en     km
en     km

ស៊ី​រី​៖​ ក្តី​សង្ឃឹម​គេច​ចេញពី​ការ​ស្លាប់​ ជំរុញ​ឪ្យ​ប្រជាជន​វ័យក្មេង​ស៊ី​រី​ចង់​ផ្ងើ​ខ្លួន​លើ​ទឹកដី​អឺរ៉ុប​

Share

រស់នៅ​ក្នុង​ប្រទេស​មួយ​ ដែល​គ្របដណ្តប់​ដោយ​សង្គ្រាម​ដ៏​រាុំ​ង​រៃ​ រវាង​យោធា​របស់​រដ្ឋាភិបាល​តទល់​និង​ពួក​សកម្មប្រយុទ្ធ​ឥ​ស្លា​ម​ ហើយ​សំឡេង​ផ្ទុះ​ក្លាយជា​ផ្នែក​មួយ​នៃ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ស៊ី​រី​។​ គ្មាន​អ្នក​ណា​ចង់​ចង់​រស់​ក្នុង​ភ្លើង​សង្គ្រាម​​ឡើយ​ ហើយ​ដើម្បី​គេច​ផុត​ពី​ការ​ស្លាប់​ និង​ស្វែងរក​អនាគត​ថ្មី​ប្រកបដោយ​សន្តិភាព​ គឺ​មាន​តែ​ការ​ចាកចេញ​តែ​ប៉ុណ្ណោះ​។​
150915-inter-news-volunteer-kimoan-cover​យុវជន​ ស៊ូ​អេ​ល​ (Suheil)​ វ័យ​២៣​ឆ្នាំ​ បាន​និយាយ​ដោយ​សំឡេង​ល្វើយៗ​ថា​ គ្មាន​ទេ​ក្តី​សង្ឃឹម​ទៅ​ថ្ងៃ​អនាគត​នៅ​ស៊ី​រី​។​ យុវជន​រូប​នេះ​បាន​ប្រមែប្រមូល​ប្រាក់​យ៉ាង​លំបាក​ប្រមាណ​ ២,៥០០​ និង​ប្រម​ណ​ជាង​ ១,៦០០​ អឺ​រ៉ូ​ ជា​ទុន​សម្រាប់​ដំនើរ​ដ៏​ប្រថុយប្រថាន​ស្វែងរក​ជីវិត​ថ្មី​នៅ​លើ​ដី​អឺរ៉ុប​ ដើម្បី​គេច​ចេញពី​ស​ង្ក្រា​ម​ដែល​ទំនងជា​មិន​ចេះ​ចប់​ទាល់តែ​សោះ​។​

​ស្ថិត​ក្នុង​បរិវេណ​លេង​បាល់ទះ​មួយ​ ស៊ូ​អេ​ល​មិន​ចង់​ឈរ​នៅ​ក្នុង​ចំណោម​មនុស្ស​កកកុញ​រាប់​ពាន់​នាក់​ នៅ​ Damascus​  ដើម្បី​ឆ្លងកាត់​ព្រំដែន​ទៅ​កាន់​ប្រទេស​ទួ​រ​គី​ (Turkey)​ ក្រោយ​ត្រូវ​ជិះទូក​ ឡានក្រុង​ និង​រថ​ភើ្ល​ង​  ដើម្បី​ទៅ​ដល់​ប្រទេស​អា​លឺ្ល​ម៉​ង់​ ឫ​ ប្រទេស​ដទៃ​ទៀត​។​

​យុវជន​ស៊ី​រី​វ័យក្មេង​រូប​នេះ​បន្ត​ទៀត​ថា​ «​ខ្ញុំ​ចង់​សម្រេច​បំណង​ជា​ច្រើន​នៅ​ក្នុង​ជីវិត​ ប៉ុន្តែ​បំណង​ទាំងនេះ​មិន​អាច​សម្រេច​បាន​នៅ​ស៊ី​រី​ឡើយ​»​។​

