en     km
en     km

សម្ដេចហ៊ុនសែនថាឯណាទៅយុត្តិធម៌សមម្រាប់ប្អូនថ្លៃលោកនិងរូបលោករងការវាយប្រហារឆ្នាំ១៩៩៨

Share

ខណៈមានការរិះគន់ជាខ្លាំងពីសំណាក់ក្រុមប្រឆាំង ចំពោះការបាញ់សម្លាប់លោកបណ្ឌិតកែមឡី និងអ្នកល្បីៗច្រើន ដែលក្រុមប្រឆាំងថា ពុំដែលរកឃើញឃាតករមកកាត់ទោស   ។ ជាការឆ្លើយតប សម្ដេចនាយក រដ្ឋមន្ត្រីក៏បានលើកឡើងអំពីការបាញ់សម្លាប់ ប្អូនថ្លៃម្នាក់របស់សម្ដេច​​និងរូបលោករងការវាយប្រហារមួយនៅខេត្តសៀមរាបនៅឆ្នាំ១៩៩៨ ។ សម្ដេចថាឯណា​​ទៅយុត្តិធម៌ សម្រាប់ប្អូនថ្លៃរបស់លោកនិងរូបលោកផ្ទាល?

កញ្ញា នឿនស្រីណុច ជូនសេចក្ដីរាយការណ៍៖

នៅក្នុងពិធីមួយជាសាធារណៈ នៅខេត្តព្រៃវែង កាលពីព្រឹកថ្ងៃអង្គារទី១៤កក្កដា  សម្ដេចនាយករដ្ឋ មន្ត្រីបាន ថ្លែងថា ឯណាទៅយុត្តិធម៌សម្រាប់ប្អូនថ្ងៃម្នាក់របស់ លោកដែលខ្មាន់កាំភ្លើងបាញ់សម្លាប់នៅឆ្នាំ១៩៩៦នៅកណ្ដាលក្រុង និងឯណាទៅយុត្តិធម៌សម្រាប់រូបលោកដែលរងការវាយប្រហារកាលពីឆ្នាំ១៩៩៨។

សំឡេង ហ៊ុនសែន -02-

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ ទំនងជាការឆ្លើយតប នឹងក្រុមប្រឆាំង ដែលបានរិះគន់លើ ប្រព័ន្ធតុលាការកម្ពុជា និងអាជ្ញាធរកម្ពុជា ដែលក្រុមប្រឆាំងថា មិនដែលស្វែងរកឃាតករពិតមកកាត់ទោស បានឡើយ ។​ ស្របពេលនេះ ក្រុមប្រឆាំង នៅក្រៅប្រទេស ដឹកនាំដោយលោកសមរង្ស៊ី បានកំពុងបើកយុទ្ធនាការមួយដែលហៅថាយុទ្ធនាការបញ្ចប់និទណ្ឌភាពនៅកម្ពុជាដោយត្រូវតែផ្ដល់យុត្តិធម៌សម្រាប់ជនរងគ្រោះ។ ក្រុមប្រឆាំងនេះ​បានលើកឈ្មោះជនរងគ្រោះ មានដូចជាលោកបណ្ឌិតកែមឡី លោកឈូកវុធី លោកជាវិជ្ជា អ្នកស្រីពិសិដ្ឋពិលិកា និងអ្នកកាសែតឃឹមសំបូរជាដើម។ ក្រុមប្រឆាំងថាអ្នកទាំងនេះស្លាប់ ដោយអយុត្តិធម៌ គឺសូម្បី ស្រមោលយិត្តិធម៌មិនដឹងជានៅឯណា នោះទេ។

កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ មានករណីបាញ់គ្រាប់រ៉ុក្កែត B-40 មួយគ្រាប់ក្នុងចំណោម៤គ្រាប់ហោះសំដៅរថយន្តប្រតិភូក្នុងមានប្រតិភូគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេចហ៊ុនសែន  អំឡុងពេលទៅចូលរួមប្រជុំនៅព្រះរាជដំណាក់ នាទីក្រុងសៀមរាប ក្រោមព្រះរាជអធិបតីភាព សម្តេចព្រះ នរោត្តម សីហនុ។ តែគ្រាប់បេនោះ មិនបានត្រូវរថយន្តសម្តេចទេ ។

តែយ៉ាងណា សម្ដេចនាយករដ្ឋមន្ត្រី បានអហោសិកម្មឱ្យអ្នកដែលចង់សម្លាប់សម្តេចនៅខេត្តសៀមរាបរួចហើយ បើទោះជាសម្តេចមានពន្លឺក្នុងការស្រាវជ្រាវក៏ដោយ។ ប៉ុន្តែសម្តេចអះអាង ថា៖ « អ្នកត្រូវដឹងថា ពេលណាខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំមិនឱ្យពួកអ្នកសម្លាប់ខ្ញុំបានទេ។ មិនឱ្យពួកអ្នកធ្វើរដ្ឋប្រហារឬធ្វើបដិវត្តពណ៍បានទេ៕

Share

Image
Image
Image