en     km
en     km

សកម្មជនព្រៃឈើស្នើសុំកម្លាំងប្រដាប់អាវុធបង្រ្កាបមិនឲ្យដឹងមុន ខណៈមន្រ្តីសង្គមស៊ីវិលថាគ្មានបទល្មើសព្រៃឈើនោះទេ

Share

កំពង់ស្ពឺ៖ នៅពេលនេះក្រសួងសង្គមស៊ីវិលផ្នែកប្រយុទ្ធប្រឆាំងការកាប់បំផ្លាញធនធានធម្មជាតិ បានមានគម្រោងស្នើទៅកាន់កម្លាំងប្រដាប់អាវុធដើម្បីចុះធ្វើការអន្តាគមន៍បង្រ្កាបបទល្មើសកាប់ព្រៃឈើខុសច្បាប់ និងរោងសិប្បកម្មអារឈើខុសច្បាប់ដោយពុំមានការជូនដំណឹងជាមុន។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា លំអិតពីព័ត៌មាននេះ៖

មន្ត្រីសង្គមស៊ីវិលផ្នែកប្រយុទ្ធប្រឆាំងការបំផ្លាញធនធានធម្មជាតិ បានគ្រោងស្នើសុំកម្លាំងប្រដាប់អាវុធចម្រុះរួមគ្នាចុះបង្រ្កាបមិនឲ្យដឹងមុន​លើ​ទីតាំង​កាប់កាប់បំផ្លាញ​ព្រៃឈើ និង​រោង​សិប្បកម្ម​អារឈើ​ខុសច្បាប់​នៅ​តំបន់​ជួរ​ភ្នំ​រមាំងស និង​ជួរ​ភ្នំក្រវាញ​កណ្តាល ​នៅ​ឃុំ​តាសាល ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដោយ​អះអាង​ថា​មន្ត្រី​មូលដ្ឋាន​មិន​អើពើ​ចុះបង្ក្រាប ខណៈ​មន្ត្រីមូលដ្ឋាន​បដិសេធ​ថាគ្មានបទល្មើស​ព្រៃឈើ​។

លោក​ ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋបាន​ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា បទល្មើស​ព្រៃឈើ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​កណ្ដាល​ និង​ជួរ​ភ្នំក្រវាញ​ខាងត្បូង​នៅ​តែ​បន្ត​មាន​ការកាប់​ឈើ​ជា​ហូរហែ​ដោយ​គ្មាន​ខ្លាចញញើត​ច្បាប់ ហើយ​ក៏​គ្មាន​អាជ្ញាធរ​មូលដ្ឋាន​ចុះបង្ក្រាប​ដែរ​។ ជនល្មើស​បាន​ប្រើប្រាស់​ម៉ាស៊ីន អារឈើ​ប្រភេទ​រ៉ៃ​សម្រាប់​អារ​នៅក្នុង​ព្រៃ​នោះ​តែម្ដង​។ ក្រោយពី​អារច្រៀក​ជា​បន្ទះក្ដារ​រួចហើយ ពួកគេ​បាន​ដឹកជញ្ជូន​ចេញ​ពី​ព្រៃ​ទៅ​តាម​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​យ៉ាង​រលូន​ដោយ​គ្មានការ​រំខានពី​សមត្ថកិច្ច​នៅ​តំបន់​នោះឡើយ។

​លោកបានបន្តថា លោកបានចុះទៅកាន់ទីតាំងនោះដោយផ្ទាល់កាលពីសប្តាហ៍មុន ដោយលោកបានពិនិត្យឃើញថា ដើមឈើ​ចំនួនជិត៤០ម៉ែត្រគីប ត្រូវបានដាក់គរជាគំនរក្បែររោងម៉ាស៊ីនអារមួយ ដើម្បីត្រៀមអារចៀកជាបន្ទះក្តារ នៅរោងម៉ាស៊ីនមួយកន្លែងក្នុង​តំបន់ ជួរ​ភ្នំក្រវាញ​ខាងត្បូង​។ កន្លងមក​រោង​ម៉ាស៊ីន​អារឈើ​នេះ​ធ្លាប់​ត្រូវបាន​បង្ក្រាប​ម្ដង​រួចមកហើយ​ ប៉ុន្ដែ​ពេលនេះ​ជនល្មើស​នៅតែ​បន្តធ្វើ​អាជីវកម្ម​កាប់​អារឈើ​ដដែល​។

