en     km
en     km

វេ​ណេ​ហ្ស៊ូល​អេ​ឡា​៖​ប្រជាជន​រាប់​លាន​នាក់​បះបោរ​ផ្ដួល​ប្រធានាធិបតី​ដែល​នាំ​ប្រទេស​ទៅ​រក​របប​ផ្ដាច់​ការ​ (មានសំឡេង)

Share

ដូចការគ្រោងទុកមែន គឺនៅថ្ងៃសុក្រទី២១ កក្កដានេះ ប្រជាជនប្រទេសវេណេហ្សូអេឡា ជាច្រើន លាននាក់ បានងើបបះបោរ ដើម្បីផ្ដួលរំលំ ប្រធានាធិបតី Nicolás Maduro ដែលកំពុងដឹកនាំប្រទេសទៅរករបបផ្ដាច់ការដូចប្រទេសគុយបា។តាមសេច ក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មានBBC ស្ថានការណ៍នយោបាយ នៅប្រទេស ក្នុងទ្វីបអាមេរិកឡាទីននេះ បានធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរជាង ៣ខែមកហើយ ។

លោក សេរី វឌ្ឍនៈ ជូនសេចក្ដីប្រែសម្រួល៖ 

 

ដើមចមនាំឱ្យមានវិបត្តិនយោបាយ

 

ដើមចមដែលបណ្ដាលឱ្យប្រជាជនបះបោរដ៏ខ្លាំងនេះ គឺ ដោយសាតែលោកប្រធានាធិបតី Nicolás Maduro បានដាក់ការគាបសង្កត់កាន់តែខ្លាំងៗឡើងទៅស្ថាប័ននីតិបញ្ញតិ្តដែលគ្រប់គ្រងដោយគណបក្សប្រឆាំងឱ្យកែប្រែរដ្ឋធម្មនុញ្ញដើម្បីបន្តអាណត្តិរបស់ខ្លួន តែបក្សប្រឆាំងមិនព្រម ។

នៅពេលដែលបក្សប្រឆាំងមិនព្រម លោកប្រធានាធិបតី បានគំរាមរំលាយសភា ដោយគាបសង្កត់ទៅលើតុលាការកំពូល ដែលនៅក្រោមឥទ្ធិពលរបស់ខ្លួនឱ្យចេញដីការបង្គាប់ឱ្យសភា ព្យួរសកម្មភាពរបស់ខ្លួនហើយ ត្រៀមបោះឆ្នោត មុនអាណត្តិ គឺនៅមុន ឆ្នាំ ២០១៩ ដែលលោក Maduro ចង់បោះឆ្នោត នៅ២០១៨ឆ្នាំក្រោយនេះ។ តែយ៉ាងណាក៏ដោយលោក Maduro បានវាយបកវិញថា ក្រុមប្រឆាំងទេដែល ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល របស់លោក ហើយនាំឱ្យលោក បាត់បង់អំណាច មុនការបោះឆ្នោត។

ដើមចមដំបូងៗ គឺ៖
-ករណីការធ្លាកចុះតម្លៃប្រេង នាំឱ្យមានវិបត្តិ ប្រាក់ចំណូលរបស់រដ្ឋបង្កឱ្យតម្លៃទំនិញគ្រប់សារពើស្ទុះឡើងដ៏គំហុក។
-ក្រុមប្រឆាំងបានចោទលោកប្រធានាធិបតី Maduro ថា គ្មានសមត្ថភាព ដឹកនាំប្រទេស ។
-ការបះបោរដោយសារវិបត្តិសេដ្ឋកិច្ច បានកើតឡើងរយៈពេល៣ខែមកហើយ។

កុប្បកម្មនាំឱ្យមនុស្សជាង ៣០០នាក់ ត្រូវចាប់ខ្លួន

 

បណ្ដាញផ្សាយព័ត៌មានBBC បានចុះផ្សាយថា ពលរដ្ឋជាច្រើនរយលាននាក់នៅទូទាំងប្រទេស បានចូលធ្វើបាតុកម្មដែលរៀបចំដោយគណបក្សប្រឆាំង។

បាតុកម្មដែលក្លាយជាកុប្បកម្មនេះ សំដៅប្រឆាំងផែនការរបស់ ប្រធានាធិបតី Maduro ដែល ប៉ុនប៉ង កែប្រែរដ្ឋធម្មនុញ្ញដើម្បីផ្ដល់ឱកាសបើកឱ្យប្រធានាធិបតីនេះ ពង្រីកអាណត្តិរបស់ខ្លួន។ បាតុកម្មនេះក៏ប្រឆាំងផងដែរ ផែនការបោះឆ្នោតមុនអាណត្តិដែលបក្សប្រឆាំងថាជាយុទ្ធសាស្ត្រដើម្បីរំលាយសភា។