​ភ្លើងសង្គ្រាម​ដ៏​ក្តៅ​គគុក​ប្រឆាំង​នឹង​ប្រធានាធិបតី​ស៊ី​រី​ បា​សារ​ អាល់​អា​សេត​(​ Bashar​ al-​ Assad)​បាន​ផ្ទុះ​ឡើង​តាំងពី​ដើមខែ​មិ​នា​ ឆ្នាំ​២០១១​ គឺ​នៅ​ពេល​ដែល​ស៊ូ​អេ​ល​មាន​អាយុ​ ១៨​ឆ្នាំ​។​ ដូច្នេះ​ហើយ​ យុវភាព​របស់​គាត់​ ត្រូវ​បាន​គ្របដណ្តប់​ដោយ​បរិយាកាស​អាប់អួរ​នៃ​សង្គ្រាម​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​ ២៥​ ម៉ឺន​នាក់​បាត់បង់​ជីវិត​ ហើយ​ប្រជាជន​ស៊ី​រី​ចំនួន​ប្រមាណ​ ៤​លាន​ នាក់​បាន​ចាក​ចេញពី​ប្រទេស​ និង​ប្រមាណ​ ៦,៥​ លាន​ទៀត​គ្មាន​ទីជំរក​ក្នុង​ប្រទេស​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ស៊ី​រី​ ពួក​ឧទ្ទាម​ប្រដាប់​ដោយ​អា​វុ​ទ្ធ​បាន​បំផ្ទុះ​និង​សម្លាប់​ប្រជាជន​ស្លូតត្រង់​ពី​ ២​ទៅ​៣​នាក់​ ក្នុង​មួ​យស​ប្តា​ហ៍​។​ កាលពី​ពាក់កណ្តាល​ខែសីហា​កន្លង​ទៅ​នេះ​កងទ័ព​រដ្ឋាភិបាល​បាន​បំផ្ទុះ​គ្រាប់បែក​ជិត​និង​តំបន់​ ឌូ​ម៉ា​(Douma)​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ២៥០​នាក់​ ហើយ​បើ​គិត​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ មាន​មនុស្ស​ចំនួន​១,៣០០​នាក់​ បាន​ស្លាប់​ដោយសារ​អា​វុ​ទ្ធ​ជាតិ​គីមី​នៅ​តំបន់​នេះ​។​

​ប្រជាជន​ជា​ច្រើន​រស់នៅ​តំបន់​ ដា​ម៉ាក​ខឺ​ស​ បាន​និយាយ​ថា​ភាព​មិន​ប្រក្រតី​បាន​ក្លាយទៅជា​ប្រក្រតី​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​។​ គេ​ឃើញ​មាន​កុមារ​សុំទាន​ដែល​មាន​ភ្នែក​រូង​ខ្មៅ​ឈរ​នៅ​តាម​ភោជនីយដ្ឋាន​ និង​ហាង​កាហ្វេ​ ហើយ​មាន​សំឡេង​ថ្ងូរ​ទ្រហឹង​ លាយឡំ​ជាមួយ​សំលេង​ជជែក​គ្នា​របស់​ភ្ងៀ​វ​ជក់​ស៊ី​សារ​(Shisha)​ ដែល​កន្លែង​ទាំងនេះ​មាន​ច​ម្លា​យ​តែ​ប៉ុន្មាន​គីឡូ​ប៉​ណ្ណោះ​ ពី​ទីតាំង​ប្រ​យុ​ទ្ឋ​របស់​ក្រុម​សកម្មប្រយុទ្ធ​ ISIS​ ឥ​ស្លា​ម​ ជាមួយ​យោធា​របស់​រដ្ឋាភិបាល​។​ ជំងឺ​គ្រុនពោះវៀន​ បាន​កើត​មាននៅ​ទីជំរក​ជនភៀសខ្លួន​ យ៉ា​ម៉ុ​ក​(Yamouk)​។​ ការ​សំ​ម្លា​ប់​ដោយ​កាត់​ក្បាល​ និង​ការ​បំផ្ទុះ​គ្រាប់បែក​ បាន​និង​កំពុង​បំផ្លិចបំផ្លាញ​ប្រទេស​មួយ​នេះ​។​

​ស៊ូ​អេ​ល​បាន​ប្រាប់​ទៀត​ថា​ “​បញ្ហា​ចំបង​គឺ​សម្ពាធ​សេដ្ឋកិច្ច​”​។​ ខ្ញុំ​រក​ចំណូល​បាន​ត្រឹមតែ​ $​ ៣២៥​  ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​ ប៉ុន្តែ​តំរូវការ​របស់ខ្ញុំ​ច្រើន​ជាង​នេះ​ពីរ​ដង​ឯណោះ​។​ ខ្ញុំ​កំពុង​ប្រមែ​ល​ប្រមូល​មិត្តភក្តិ​៥​ទៅ​៦​នាក់​ ដើម្បី​ទៅ​អា​ល្លឺ​ម៉​ង់​។​ ដំនើរ​ផ្សងព្រេង​មួយ​នេះ​វា​មានការ​លំបាក់​ខ្លាំង​ណាស់​ ប៉ុន្តែ​រស់នៅ​ទី​នេះ​គួរ​ឪ្យ​ភ័យ​ក្លា​ច​ជាង​ទៅ​ទៀត​។​

