en     km
en     km

សភា​វៀតណាម​ សម្លឹង​មើល​លោក​ Nguyen​ Xuan​ Phuc​ ជា​នាយក​រដ្ឋមន្ត្រី​ថ្មី

Share

cover-vietnam-national-assembly
​វៀតណាម​៖​  សភា​នៃ​ប្រទេស​វៀតណាម​ដែល​បាន​កោះ​ប្រជុំ​ចុង​ក្រោយ​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ កំពុង​តែ​សម្លឹង​មើល​មេដឹកនាំ​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​សង្គមនិយម​មួយ​នេះ​ទៅ​ថ្ងៃ​អនាគត​។​

តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​ Reuter​ សភា​ប្រទេស​វៀតណាម​គ្រោង​នឹង​បោះ​ឆ្នោត​គាំទ្រ​នាយក​រដ្ឋមន្ដ្រី​ថ្មី​ប្រធានាធិបតី​ និង​មេដឹកនាំ​សភា​នៅ​ថ្ងៃ​៧​ មេ​សា​ ខែ​ក្រោយ​នេះ​។​

កាលពី​មហាសន្និបាត​បក្ស​នៅ​ខែធ្នូ​ សភា​ប្រទេស​នេះ​បាន​អនុម័ត​គាំទ្រ​លោក​ ង្វៀ​ន​ ភូ​ជុង​ ឱ្យ​បន្ដ​កាន់​តំណែង​ជា​អគ្គលេខាធិការ​បក្ស​មួយ​អាណត្តិ​ទៀត​ នៅ​ខណៈ​ដែល​នាយក​រដ្ឋមន្ដ្រី​ ង្វៀ​ន​ តាន​ យុង​ ត្រូវ​បាន​បោះ​ឆ្នោត​ទម្លាក់​។​

លោក​ ង្វៀ​ន​ តាន​យុង​ នឹង​ត្រូវ​ចាក​ចេញពី​តំណែង​នៅ​ប៉ុន្មាន​ស​ប្ដា​ហ៍​ទៀត​នេះ​ បន្ទាប់​ពី​លោក​បាន​កាន់​តំណែង​​នាយ​ករដ្ឋមន្ដ្រី​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ រយៈពេល​ដប់​ឆ្នាំ​ចុង​ក្រោយ​នេះ​។​

តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ​លោក​ Nguyen​ Xuan​ Phuc​ ដែល​ជា​ឧបនាយករដ្ឋមន្ដ្រី​ នឹង​ទទួល​បានការ​អនុម័ត​ជា​នាយក​រដ្ឋមន្ដ្រី​ ខណៈ​លោក​ Tran​ Dai​ Quang​ រដ្ឋមន្ដ្រី​សន្ដិសុខ​ជាតិ​ នឹង​ត្រូវ​បាន​តែងតាំង​ជា​ប្រធានាធិបតី​ ហើយ​លោកស្រី​ Nguyen​ Thi​ Kim​ Ngan​ អនុប្រធាន​រដ្ឋសភា​ នឹង​ឡើងជា​ប្រធានរដ្ឋសភា​៕​

​ប្រភព​៖​ Reuters​

Share

Image
Image
Image