en     km
en     km

សម្តេច ហ៊ុន​ សែន ស្តីបន្ទោសមន្រ្តីខ្លួនដែលមិនអនុវត្តច្បាប់ រងចាំអនុវត្តតែបទបញ្ជាករណីឡានតទ្រុង

Share

ភ្នំពេញ៖ ថ្លែងសំដៅចំៗលើមន្រ្តីថ្នាក់ក្រោមដែលកំពុងអនុវត្តសកម្មភាព ចាប់កាត់រថយន្តតទ្រុងដឹកលើសទម្ងន់ សម្តេច ហ៊ុន សែន នៅថ្ងៃទី១៣ កុម្ភៈនេះ បានស្តីបន្ទោសមន្រ្តីថ្នាក់ក្រោមដែលឆក់ល្វែងក្នុងការអនុវត្តច្បាប់ដែលមានស្រាប់ តែបែបជារងចាំតែអនុវត្តបទបញ្ជាពីនាយករដ្ឋមន្រ្តីទៅវិញ។

                                                                       ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

 

ការថ្លែងនេះធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវេស្ទើន នៅមជ្ឈមណ្ឌលពិពរណ៌កោះពេជ្រ រាជធានីភ្នំពេញ។

សម្តេចថ្លែងថា សកម្មភាពរបស់សមត្ថកិច្ចចុះចាប់រថយន្តតទ្រុង និងដឹកលើសទម្ងន់នាពេលកន្លងមកនេះ គឺបានអនុវត្តបានយ៉ាងផុសផុល ហើយរថយន្តដែលចាប់ឃាតបានមានចំនួនច្រើនលើសការរំពឹងទុក។

បើទោះបីជាសមត្ថកិច្ចនៅរយៈពេលចុងក្រោយនេះ បានចុះអនុវត្តបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលបានល្អប្រសើរយ៉ាងក្តី តែសម្តេច ហ៊ុន សែន ហាក់មិនបានសប្បាយចិត្តនោះទេ តែថែមទាំងស្តីបន្ទាសមន្រ្តីក្រោមថា រងចាំតែអនុវត្តបទបញ្ជានាយករដ្ឋមន្រ្តី  មិនព្រមអនុវត្តច្បាប់ដែលមានចែងស្រាប់។

សូមស្តាប់ប្រសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន

 

កាលពីសប្តាហ៍មុន សម្តេច ហ៊ុន សែន បានដាក់ចេញនូវបញ្ជាជាថ្មី ហាមមិនឱ្យរថយន្តតទ្រុងដឹកលើសទម្ងន់អាចបើកបរ លើដងផ្លូវទៀតនោះ។ សម្តេចក៏បានព្រមានដកតំណែងមន្រ្តីដែនដីមានសមត្ថកិច្ចណាដែលហ៊ានដោះលែង រថយន្តលើសច្បាប់ទាំងនោះ។

ជាងនេះទៀតសម្តេចបានដាក់បញ្ជាឱ្យសមត្ថកិច្ចចុះទៅពិនិត្យ យានដ្ឋានដែលលួចកែច្នៃរថយន្តខុសច្បាប់ទាំងអស់ នឹងឈានទៅបិទអាជីវកម្មដែលបំពាននឹងបម្រាមច្បាប់រដ្ឋ។

សូមជម្រាបថា ក្នុងឆ្នាំ ២០១៧ រដ្ឋាភិបាលបានត្រួតពិនិត្យរថយន្តធ្វើចរាចរណ៍ចំនួនជាង ៩២ម៉ឺនគ្រឿង  ក្នុងនោះមានជិត ៣ ពាន់គ្រឿង ដឹកលើសចាប់ពី ៤តោន រហូតដល់ ៤៣តោន និងបានផាកពិន័យជាទឹកប្រាក់បានចំនួនជាតិ ៦ រយលានរៀល ស្មើប្រមាណ ១លាន ៥សែនដុល្លារអាមេរិក។ ចំណែកការត្រួតពិនិត្យរថយន្តកែច្នៃកាត់តទ្រុងខុសបច្ចេកទេសបានចំនួន ២៣,៦៧៨ គ្រឿង និងបានកាត់ទ្រុងចេញ ១,២១៥គ្រឿង បានអប់រំណែនាំ ៥៤៥គ្រឿង និងដោះរៀនតខាងក្រោយ ៤៧៣គ្រឿង៕

Share

Image
Image
Image