​មិត្តភក្តិ​បី​នាក់​របស់​ស៊ូ​អេ​ល​បាន​ស្លាប់​នៅ​ពេល​ចូល​បំរើកងទ័ព​  ដោយសារ​ជា​កូន​តែ​មួយ​នៅ​ក្នុង​គ្រួសារ​ ស៊ូ​ហេ​ល​បាន​លើកលែង​ឪ្យ​បំពេញ​កាតព្វកិច្ច​នៅ​ក្នុង​ជួរ​កងទ័ព​។​

​ចំណែក​ អាណា​ស​(Anas)​វិញ​ ចង់​ឪ្យ​កូន​របស់​នាង​នៅ​បន្ត​ ប៉ុន្តែ​ដោយសារ​គាត់​ចង់​លក់់​គ្រឿងអលង្កា​មាស​ឲ្យ​អស់​ ទន្ទឹម​នឹង​នេះ​កូនប្រុស​របស់​គាត់​អា​ចរក​មធ្យោបាយ​ទៅ​ប្រេ​ស៊ី​ល​ បន្ទាប់​ពី​សុំ​សិ​ទ្ឋិ​ជ្រកកោន​លើ​ទឹកដី​អា​មេ​រិ​ក​មិន​បាន​សម្រេច​។​ «​ខ្ញុំ​មិន​ចង់​ឪ្យ​កូនប្រុស​ចាកចេញ​ទៅ​ទេ​ ប៉ុន្តែ​បន្ទាប់​ពី​បានឮ​អ្នក​ជិតខាង​និយាយ​ថា​ ក្មេងៗ​ត្រូវ​បាន​គេ​សម្លាប់​ដោ​ការ​បាញ់កាំភ្លើង​ធំ​ ឬ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​ ខ្ងុំ​ក៏​កាត់ចិត្ត​និង​យល់ព្រម​ឪ្យ​កូន​ចាកចេញ​ទៅ​»​។​

​ឯ​រឿង​គួរ​ឪ្យ​ចង់​សើច​មួយទៀត​ មាន​នារី​ម្នាក់​បាន​បង្ហោះ​លើ​ទំព័រ​ Facebook​ របស់​ខ្លូ​ន​ថា​ «​ខ្ញុំ​កំពុង​ផ្តល់​វគ្គ​សិក្សា​ជំនាញ​ហែល​ទឹក​ដោយ​ ឥត​គិតថ្លៃ​ដល់​ជនជាតិ​ស៊ី​រី​ណា​ដែល​ចង់​ចាកចេញ​ទៅ​កាន់​អឺរ៉ុប​”​។​ អារម្មណ៍​គួរ​ឪ្យ​ចង់​សើច​ទាំង​មិន​សប្បាយចិត្ត​បង្ហាញ​ពី​ការ​ដើរ​ចេញ​ដោយ​បាក់ទឹកចិត្ត​»​។​

«​ជា​រៀង​រាល់​ស​ប្តា​ស៍​អ្នកធ្វើការ​ជាមួយ​ខ្ងុំ​ចាកចេញ​ជា​ហូរហែរ​»​។​ នេះ​ជា​ការ​លើក​ឡើង​ដោយ​ដកដង្ហើម​ធំៗ​របស់​ស្ត្រី​ពាណិជ្ជករ​វ័យ​កណ្តាល​មួយ​រូបៈ​។​ ពួក​គេ​លក់​ផ្ទះ​ ដី​ ឡាន​និង​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ដើម្បី​ជា​ទុន​ធ្វើ​ដំនើរ​ចាក​ចេញពី​ស៊ី​រី​។​ ប្រទេស​ជាតិ​នេះ​កំពុង​បាត់បង់​យុវជន​របស់​ខ្លួន​ ហើយ​ដំនើរ​នៃ​ការ​បាត់បង់​នេះ​នឹង​កាន់តែ​ច្រើន​ឡើង​ទៀត​។​

