វើឱ្យខូចប្រយោជន៍អាមេរិកនៅមជ្ឈឹម បូព៌ាខណៈអាមេរិកក៏កំពុងប្រយុទ្ធនឹងវីរុសកូរ៉ូណានៅក្នុងផ្ទៃប្រទេស។ យោងតាមប្រភពសារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយថាសម្ព័ន្ធភាពអាមេរិកដែលភ័យខ្លាចអីរ៉ង់ក្លាយជាចក្រព័ទ្ធក្នុងតំបន់បានទទូចឱ្យអាមេរិកបន្ថែមទណ្ឌកម្មទោះបីទណ្ឌកម្មប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសុខាភិបាលអ៊ីរ៉ង់ក៏ដោយ។សារព័ត៌មានមួយឈ្មោះថាThe Front Pageចុះផ្សាយថាអ៊ីរ៉ង់នៅលើមាត់ជ្រោះនៃសង្គ្រាមពេលនេះគឺទាញមកដល់មាត់ជ្រោះនេះដោយសហរដ្ឋអាមេរិកមូលហេតុអ្វីបានជាសារព័ត៌មាននេះចុះផ្សាយដូចនេះ?

ខណៈនេះមន្រ្ដីជាន់ខ្ពស់អ៊ិរ៉ង់មួយចំនួនធំកំពុងបៀមមេរោគជំងឺដង្ហើមស្រួចស្រាលនេះនៅពេលដែលមន្រ្ដីជាន់ខ្ពស់មួយចំនួនបានស្លាប់ទៅហហើយដូចជាទីប្រឹក្សាកំពូលអាយ៉ាតូឡេសខេមម៉ានី ដូចជាមេដឹកនាំសាសនាដ៏កំពូលម្នាក់ក៏បានស្លាប់ដែរ។អ្នកទាំងពីរនេះត្រូវបានមើលឃើញថាជាអ្នកយុទ្ធសាស្រ្ដដ៏ខ្លាំងរបស់មេដឹកនាំផ្ដាច់ការអាយ៉ាតូឡេសខេមមានីក្នុងការគូសវាសផែនទីទប់ទល់នឹងសហរដ្ឋអាមេរិក។សារព័ត៌មានដដែលនេះបានចុះផ្សាយថាស្ថានភាពជំងឺផ្លូវដង្ហើមដែលសម្លាប់ពលរដ្ឋអ៊ីរ៉ង់ជិត១ពាន់នាក់ទៅហើយនេះហើយភាគច្រើនក៏ជាមន្រ្ដីជាន់ខ្ពស់អ៊ីរ៉ង់ផងដែរគឺជាកត្តាមួយដែលរុញឱ្យអាមេរិកពិនិត្យភ្លាមៗអំពីស្ថានភាពទ័លច្រករបស់មេដឹកនាំអ៊ីរ៉ង់។មកដល់ពេលនេះអ៊ីរ៉ង់បានព្យាយាមខ្ចីបំណុលពីរូបិយវត្ថុអន្ដរជាតិ IMF ៥ពាន់លានដុល្លារដើម្បីមកស្រោចស្រង់វិស័យសុខាភិបាលនិងសេដ្ឋកិច្ចក៏ត្រូវអាមេរិកដែលជាផ្នែកមួយនៃសមាជិកIMFក៏មិនចូលរួមសម្រេចឱ្យអ៊ីរ៉ង់ខ្ចីដែរ។នេះក៏ជាផ្នែកមួយធ្វើឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ទន់ខ្សោយគ្រប់វិស័យទាំងអស់។រដ្ឋមន្រ្ដីការបរទេសអាមេរិកម៉សបុមពីអូបានព្រមានជាថ្មីថានឹងមិនទុកពេលឱ្យអ៊ីរ៉ង់បង្កើតអំពើភេរវកម្មបានយូរទៀតទេនៅមជ្ឈឹមបូព៌ា។លោកម៉ៃប៉ុមពីអូបានព្រមានដូចនេះកាលពីថ្ងៃចន្ទទី១៦មីនាគឺភ្លាមៗបន្ទាប់ពីលោកបានជួបប្រជុំនឹងរដ្ឋមន្រ្ដីការពារជាតិម៉ាកអេស្ព័រ។ប៉ុន្ដែយ៉ាងណាក៏ដោយលោកម៉ៃប៉ុមពីអូថាអាមេរិកអាចវាយប្រហារលើអ៊ិរ៉ង់តែម្ដងឱ្យតែផលប្រយោជន៍អាមេរិកនៅមជ្ឈឹមបូព៌ាត្រូវបានវាយប្រហារម្ដងទៀត។កាលពីសប្ដាហ៍មុននេះអាមេរិកបានបញ្ចេញនាវាផ្ទុកយន្ដហោះទំនើបៗពីរគ្រឿងទៀតដែលនាំឱ្យនាវាផ្ទុកយន្ដហោះអាមេរិកនៅសមុទ្រពែក្សចំនួនបួនគ្រឿងរួចទៅហើយ។ការបញ្ចេញនាវាផ្ទុកយន្ដហោះបួនគ្រឿងឱ្យធ្វើសមយុទ្ធនៅលើដែនសមុទ្រអូម៉ង់ហើយនាវាទាំងនោះផ្ទុកយន្ដហោះរាប់សិបគ្រឿងបានធ្វើយុទ្ធនាការជាមួយនឹងនាវាវាយលុកដ៏ទំនើបទៀតរបស់អាមេរិកឈ្មោះថាអាប្រាហីមលីនខុន។ជាមួយគ្នានេះអាមេរិកបានបញ្ចូនយន្ដហោះចម្បាំងB52ជាច្រើនគ្រឿងរួចទៅហើយនៅមូលដ្ឋានរបស់ខ្លួននៅសមុទ្រឥណ្ឌាហើយយន្ដហោះB52ទម្លាក់គ្រាប់បែកនេះត្រូវបានរាយការណ៍មកថាគឺត្រៀមហោះទម្លាក់គ្រាប់បែកពេលមានសង្គ្រាមអាមេរិកអ៊ីរ៉ង់ផ្ទុះឡើងសន្ធោសន្ធៅ។ខណៈនេះអាមេរិកមានមូលដ្ឋានកងទ័ពរបស់ខ្លួននៅមជ្ឈឹមបូព៌ា២១ទីតាំងនិងបានបញ្ចូនយន្ដហោះចម្បាំងគ្រប់ប្រភេទដូចជាF22 F16 F35រួចរាល់ហើយ ហើយកងទ័ពប្រយុទ្ធមានជិត៣ម៉ឺននាក់រួចទៅហើយជាមួយគ្នានេះសម្ព័ន្ធភាពរបស់ខ្លួនដូចជាអ៊ីស្រាអែលអារ៉ាប់ប៊ីសាអូឌីត អូម៉ង់ បារ៉ែន ស៊ូដានី អារ៉ាប់ប៊ីសាអូឌីតគឺនៅពីក្រោយសហរដ្ឋអាមេរិកជានិច្ច។

យោងតាមទឡ្ហីករណ៍ខាងលើនេះគឺបង្ហាញថាពេលវេលានៃការផ្ទុះសង្គ្រាមនិងអ៊ីរ៉ង់ងាយនឹងកើតមាន៕

Share

Image
Image
Image