en     km
en     km

សភា​អា​មេ​រិ​ក​អនុម័ត​ដាក់​ទណ្ឌកម្ម​លើ​រុ​ស្ស៊ី​កម្រិត​ធ្ងន់ធ្ងរ​

Share

វ៉ាស៊ិនតោន៖ សភាសហរដ្ឋអាមេរិក បានអនុម័តឲ្យមានការដាក់ទណ្ឌកម្មថ្មីៗមួយចំនួនទៀតទៅលើប្រទេសរុស្ស៊ី បើទោះជាប្រធានាធិបតី ដូណាល់ត្រាំ ប្រកាន់ជំហរជំទាស់ក៏ដោយនោះ។

មន្ដ្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ការដាក់ទណ្ឌកម្មនេះគឺជាផ្នែកមួយដែលអាមេរិកសម្ដែងការខឹងសម្បារដោយសារតែរុស្ស៊ី ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អាមេរិក នៅពេលដែលប្រទេសមហាអំណាចមួយនេះបោះឆ្នោតប្រធានាធិបតីកាលពីចុងឆ្នាំ 2016 ។

គម្រោងច្បាប់នេះទំនងពិបាកក្នុងការអនុវឌ្ឍដោយសារតែប្រធានាធិបតី ដូណាល់ត្រាំ ចង់ធ្វើឲ្យមានការល្អប្រសើរនូវទំនាក់ទំនងអាមេរិ និងរុស្ស៊ី។ តែយ៉ាងណាក៏ដោយសភាត្រូវឆ្លងកាត់ច្បាប់នេះ មួយជាន់ទៀត ទៅព្រឹទ្ធសភា មុននឹងបញ្ជូនទៅឲ្យប្រធានាធិបតីចុះហត្ថលេខា ។

សេតវិមានបាននិយាយថា លោកប្រធានាធិបតី ទំនងនឹងជំទាស់គម្រោងច្បាប់នេះ ដោយបញ្ជូនឲ្យសមាជិកសភាពិចារណាឡើងវិញ។ អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ខណៈនេះលោកប្រធានាធិបតីចង់ឲ្យមានការរឹតបន្ដឹងទៅលើកូរ៉េខាងជើង អេរ៉ង់ និងរុស្ស៊ី ផងដែរ។ ប៉ុន្ដែចំពោះរុស្ស៊ី លោកហាក់ដូចជាស្ទាក់ស្ទើរបន្ដិច។

ទំនាក់ទំនងរុស្ស៊ី ជាមួយលោក ដូណាល់ត្រាំ ដែលឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក រយៈពេល ៦ខែមកនេះ ត្រូវបានគេមើលឃើញថា មានទំនាក់ទំនងល្អជាងកាលពីស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក អូបាម៉ា៕BBC

Share

Image
Image
Image