en     km
en     km

សជិកសភាអាមេរិកស្នើទៅរដ្ឋមន្ត្រីការបរទេសម៉ៃផុមផេអូឱ្យបន្ថែមទណ្ឌកម្មលើកម្ពុជាតែមន្ដ្រីកម្ពុជាថាមិនមានប្រសិទ្ធភាព

Share

តំណាង​រាស្រ្ត​អាមេរិក​ ៨ រូប បានដាក់លិខិតរួមគ្នាទៅ​​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក​ ម៉ៃ ផុមផេអូសុំអោយបន្ថែមការដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា ដែលក្រុមសមាជិកសភាទាំងនោះ យល់ឃើញថាអាជ្ញាធរកម្ពុជានៅតែបន្តគំរាមកំហែង និង​បង្ក្រាប​សំឡេង​ប្រឆាំង​ និង​សកម្មជន​​។ ក្នុងលិខិតនោះ ពួកគាត់​ក៏បានស្នើ​​​ឲ្យ​ពិនិត្យ​ឡើងវិញ​ ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ឬ GSP របស់កម្ពុជាឡើងវិញដែរ ពាក់ព័ន្ធនឹងសិទ្ធសេរីភាពសហជីព។ តែបែបនេះក្ដី អ្នកនាំពាក្យបក្សកាន់អំណាច មិនបានចាត់ទុកការដាក់ទណ្ឌកម្ម កន្លងមកលើកម្ពុជាមានប្រសិទ្ធភាពនោះទេ។

លោកឡាក់ច័ន្ទតារាជូនសេចក្ដីរាយការណ៍៖

Share

Image
Image
Image