en     km
en     km

សម្ដេចហ៊ុនសែន ៖នឹងពង្រីងផ្សារតាមព្រំដែនថែមទៀតខណៈសម្ដេចហ៊ុនសែនថាព្រំដែនកម្ពុជា-វៀត​ណាម ជាព្រំដែនសន្តិភាព

Share

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា ទំហំពាណិជ្ជកម្ម កម្ពុជា -វៀតណាមបានហក់ឡើងដល់ទៅ ៥ពាន់​លាន​​ដុល្លារអាមេរិក ដែលនាំអោយរាជរដ្ឋាភិបាល​ពង្រីងចក្ខុវិស័យថែមទៀតទៅថ្ងៃអនាគត ក្នុងការពង្រីង​ផ្សារ​​​តាមព្រំដែន ជាមួយប្រទេស វៀតណាម គឺដោយសារ ព្រំដែន កម្ពុជានិងវៀតណាមបានប្រែក្លាយជា ព្រំដែន​សន្តិ​ភាព​នឹងសហប្រតិបត្តិការណ៍ ។​

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូននូវសេចក្តីរាយការណ៍៖

សម្ដេច ហ៊ុន សែន អះអាង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​ផ្សារ​ដោះដូរ​ទំនិញ​កម្ពុជា​-​វៀតណាម​គេហៅថាផ្សារ​គំរូ​ព្រំដែន កម្ពុជា​ នៅ​ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​២៤ ធ្នូ​នេះ​។​

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការរីកលូតលាស់សេដ្ឋកិច្ច តាមព្រំដែន និងការដោះដូរទំនិញ ជាមួយ ប្រទេសជិតខាង ជាពិសេស ជាមួយប្រទេសវៀតណាម បាននាំអោយ ទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាម ស្ទុះឡើងដល់ទៅ៥ពាន់លានដុល្លារ។

សូមស្ដាប់ប្រសាសន៍របស់សម្ដេចហ៊ុនសែន-01

ក្នុងពេលជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​អភិបាលខេត្តស្វាយរៀង និងខេត្តពត ​ សិក្សា​លើ​ទីតាំង​សាងសង់​ផ្សារ​គំរូ ពីរថែមទៀតនៅ តាមព្រំដែនកម្ពុជា និងវៀតណាមជាបនឹងខេត្ត២នេះ។ សម្ដេចថា មានទីផ្សារដូចនេះ គឺ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ប្រជាពលរដ្ឋ នៅតាម​តំបន់​ព្រំដែន​។


 

រាជរដ្ឋាភិបាល​កម្ពុជា និង​វៀតណាម នៅ​ព្រឹក​ថ្ងៃទី​២៤ ធ្នូ​នេះ បាន​បើក​ឱ្យ​ដំណើរការ ​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​ឬ ផ្សារ​ដារ​ ដែលមាន​ទីតាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ថា​រី​ត្បូងឃ្មុំ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លើ​ផ្ទៃដី​ទំហំ​ប្រមាណ​២​ហិកតា ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ពី​ព្រំប្រទល់​ជាមួយ​ខេត្ត​តៃនិញ ប្រទេស​វៀតណាម​។ ផ្សារ​នេះ​សាងសង់ឡើ​ង ដោយ​ចំណាយ​ទឹកប្រាក់​ជិត​២​លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​វៀតណាម​។​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​នេះ ត្រូវបាន​អនុញ្ញាតឱ្យ​ដាក់លក់​តែ​ផលិតផល​របស់​កម្ពុជា និង​វៀតណាម​ប៉ុណ្ណោះ ។

កាលពីថ្ងៃទី២០ធ្នូឆ្នាំ២០១៩នេះ  មានការបង្ហោះព្រះរាជក្រម អំពីកិច្ចព្រមព្រៀង​បំពេញ​បន្ថែមពី​ឆ្នាំ១៩៨៥ នៃសម័យ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា ដែលជាបំពេញបន្ថែមទៀត នៅឆ្នាំ២០០៥ ដោយ​មជ្ឈដ្ឋាន មួយចំនួន ​រិះគន់ជាខ្លាំង លើរាជរដ្ឋាភិបាល និងព្រះមហាក្សត្រ ព្រោះតែពួកគេ ព្រួយបារម្ភ និងយល់ ឃើញ ​ពីការបាត់ដីព្រំដែនទៅប្រទេសវៀតណាម ដែលពួកគាត់ថា ការបោះ​បង្គោលព្រំដែន​ធ្វើឡើង​ដោយ គ្មាន តម្លាភាព និងគ្មានការឯកភាពជាតិ។ តែសម្រាប់នាយករដ្ឋមន្ត្រី នៅព្រឹកមិញនេះ ទោះ​ជាទៅដល់ព្រំដែនក៏ដោយ តែសម្ដេចហាក់មិនបានឆ្លើយតបខ្លាំង​ក្លាទៅនឹង​មជ្ឈដ្ឋានទាំងនេះទេ គឺក្នុង​នោះ សម្ដេចបានលើកឡើង ជាច្រើន អំពី សង្រ្គាមនៃតំបន់ ព្រំដែនហើយ ដែល​ប្រែក្លាយជា ទីផ្សារ។ សម្ដេចបន្តថា ព្រំដែន កម្ពុជា និងវៀតណាមបានក្លាយជា ព្រំដែនសន្តិភាព សហប្រតិបត្តិការ និងពាណិជ្ជកម្ម។

សូមស្ដាប់ប្រសាសន៍របស់ សម្ដេចហ៊ុនសែន-02

ទាក់ទីន នឹងពាណិជ្ជកម្មស្រូវជាមួយ វៀតណាម សម្ដេចអះអាងថា រដ្ឋាភិបាល វៀតណាម បានចុះ​កិច្ច​ព្រមព្រៀងទិស្រូវពីកម្ពុជា ៣០ម៉ឺនតោន ហើយចំណែកពលរដ្ឋលក់ដោយផ្ទាល់ទៅវៀតណាម គ៏ច្រើន ម៉ឺនតោនៀងដែរ។ យ៉ាងណា សម្ដេច នៅតែទទូចអោយវៀតណាម បន្តទិញ ផលិតកម្ពុជា ច្រើន​ថែម​ទៀត៕

អត្ថបទដោយ លោក នួន បូរិន

Share

Image
Image
Image