​អ្នក​ចាកចេញ​ទៅ​មិនមែន​ដោយសារ​ការ​មើលឃើញ​ពី​របប​នយោបាយ​ទេ​ តែ​ដោយ​ស្ថានភាព​ដែល​ពិបាក​នឹង​ផ្លាស់​ប្តូរ​។​ ជន​ជាត់​ស៊ី​រី​ម្នាក់​ទៀត​ឈ្មោះ​ វ៉ា​ហ៊ិ​ប​(Rahip)​ សង្ឃឹម​នឹង​បាន​ទៅ​ដល់​អា​ល្លឺ​ម៉​ង់​ ឬ​ប្រទេស​ស្វី​ស​ ហើយ​យកប្រពន្ធ​និង​កូន​ទៅ​ជា​តាម​ក្រោយ​។​ គាត់​ប​ន្ទូ​ស​ ប្រទេស​ អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត​ ប្រទេស​ទូ​គី​ និង​ប្រទេស​លោក​ខាងលិច​ដែល​ធ្វើ​ឲ្យ​មាន​ «​ពួក​ភេ​រវេ​ជន​»​ ។​ គាត់​បាន​បន្ត​ទៀត​ថា​ “​គ្រប់​គ្នា​ចង់​ចាកចេញ​ វា​នឹង​រឹតតែ​យ៉ាប់​ទៅ​ទៀត​នៅ​ឯ​តំបន់​កាន់កាប់​ដោយ​ពួក​ ដា​អ៊ី​ស​(Daesh)​ ឬ​ ISIS​នេះ​”​។​ គាត់​បន្ថែម​ទៀត​ថា​ «​ពួក​គេ​ជា​ពួក​ជ្រុលនិយម​ និង​ពិឃាត​ ពួក​គេ​នឹង​កំទេច​យើង​ ប្រសិនបើ​យើង​មិន​ថ្វាយ​បង្ខំ​ដល់​ព្រះ​របស់​ពួក​គេ​»​។​

​នៅ​ទីក្រុង​ ដា​ម៉ាស​ខឺ​ស​ Damascus​ ក៏​សេវាកម្ម​ “​អ្នកសម្របសម្រួល​”​ ដើម្បី​ជួយ​ជា​យោបល់​ដល់​ប្រជាជន​ស៊ី​រី​ដែល​ចង់​ចាក​ចេញពី​ប្រទេស​។​ អេ​ត​ណា​ន​ Adnan​ ជា​មេធាវី​បាន​ជួយ​មនុស្ស​១៦​នាក់​ឲ្យ​បាន​ចាកចេញ​ក្នុង​ប៉ុន្មាន​ខែ​កន្លង​ទៅ​ និង​មាន​២៦​នាក់​ទៀត​កំពុង​ត្រៀម​ខ្លូ​ន​ចាកចេញ​ភាគ​ដែល​ច្រើន​យុវជន​ចាប់ពី​១៧​ទៅ​២៥​ នាក់​ចាកចេញ​ទៅ​ជា​ក្រុម​ រួម​មាន​ទាំង​និស្សិត​បញ្ចប់​ការ​សិក្សា​ហើយ​រក​ការងារ​ធ្វើ​មិន​បាន​ ។​  ជា​ទូទៅ​ដើម្បី​ទៅ​អា​ល្លឺ​ម៉​ង់​ ត្រូវការ​ចំនាយ​ប្រាក់​ $​ ២,៤០០​  ក្នុង​នោះ​រួម​មាន​ ការ​ធ្វើ​ប័​ណ្ឌ​សំគាល់​ខ្លែង​ខ្លា​យ​មាន​តម្លៃ​ ៥០០​អឺ​រ៉ូ​រ​ ឬ​ ២០០​អឺ​រ៉ូ​។​

​ដំនើរ​ចាក​ចេញពី​ស៊ី​រី​កាន់តែ​មាន​ភាព​ងាយស្រួល​ ឯ​តំលៃ​ធ្វើ​ដំនើ​កាន់តែ​ទាប​ជាង​មុន​។​ ទាំងនេះ​សុទ្ធ​ជា​កត្តា​ជំរុញ​ឪ្យ​មានការ​ធ្វើ​ចំណាកស្រុក​បន្ត​មាន​ជា​ហូរហែ​។​ ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​មិន​ចង់​ចាកចេញ​ទៅ​ដែល​ខណៈ​ណា​ពួក​គាត់​អាច​បន្ត​ និង​តស៊ូ​រស់នៅ​ប្រទេស​នេះ​បាន​។​

Share

Image
Image
Image