en     km
en     km

សម្ដេច ហ៊ុន សែន ទទូចឱ្យមានការសាមគ្គីគ្នាធ្វើឱ្យកាកបាទក្រហមសម្រេចបានគោលដៅ

Share

ភ្នំពេញ ៖ ក្នុង​ពិធីអបអរសាទរខួបទី ១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា សម្ដេចនាយករដ្ឋមន្ត្រីបានបង្ហាញមោទនភាពនៃសមិទ្ធផលធំធេង ដែលកាកបាទក្រហមកម្ពុជាសម្រេចបានគោលដៅរបស់ខ្លួន។

                    សម្តេច ហ៊ុន សែន ក្នុងពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា។

 

សម្តេច ហ៊ុន សែន ​បាន បញ្ជាក់ថា សមិទ្ធផលដែលកាកបាទក្រហមកម្ពុជាសម្រេចបាន គឺបានមកពីការរួមសាមគ្គី នៃកម្លាំង សប្បុរសជន រួមអ្នកទាំងវិនិយោគមកពីក្រៅប្រទេស ដែលបានបរិច្ចាគថវិការបស់ខ្លួន ជួយទ្រទ្រង់ដល់សកម្មភាព កាកបាទក្រហមកម្ពុជាបន្តមានភាពរឹងមាំ។

ក្នុង​ពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភាក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល» កាកបាទក្រហមកម្ពុជា បានទទួលការបរិច្ចាគថវិកាជាង១៨លានដុល្លារពីសប្បុរសជននានា។

ពិធីនេះបានធ្វើឡើង ក្រោមអធិបតីភាព សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេច ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

កាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើង នៅថ្ងៃទី១៨កុម្ភៈ ឆ្នាំ១៩៥៥។ ស្ថាប័ននេះ គឺជាអង្គការ មនុស្សធម៌ដ៏ធំ នៅកម្ពុជា។ ស្ថាប័ននេះ បានទទួលស្គាល់ដោយ គណៈកម្មាធិការ កាកបាទក្រហម អន្តរជាតិនៅថ្ងៃទី៧តុលាឆ្នាំ១៩៦០និងបានក្លាយជាសមា ជិក សហព័ន្ធនៃកាកបាទក្រហមអន្តរជាតិនិងកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅថ្ងៃទី៨តុលាឆ្នាំ១៩៦០។នេះបើតាមគេហ ទំព័ររបស់ Wikipedia ៕

Share

Image
Image
Image