en     km
en     km

សម្ដេចហ៊ុនសែនអះអាងថាលោកហ៊ុនម៉ាណែតជាបេក្ខជននាយករដ្ឋមន្ត្រីម្នាក់ក្នុងចំណោមច្រើននៃបក្សCPP

Share

សម្តេច នាយករដ្ឋមន្រ្តីអះអាងថា លោកហ៊ុនម៉ាណែត ត្បិតនឹងក្លាយជាបេក្ខជន​នាយករដ្ឋមន្ត្រីមែន តែនៅក្នុងគណបក្សប្រជាជនកម្ពុជា ទៅថ្ងៃអនាគត គឺមានបេក្ខជននាយករដ្ឋមន្រ្តីច្រើន ដែលមិនមែនមានតែបេក្ខជន លោក ហ៊ុន ម៉ាណែតម្នាក់នោះទេ ។

កញ្ញា នឿន ស្រីណុច រាយការណ៍៖

ថ្លែងក្នុងពិធីចុះពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះថ្មី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ ———សំឡេង ហ៊ុនសែន————01

ប្រតិកម្មរបស់សម្តេច ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងនៅក្រៅប្រទេស បានវាយប្រហារចំពោះការតែងតាំង លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយលើកឡើងថា សម្តេច ហ៊ុន សែន បានកំពុងរៀបចំដើម្បីផ្ទេរអំណាចជូន លោក ហ៊ុន ម៉ាណែត។សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែង ដូចជាជ្រីញ ដែលក្រុមប្រឆាំង និយាយដដែលរឿងរៀបចំផ្ទេរអំណាចអោយកូនប្រុស​ច្បង សម្ដេច គឺលោកហ៊ុនម៉ាណែត។

សម្តេចហ៊ុនសែនបានថ្លែងចំអកដូចនេះថា ៖

តែយ៉ាងណា  សម្ដេចហ៊ុនសែនអះអាងថា

ជំនាន់ក្រោយ មិនមែនមានតែ ហ៊ុន ម៉ាណែត មួយ ដែលមានលក្ខណៈសម្បត្តិទេ គឺមានច្រើនណាស់ នៅក្នុងគណបក្សប្រជាជនហើយថាក្រុមប្រឆាំងត្រូវរង់ចាំពេលវេលានេះបន្តទៀត។

យ៉ាងណា លោកហ៊ុន ម៉ាណែត វ័យ៤៣ឆ្នាំ បច្ចុប្បន្នជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលមានឋានន្តរស័ក្តជា ឧត្តមសេនីយ៍ឯក។ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ លោកត្រូវបានគណបក្សប្រជាជនកម្ពុជា ប្រកាសតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។ បច្ចុប្បន្នលោក ហ៊ុន ម៉ាណែត ក៏ជាសមាជិកអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជាផងដែរ។

តាមច្បាប់បោះឆ្នោត គឺកម្ពុជា នឹងមានការបោះឆ្នោតសភា នៅឆ្នាំ២០២៣ ។ ប៉ុន្តែការបោះឆ្នោត កាលពីខែកក្ដដា ឆ្នាំ២០១៨ ពុំមាន គណបក្សប្រឆាំងធំជាងគេ មានវត្តមានក្នុងការប្រគយតយកសំឡេងឆ្នោតពីម្ចាស់ឆ្នោតនោះទេ។ ទាំងលោកសមរង្ស៊ី ដែលជាបេក្ខជននាយករដ្ឋ មន្រ្តី បានភៀសខ្លួនទៅក្រៅប្រទេសដោយសារលោករងដីការចាប់ខ្លួន។ រីឯលោកកឹមសុខា បានក្លាយជនជាប់ចោទនៃសំណុំរឿងក្បត់ជាតិ។ ការប្រកួតក្នុងអាណត្តិមុននេះ បេក្ខជននាយករដ្ឋមន្ត្រីលិចធ្លោជាងគេក្នុងចំណោម២០គណបក្សគឺ មានតែសម្ដេ​ចហ៊ុនសែនតែមួយប៉ុណ្ណោះ ។សម្ដេចជាបេក្ខជននាយករដ្ឋមន្ត្រី នៃគណបក្សប្រជាជនកម្ពុជា ។ ចំណែកលោកហ៊ុន ម៉ាណែត នៅពេលនេះ បានកំពុងក្លាយជាឥស្សរជនលិចធ្លោមួយរូបដែរក្នុងចំណោម មន្ត្រីជាន់ខ្ពស់នៃ បក្សកាន់អំណាច។ តែយ៉ាងណា សម្ដេចហ៊ុនសែនថ្លែងថា លោកបន្តកាន់អំណាចជានាយករដ្ឋមន្ត្រី អាចដល់ទៅឆ្នាំ២០០៣០៕

Share

Image
Image
Image