ចំពោះការចុះបង្រ្កាបដោយសង្ងាត់នេះ ​លោក​ ជា ហ៊ាន មិនបាន​កំណត់​ពេលវេលា​ជាក់លាក់នោះទេចំពោះការ​ចុះទៅ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ​នៅ​តំបន់​ទាំងនោះ ដោយ​លោក​ថា​មិន​ចង់​ឲ្យ​ជនល្មើស​ដឹង​មុន ដើម្បី​កុំ​ឲ្យ​ពួកគេ​រត់គេចខ្លួន​។ តំបន់​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ​ជា​ទីកន្លែង​ដែល​មាន​អនុក្រឹត្យ​ដាក់​ជា​កន្លែង​សម្រាប់​អភិរក្ស រួមទាំង​ព្រៃឈើ និង​សត្វព្រៃ​។

ដោយឡែក លោក​ ឡុង ស៊ី នាយក​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​ដែល​ជា​មន្ត្រី​ប្រចាំការ​នៅ​តំបន់​នោះ​បាន​ថ្លែង​នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះថា នៅ​តំបន់​ជួរ​ភ្នំក្រវាញ​នេះ​មិនមាន​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ដូច​ការលើកឡើង​របស់​សង្គមស៊ីវិល​នោះទេ​។ ប៉ុន្ដែ​លោក​ថា​អាច​មាន​ករណី​លួច​បាញ់​សត្វព្រៃ​ពី​សំណាក់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​មួយ​ចំនួន​ដែរ​។ ចំណែក​ករណី​ដឹកជញ្ជូន​ឈើ ឬ​កាប់​ឈើ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នាបច្ចុប្បន្ន​នេះ​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ហើយ​។

ជាការកត់សម្គាល់មន្ត្រី​ជំនាញ​តែងតែ​ចុះ​ល្បាត​ជាប្រចាំ​ដោយ​កន្លងមក​សមត្ថកិច្ច​ធ្លាប់បាន​ឃាត់ខ្លួន​ជនល្មើស​ជាច្រើន​ករណី ហើយ​បាន​រឹបអូស​សម្ភារ​មួយចំនួន​ផងដែរ​។ ស្របពេលជាមួយគ្នានោះ លោក ឡុង ស៊ី បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ជួយ​ការពារ​ព្រៃឈើ និង​សត្វព្រៃ​។ ព្រោះ​មន្ត្រី​ដែល​គ្រប់គ្រង​ប្រចាំការ​នៅ​តំបន់​នោះ​មិន​គ្រប់គ្រាន់​ឆ្លើយតប​តាម​ទំហំ​ការងារ​នៅ​ទី​នោះទេ​។ លោកបានបន្តថា សព្វថ្ងៃនេះមិនមានករណីបទល្មើសព្រៃឈើជាលក្ខណៈទ្រង់ទ្រាយធំអ្វីនោះទេ ដោយសារតែមានការចុះបង្រ្កាបជាហូរហែ។ សព្វថ្ងៃនេះ​មាន​តែ​ករណី​គេ​លួចបាញ់​សត្វព្រៃ​នៅពេល​យប់ ការលួច​ដាក់​អន្ទាក់សត្វ តែពុំមានករណីកាប់ព្រៃនោះឡើយ។

យ៉ាងមន្រ្តីសង្គមនៅតែអះអាងថាមានករណីលួចកាប់ព្រៃឈើខុសច្បាប់ ហើយខ្លួននឹងចុះអន្តរាគមជាសង្ងាត់ជាមួយកម្លាំងប្រដាប់ដោយពុំជម្រាបមុនចំពោះករណីមួយនេះ៕

Share

Image
Image
Image