សេចក្ដីរាយការណ៍បានបញ្ជាក់ថា យ៉ាងតិចមនុស្ស ៣នាក់ស្លាប់ និងជាង ៣០០នាក់ ត្រូវបានចាប់ខ្លួន។ ចាប់តាំងពីមានវិបត្តិ នៅខែមេសាមក គឺមនុស្ស ជាង១០០ បានស្លាប់ ដោយសារការប៉ះទង្គិចជាមួយ ប៉ូលិសបង្ក្រាបកុប្បកម្ម។

លោកប្រធានាធិបតី Maduro គម្រាមចាប់ខ្លួនមេដឹកនាំធ្វើបាតុកម្មមកផ្ដន្ទាទោសពីបទធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោក ។ បាតុកម្មដែលផ្ទុះឡើងធំជាងគេ គឺនៅរដ្ឋធានី Caracas ដែលនៅតាមដងផ្លូវពេញទីក្រុងនេះ ពោរពេញដោត ហ្វូងមនុស្ស។

គណបក្សប្រឆាំងទទួលបានការគាំទ្រច្រើនជាងបក្សកាន់អំណាច

កាលពីដើមសប្ដាហ៍នេះ ប្រទេសផលិតផលប្រេងដ៏ធំនេះ បានបោះឆ្នោតប្រជាមាតិ ដោយការបោះឆ្នោតនេះ លើការកែប្រែរដ្ឋធម្មនុញ្ញ ធ្វើតាមការទាមទាររបស់ លោកប្រធានាធិបតី Maduro តែលទ្ធផល គឺ ជាង៨០ភាគរយ ប្រឆាំងនឹងផែនការនេះ ដែល អ្នកវិភាគថា ជាការបង្ហាញការគាំទ្រទៅលើគណបក្សប្រឆាំងដែលគ្រប់គ្រងរដ្ឋសភា។ ការណ៍នេះនាំឱ្យប្រធានាធិបតីមិនចុះចាញ់ ហើយព្យាយាមប្រើអំណាចរបស់តុលាការកំពូល ប៉ងរំលាយសភាមុនអាណត្តិ។ ដោយសាររឿងនេះហើយ បានជាមានការផ្ទុះបាតុ កម្មនៅទូទាំងប្រទេសនៃប្រទេសវេណេហ្ស៊ូលអេឡា។

បាតុករបានដើរទៅតាមដងផ្លូវនានា ដោយប៉ះទង្គិចជាមួយ សមត្ថកិច្ច។ បាតុករបានបាញ់គ្រាប់ជំពាម និងគ្រវែងដុំថ្មរទៅលើប៉ូលិសដែលនាំឲ្យប្រទេសនេះ ស្ថិតក្នុងស្ថានភាពបែកបាក់គ្នាយ៉ាងខ្លាំងស្របពេលដែលមានការព្រមានថា ប្រទេសនេះនឹងមានការធ្លាក់មកនូវការគ្រប់គ្រង ដូច ប្រទេសគុយបាដែលដឹកនាំពីបងមកប្អូន ឬ គេហៅថា របបផ្តាច់ការ។

តើប្រទេសនេះអាចទៅរករបបដូចគុយបាបានដែរឬទេ?

ប្រទេសគុយបាសព្វថ្ងៃគ្មានគណបក្សប្រឆាំងទេ។ ប្រទេសនេះ នៅក្នុងតំបន់តែមួយនៃប្រទេសវេណេហ្ស៊ូលអេឡាដែរ។ គុយបាបច្ចុប្បន្នគ្រប់គ្រង ដោយប្រធានាធិបតី រ៉ាអូល កាស្ត្រូ ដែលជាប្អូនបង្កើតរបស់ជនផ្តាច់ការ ហ្វីឌែល កាស្ត្រូ បានដែលបានកាន់អំណាចតាំងពីសម័យសង្គ្រាមត្រជាក់មកម្ល៉េះ។ ប្រទេសនេះ ត្រូវបានគេចាត់ទុកថា រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ក្រុមគណបក្សប្រឆាំងមិនអាចបះបោរ ឬ ក៏ទាមទារសិទ្ធិជាម្ចាស់ប្រទេសបានឡើយ។

ចំណែកឯ ប្រទេសវេណេហ្ស៊ូលអេឡា កម្លាំងគណបក្សប្រឆាំងខ្លាំងក្លាមែនទែន ដែលពេលនេះពួកគេជាអ្នកគ្រប់គ្រងរដ្ឋសភា និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជន ដែលមានជាង ៣០ លាននាក់។ តាមរយៈនេះគេអាចគិតថា វេណេហ្ស៊ូលអេឡា មិនអាចក្លាយជារបបមួយដូចប្រទេសគុយបាបានឡើយ។ គណបក្សប្រឆាំងប្រទេសនេះ គាំទ្រដោយសហរដ្ឋអាមេរិក។ សមាជិក សភាអាមេរិកភាគច្រើន បានទាមទារប្រធានាធិបតី Maduro គោរពសិទ្ធិពលរដ្ឋឲ្យបានខ្លាំងក្លាបំផុត បើពុំនោះទេ នឹងមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច៕

Share

Image
Image
Image