en     km
en     km

សហភាព​អឺរ៉ុប​បាន​ជួយ​បញ្ចូល​សហគមន៍​ព្រៃឈើ​ចំនួន​២០៣​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ទទួលស្គាល់​

Share

150918-Sokha-News-01-dara-ed-1​បណ្តាញ​សហគមន៍​ព្រៃឈើ​ក្នុង​ខេត្ត​ចំនួន​៩​ សរុប​មាន​២០៣​សហគមន៍​ ត្រូវ​បាន​រដ្ឋបាល​ព្រៃឈើ​ទទួលស្គាល់​ ក្រោយ​ពី​សហភាព​អឺរ៉ុប​បាន​ចំណាយ​ពេលវេលា​អស់​៥​ឆ្នាំ​។​ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ដាក់​បញ្ចូល​សហគមន៍​ព្រៃឈើ​ទាំង​២០៣​ ឲ្យ​រដ្ឋបាល​ព្រៃឈើ​ទទួលស្គាល់​ គឺ​ក្នុង​គោលបំណង​ឲ្យ​សហគមន៍​ទាំងនោះ​ អាច​ថែរក្សា​ព្រៃឈើ​ដោយ​និរន្ត​ភាព​ និង​ពង្រឹង​ជីវភាព​សមាជិក​សហគមន៍​ តាម​រយៈ​ការ​ប្រមូល​ផលិតផល​ព្រៃឈើ​។​ ការ​បង្ហាញ​លទ្ធផល​នេះ​ ធ្វើ​ឡើង​នៅ​ឯ​សណ្ឋាគារ​សាន់​វេ​នៅ​ថ្ងៃ​ទី​១៨​ខែកញ្ញា​នេះ​ ។​

​ដើម្បី​រួមចំណែក​អភិរក្ស​ព្រៃឈើ​កម្ពុជា​ឲ្យ​បាន​គង់វង្ស​ អង្គការ​អុក​ស្វា​ម​Oxfam​ រួម​ជាមួយ​មជ្ឈមណ្ឌល​សម្រាប់​មនុស្ស​ និង​ព្រៃឈើ​(Recoftc)​  សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ បាន​សម្រេច​ដាក់​បញ្ចូល​សហគមន៍​ព្រៃឈើ​ចំនួន​២០៣​ ឲ្យ​រដ្ឋបាល​ព្រៃឈើ​ទទួលស្គាល់​ជា​ផ្លូវការ​ ។​

​សូម​ជម្រាប​ថា​ សកម្មភាព​របស់​អង្គការ​ទាំងនេះ​ ធ្វើ​ឡើង​ក្រោម​ជំនួយ​ ថវិកា​របស់​សហភាព​អឺរ៉ុប​ ។​

​អ្នកស្រី​ ហ៊ូ​ កល្យាណ​ អ្នកសម្របសម្រួល​កម្មវិធី​នៃ​អង្គការ​រី​ខូ​ហ្វ​(Recoftc)​ លើក​ឡើង​ថា​ គម្រោង​ដែល​មាន​ជំនួយ​ពី​សហភាព​អឺរ៉ុប​នេះ​ មាន​គោលបំណង​អភិវឌ្ឍន៍​សហគមន៍​ព្រៃឈើ​ ឲ្យ​មានការ​ទទួលស្គាល់​តាម​ផ្លូវច្បាប់​ ដោយ​រាជរដ្ឋាភិបាល​ ដើម្បី​សហគមន៍​អាច​ថែរក្សា​ព្រៃឈើ​ដោយ​និរន្ត​ភាព​ និង​ពង្រឹង​ជីវភាព​សមាជិក​សហគមន៍​ តាម​រយៈ​ផលប្រយោជន៍​ដែល​ក៏​ចេញពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ស្របច្បាប់​ នូវ​ផលិតផល​ព្រៃឈើ​ទាំងនោះ​។​

150918-Sokha-News-01-dara-ed-2​លោកស្រី​ ហ្វី​អូ​ណា​ រ៉ា​ម​ស៊ី​ ប្រធាន​ផ្នែក​ប្រតិបត្តិការ​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ មាន​​ប្រសាសន៍​ថា​ សហភាព​អឺរ៉ុប​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​មួយ​ ដែល​ជួយ​ជ្រោមជ្រែង​ឲ្យ​សហគមន៍​ព្រៃឈើ​ទាំង​២០៣​សហគមន៍​ បាន​ទទួលស្គាល់​ដោយ​រដ្ឋបាល​ព្រៃឈើ​ ។​ លោកស្រី​បន្ត​ថា​ តាម​រយៈ​តួនាទី​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​នេះ​ លោកស្រី​សង្ឃឹមថា​ សហគមន៍​ព្រៃឈើ​នេះ​នឹង​អាច​រក្សា​ព្រៃឈើ​បាន​ប្រកបដោយ​និរន្ត​ភាព​បាន​ ។​

​លោក​ ជុង​ ផល​ ប្រជា​សហគមន៍​មក​ពី​ខេត្ត​រតនគីរី​និយាយ​ថា​ តាម​រយៈ​ការ​ចូល​ជា​សមាជិក​សហ​គម​ព្រៃឈើ​ លោក​បាន​ចុះ​ទៅ​ទប់​ស្តា​ត់បទ​ល្មើស​ព្រៃឈើ​ ដែល​បាន​បង្ក​ពី​សំណាក់​ជនខិលខូច​ ដោយ​មិន​មានការ​ខ្លាចរអា​ដូច​មុន​ ។​ ជាង​នេះ​ទៅ​ទៀត​លោក​ថា​ ការ​ចូលរួម​ការពារ​ព្រៃ​សហគមន៍​ គឺ​ប្រៀប​ដូច​ជា​ការ​រក្សា​ផលប្រយោជន៍​របស់​ប្រជាជន​ផង​ដែរ​ ព្រោះថា​ប្រជា​សហគមន៍​ គឺ​អាស្រ័យ​ទៅ​លើ​ការ​ប្រមូល​អនុ​ផល​ព្រៃឈើ​ដើម្បី​ទ្រទ្រង់​ជីវិត​។​
150918-Sokha-News-01-dara-ed-cover
​សូម​បញ្ជក់​ថា​ គម្រោង​របស់​សហភាព​អឺរ៉ុប​ ដែល​បាន​ចាប់ផ្តើម​ខែធ្នូ​ឆ្នាំ​២០១០​ ដល់​ខែកញ្ញា​ឆ្នាំ​២០១៥​ បាន​អនុវត្ត​ក្នុង​ខេត្ត​គោលដៅ​ចំនួន​៩​ រួម​មាន​ ខេត្តកំពត​ កែប​ តាកែវ​ ពោធិ៍សាត់​ កំពង់ធំ​  ព្រះ​វិហារ​ ក្រចះ​ ស្ទឹង​ត្រែង​ និង​រតនគិរី​។​ គម្រោង​នេះ​ត្រូវ​បាន​បញ្ចប់​ហើយ​ ដោយ​បាន​ចំណាយ​ទឹកប្រាក់​ ប្រមាណ​១៦​លាន​អឺ​រ៉ូ​។​

Share

Image
Image
Image