en     km
en     km

វៀតណាម៖ ក្មេង២០៩នាក់មានផ្ទុកតេនញ៉ាជ្រូកតាមរយៈការបរិភោគអាហារសាលា

Share

Bac Ninh ៖ យ៉ាងហោចណាស់ក្មេងចំនួន២០៩នាក់ក្នុងចំណោមក្មេងជាង២០០០នាក់ នៃខេត្តបាក់ និញ ត្រូវបានរកឃើញថាសារជាតិបរាសិត ឬ តេនញ៉ាជ្រូកក្នុងខ្លួន។

 ក្មេងៗប្រមាណជា២,០០០នាក់ ជាពិសេសនៅស្រុក Thuan Thanh នៃខេត្ត Bac Ninh ត្រូវបានឪពុកម្តាយនាំយកទៅធ្វើតេស្តសុខភាពបន្ទាប់ពីពួកគេមានអាការៈមិនប្រក្រតី។ គ្រូពេទ្យបានរកឃើញវត្តមានតេនញ៉ា នៅរដ្ឋធានីហានូយ និង លេចឡើងថាសាច់ជ្រូកដែលមានផ្ទុកនូវបរាសិតទាំងនោះត្រូវបានយកទៅចំអិនជាអាហារឱ្យដល់ក្មេងៗ។ ទោះជាបែបនេះក្តី ព័ត៌មានស៊ីងហួររាយការណ៍ថា ប្រភពពិតប្រាកដនៃការឆ្លងមិនទាន់ត្រូវបានបញ្ជាក់ឲ្យច្បាស់ពីសំណាក់អាជ្ញាធរវៀតណាមនៅឡើយទេ។

តេនញ៉ាជ្រូក គឺជាជម្ងឺម្យ៉ាងដែល ឆ្លងតាមរយៈបរិភោគអាហារដែលមានពងតេញ៉ាជ្រូកនិង ឆ្លងតាមរយៈបរិភោគសាច់គោឆៅ រឺ ចំអិនមិនបានល្អ ដែលមានពងគីសតេញ៉ាជ្រូក ការឆ្លងបែបនេះ ធ្វើឲ្យមានកើតតេញ៉ាក្នុងពោះវៀនតូច។ មេតេញ៉ាជ្រូកខាំថ្ពក់ជាប់នឹងពោះវៀន តូច។ វាមានមាត់៤សំរាប់បឺតស្រូបយកអាហារ និងមានទំពក់២ជួរ សំរាប់ថ្ពក់យ៉ាងមាំ។ មេតេញ៉ាជ្រូកអាច មាន ១០០០ កង់ និងអាចមានប្រវែង ៧m និងអាចផ្តាច់ខ្លួនបាន ៦កង់ក្នុង១ថ្ងៃ និងអាចផលិតពងបានដល់ទៅ ៥០,០០០ពង។ ដើម្បីសម្លាប់តេនញ៉ាដែលមានធំពេញវ័យ គេត្រូវចំណាយពេលត្រឹម១ថ្ងៃ ហើយដើម្បីកម្ទេចរាល់ស៊ុតរបស់វាទាំង​អស់នៅក្នុងរាងកាយយើងត្រូវប្រើពេល០២សប្តាហ៍។

មេរោគនេះអាចបណ្ដាលឱ្យប៉ះពាល់ដល់ដំណកដង្ហើម កើតក្អកជាប្រចាំ រាកមួល រមាស់ ឈឺក្បាល បាត់ការចងចាំ ឈឺសន្លាក់ដៃ ឬ សាច់ដុំ ក្អួតជាអាទិ៍។

Share

Image
Image
Image