en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ៖​ កម្ពុជា​-​ចិន​ ត្រូវ​សម្រេច​ទំហំ​ពាណិជ្ជកម្ម​ ៥​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០១៧​នេះ​

Share

​ភ្នំពេញ​ ៖​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លើក​ទ្បើ​ង​ថា​ កម្ពុជា​-​ចិន​ ត្រូវធ្វើ​យ៉ាងណា​រួម​គ្នា​ សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​ដែល​បាន​ដាក់​ចេញ​រវាង​មេដឹកនាំ​ចិន​ និង​មេដឹកនាំ​កម្ពុជា​ ត្រូវ​សម្រេច​ឱ្យ​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ ៥​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ នៅ​ឆ្នាំ​ ២០១៧​ នេះ​។​ ការ​ថ្លែង​នេះ​ នៅ​ក្នុង​ពិធី​ពិសា​របាយ​សាមគ្គី​ ជាមួយ​សមាគម​ខ្មែរ​-​ចិន​ កាលពី​ល្ងាច​ថ្ងៃ​ទី​០៤​ កុម្ភៈ​ នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​។​

សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន
​សម្តេច​ ហ៊ុន​ សែន​ បន្ត​ទៀត​ថា​ កម្ពុជា​-​ចិន​ បាន​លើកកម្ពស់​កម្រិត​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​ទៅ​ដល់​កម្រិត​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ ដែល​វា​ជា​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​នៃ​ទំនាក់ទំនង​ កម្ពុជា​-​ចិន​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អំពាវនាវ​ឱ្យ​ ខ្មែរ​-​ចិន​ ត្រូវ​ពង្រឹង​ការ​យកចិត្តទុកដាក់​ទាក់ទាញ​ឱ្យ​មាន​ទេសចរណ៍​ចិន​ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត​ចូល​មក​ ទស្សនៈកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ សម្តេច​គូសបញ្ជាក់​ទៀត​ថា​ លោក​ចង់បាន​ភ្ញៀវ​ទេសចរណ៍​ចិន​ក្នុង​រង្វង់​ ០,០១​ %​ ស្មើនឹង​ប្រមាណ​ ១​ លាន​ ៤​ សែន​នាក់​។​

ក្នុង​ឆ្នាំ​ ២០១៥​ ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន​ និង​កម្ពុជា​ មាន​ទំហំ​ទឹកប្រាក់​ចំនួន​ ៤,៤​ពាន់​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​ តួលេខ​នេះ​បាន​កើនឡើង​ ១៨​ ភាគរយ​។​

យោង​តាម​ទិន្នន័យ​ផ្តល់​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ បានឱ្យ​ដឹង​ថា​រយៈពេល​ ៨​ខែ​នៃ​ឆ្នាំ​២០១៦​ កម្ពុជា​ទទួល​បាន​ទឹកប្រាក់​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ លើ​វិស័យ​អចលនទ្រព្យ​ដែល​មាន​ទំហំ​ទឹកប្រាក់​ ៧.២​ ពាន់​លាន​ដុល្លារ​។​ នៅ​ក្នុង​ការ​ដាក់​វិនិយោគ​នេះ​ប្រទេស​ចិន​ឈរ​នៅ​ក្នុង​លំដាប់​ទី​០១​ ខណៈ​ប្រទេស​កូរ៉េ​ខាងត្បូង​ឈរ​នៅ​ក្នុង​លំដាប់​ទី​០២​ ហើយ​ប្រទេស​ជប៉ុន​នៅ​ក្នុង​លំដាប់​ទី​ ០៣៕

Share

Image
Image
Image