en     km
en     km

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ថា គ្មានការនាំចូលជ្រូកពីវៀតណាមមកកម្ពុជាទេ

Share

ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាថា បច្ចុប្បន្ននេះ ពុំមានជ្រូកណាមួយមកពីប្រទេសវៀតណាមចូលមកកម្ពុជាទេ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់សមាគមន៍នេះ កាលពីថ្ងៃទី១៧ កញ្ញា។

យោងតាមការចុះផ្សាយដដែលបង្ហាញថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបញ្ជាក់ដូចនេះ តាមរយៈការឆ្លើយតបទៅនឹងការបញ្ចេញព័ត៌មានមិនពិតរបស់លោក ឌួង ឆាយ ដែលមិនឱ្យពលរដ្ឋខ្មែរទិញសាច់ជ្រូកយកមកធ្វើម្ហូបក្នុងរយៈពេលនេះ ព្រោះជូ្រកមកពីវៀតណាមងាប់ចំនួន៤០០០ក្បាលដោយសារទឹកជំនន់។

យ៉ាងណា  លោក ឌួង ឆាយ បានបង្ហោះសារសុំទោសដោយសារតែការបង្ហោះនោះ ជាការភ័ន្តច្រឡំរបស់អ្នកកាន់ហ្វេសប៊ុករបស់លោក។

យ៉ាងណាមិញ សមាគមចិញ្ចឹមសត្វបញ្ជាក់ថា បច្ចុប្បន្ន មិនមានការនាំចូលជ្រូកពីវៀតណាមនោះទេ សូមប្រជាពលរដ្ឋកុំជឿនូវព័ត៌មានដែលមិនមានប្រភពច្បាស់លាស់។

សមាគមនេះបញ្ជាក់ថា រូបភាពដែលលោក ឌួង ឆាយ បង្ហោះលើហ្វេសបុកនោះគឺជារូបភាពចាស់ដែលបានចុះផ្សាយក្នុងសាព័ត៌​មាន​វៀតណាមមួយឈ្មោះ dtinews.vn កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ កាល​ណោះទឹកលិចនៅប្រទេសវៀតណាមនៅខេត្ត Thanh Hoa៕

Share

Image
Image
Image