en     km
en     km

វៀតណាមផ្ដល់ជំនួយដល់កម្ពុជាឡាវប្រយុទ្ធកូវីដខណៈស្នើឱ្យមើលថែពលរដ្ឋវៀតណាមផង

Share

បរិក្ខារពេទ្យប្រាំពីរពាន់លានដុងដែលគិតជាទឹកប្រាក់អាមេរិកប្រមាណ៣សែនដុល្លារត្រូវបានអនុរដ្ឋមន្រ្ដីក្រសួងការបរទេសវៀតណាមប្រគល់បន្ដជូនដល់មិត្តឡាវនិងកម្ពុជាក្នុងការប្រយុទ្ធនឹងកូវីដ១៩។បរិក្ខារពេទ្យនេះភ្ជាប់ជាមួយនឹងសំណូមពរឱ្យរដ្ឋាភិបាលពីរប្រទេសបង្កើតលក្ខខណ្ឌអនុគ្រោះសុខភាពពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅអន្ដោប្រវេសន៍លើទឹកដីពួកគេ។

បើតាមVietnam Plusជំនួយនោះរួមមានសម្លៀកបំពាក់ការពារ ម៉ាសការពារ ប្រដាប់តេស្ដរកមេរោគកូវីដ១៩និងប្រព័ន្ធតាមដានសុខភាពដទៃទៀត។នៅក្នុងពិធីទទួលយកអំណោយពីវៀតណាម លោកអនុរដ្ឋមន្រ្ដី Nguyen QuocDung បានបញ្ជាក់ពីទំនាក់ទំនងស្អិតរមួតនឹងគ្នានៃប្រទេសទាំងបីគឺប្រទេសកម្ពុជា ឡាវ វៀតណាមជាអ្នកជិតខាងដែលតែងតែឈរកំដរគ្នាគ្រប់កាលៈទេសៈ។

កាលពីថ្ងៃទី២៦មីនារដ្ឋា​ភិបាល​វៀត​ណាម​បាន​សម្រេច​ផ្តល់​ជំនួយ​ថវិកា​ចំនួន​២០​ម៉ឺន​ដុល្លារ​អាមេរិក​ដល់​រដ្ឋា​ភិបាល​កម្ពុជា និង​ឡាវ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។រដ្ឋាភិបាលបក្សកុម្មុយនីស្ដក៏បាន សន្យាផងដែរថានឹង​ ​បញ្ជូន​អ្នក​ជំនាញ​វជ្ជសាស្រ្ត​របស់​ខ្លួន​មក​ជួយ​ដល់​កម្ពុជា និង​ឡាវ​ថែម​ទៀត​។ នេះបើតាមសារព័ត៌មានVGP News។

វៀតណាមសង្ឃឹមថាការជួយនេះអាចជាចំណែកឱ្យប្រជាជនកម្ពុជានិងឡាវប្រយុទ្ធនឹងផលលំបាកបច្ចុប្បន្ននៃជំងឺកូវីដ១៩ផងដែរ។

វៀតណាមក៏បានផ្ដល់យោបល់ផងដែរឱ្យរដ្ឋាភិបាលទាំងពីរប្រទេសបង្កើតលក្ខខណ្ឌអនុគ្រោះដល់សហគមន៍វតណាមដែលកំពុងរស់នៅប្រទេសកម្ពុជានិងឡាវជាម្ចាស់ផ្ទះឱ្យបើកការទទួលបាននូវសេវាសុខាភិបាលចាំបាច់ករណីឆ្លងជំងឺកូវីដ១៩។

រួមជាមួយគ្នានេះអនុរដ្ឋមន្រ្ដីរូបនោះបានសម្ដែងនូវជំនឿជាក់ថាឡាវ និង កម្ពុជា រួមនឹងវៀតណាមនិងបណ្ដាប្រទេសអាស៊ានដទៃទៀតនឹងរួមសាមគ្គីគ្នាជួយគ្នាទៅវិញទៅមកកម្ពុជាការរាតត្បាតជាសកលនៃកូវីដក្នុងស្មារតីនៃសេចក្ដីថ្លែងការណ៍ប្រធានអាស៊ានឆ្នាំនេះគឺប្រទេសថៃស្ដីពីការទប់ស្កាត់និងគ្រប់គ្រងជំងឺកូវីដ១៩។

ករណីនេះឯកអគ្គរដ្ឋទូតឡាវលោកSengphet Houngboungnuang និងឯកអគ្គរាជរដ្ឋទូតកម្ពុជាលោក Chay Navuth ថាអំណោយនេះបានផ្ដល់ជាធនធានដ៏អស្ចារ្យសម្រាប់កម្ពុជានិងឡាវក្នុងការពុះពារនឹងបញ្ហាដែលកំពុងកើតមាន។តំណាងប្រទេសទាំងពីរក៏បានសន្យានឹងធ្វើការរួមគ្នានឹងវៀតណាមដើម្បីធានានូវផលប្រយោជន៍សហគមន៍វៀតណាមនៅក្នុងប្រទេសរបស់ពួកគេ។រួមជាមួយគ្នានេះគឺការរក្សាពាណិជ្ជកម្មទ្វេរភាគីតាមបណ្ដោយព្រំដែន។

ករណីកូវីដ១៩នេះរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាចំនួន៣០លានដុល្លារអាមេរិកដល់ក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។កម្ពុជាបានទទួលថវិកាពីសប្បុរសជនក្នុងស្រុកជាច្រើនផងដែរនិងថ្មីៗនេះមន្រ្ដីជាន់ខ្ពស់ទាំងឡាយរបស់រដ្ឋាភិបាលកម្ពុជាទាំងផ្នែកនយោបាយនិងបច្ចេកទេសបានចេញមុខបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនម្នាក់ៗជាងកន្លះឆ្នាំដើម្បីប្រយុទ្ធនឹងកូវីដ១៩។កម្ពុជា ក៏បានត្រៀមបម្រុ​ងទឹកប្រា​ក់ពីចន្លោះ៨រ​យទៅ២ពា​ន់លានដុ​ល្លារផងដែរ គឺដើម្បី​សង្រ្គោះសេដ្ឋកិច្ចកម្ពុ​ជាដែលរងការវាយប្រ​ហារដោយជំងឺកូវីដ-១៩នេះ​។ករណីកូវីដ១៩នៅកម្ពុជាថ្ងៃទី៤មេសាក្រសួងសុខាភិបាលថាមានអ្នកជាសះស្បើយសរុប៤៩នាក់់ អ្នកជំងឺកំពុងសម្រាលព្យាបាលមាន៦៥នាក់។

ចំណែកនៅប្រទេសឡាវកូវីដ១៩មាននេះមានតែ១០ករណីទេ តែសម្រាប់ប្រទេសជិតខាងវៀណាមគឺមាន237ករណី។

ក៏សូមបញ្ជាក់ថាកូវីដ១៩បានឆ្លងចូលមនុស្សជាង១លាននាក់សម្លាប់មនុស្សជិត៦ម៉ឺននាក់តែមនុស្សជាង22ម៉ឺននាក់បានជាពីជំងឺនេះ៕

ពៅនិកា

Share

Image
Image
Image