en     km
en     km

ស្ត្រីជាង ៤០០នាក់នៅដែនជម្រ​កសត្វព្រៃកែវសីមាទទួលបានចំណេះដឹងផ្នែកអភិរក្សធនធានធម្មជាតិ

Share

ខេត្តមណ្ឌលគីរី,ក្រចេះ៖ ស្រ្តីចំនួន ៣៨៨នាក់ ក្នុងចំណោមអ្នកភូមិចំនួន ៨៧៩នាក់ ស្ថិតក្នុងដែនជម្រ​កសត្វព្រៃកែវសីមាបា​នទទួលចំណេះដឹងផ្នែកការពារបរិស្ថាន និងធនធានធម្មជាតិ ពីកិច្ចប្រជុំពិគ្រោះយោបល់ របស់ “គម្រោងអភិរក្សកែវសីមាគាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID” សហការជាមួយក្រសួងបរិស្ថាន។

កិច្ចប្រជុំពិគ្រោះយោបល់នេះធ្វើនៅតាមភូមិចំនួន ៣២ ភូមិដែលស្ថិតនៅក្នុងនិងក្បែរព្រំប្រទល់នៃដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងខេត្តមណ្ឌលគីរីនិងក្រចេះ កាលពីថ្ងៃទី ២៥ ខែ មេសា ដល់ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៩ ដែលទំព័រហ្វេសប៊ុករបស់អង្គការ WCS-Cambodia បង្ហោះនៅថ្ងៃទី៣០ ឧសភានេះ។

                                                         ​សកម្មភាពប្រជុំរបស់សមាជិកសហគមន៍កែវ សីមា។រូបភាពUSAID

 

បើតាម WCS-Cambodia កិច្ចប្រជុំពិគ្រោះយោបល់នោះ មានគោលបំណង ទី១ លើកកម្ពស់ការយល់ដឹងដល់សហគមន៍អំពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ឆ្នាំ ២០០៨ ដែលកំណត់ បែងចែកតំបន់គ្រប់គ្រងរួមមានតំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍។

និងទី ២ ប្រមូលនិងផ្ទៀងផ្ទាត់ទិន្នន័យពាក់ព័ន្ធនឹងជីវចម្រុះ និងស្ថានភាពនៃការប្រើប្រាស់ដី ពីសហគមន៍ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំដំណើរការកំណត់បែងចែកតំបន់និងរៀបចំផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមា។

ជាងនេះទៀត ក្រុមការងារនឹងប្រើប្រាស់ធាតុចូលព្រមទាំងទិន្នន័យដែលប្រមូលបានពីកិច្ចពិគ្រោះយោបល់នៅតាមភូមិនីមួយៗ រៀបចំបង្កើតជាពង្រាងផែនទីបឋមអំពីការកំណត់បែងចែកតំបន់គ្រងគ្រង ។ ក្រុមការងារនឹងយកផែនទីពង្រាងនោះទៅបង្ហាញនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឃុំដែលគ្រោងនឹងរៀបចំឡើងនៅខែមិថុនា និងកក្កដា ដើម្បីពិគ្រោះយោបល់បន្ថែម៕

                                        

Share

Image
Image
Image