en     km
en     km

ហ្សិ​ម​បាប​វ៉េ​ ៖​ ទី​នេះ​គឺ​ការ​បើកចំហ​សេរីភាព​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​ ដែល​គ្រប់​បក្ស​ទាំងអស់​ មាន​សិ​ទិ្ធ​ដូចៗ​គ្នា​

Share

​ប្រទេស​ហ្សិ​ម​បាប​វ៉េ​ ស្ថិត​នៅ​ភាគ​ខាងត្បូង​ នៃ​ទ្វីបអាហ្វ្រិក​។​ ប្រទេស​តូច​មួយ​នេះ​ ធ្លាប់​ស្ថិត​នៅ​ក្រោម​ ការ​គ្រប់គ្រង​របស់​បុរស​ម្នាក់​គត់​ ជិត​ ៤០​ឆ្នាំ​មក​ហើយ​។​ តែ​ចាប់តាំងពី​បុរស​នោះ​ ធ្លាក់​ពី​អំណាច​មក​ ហ្សិ​ម​បាប​វ៉េ​ ត្រូវ​បាន​គេ​វាយតម្លៃ​ថា​ ជា​រដ្ឋ​មួយ​ចាប់​ឲ្យ​មានការ​បើកចំហ​សេរីភាព​ របស់​បក្សនយោបាយ​ណា​ទាំងអស់​ ។​ មាន​ន័យ​ថា​ គ្មាន​ទេ​ ការ​បំបិទ​សិទ្ធិ​ សេរីភាព​ដល់​គូប្រជែង​។​

​លោក​ប្រធានាធិបតី​ ម៉ាំ​ណា​កា​ហ្វា​ ដែល​ពួក​យោធា​លើក​បន្តុប​ឲ្យ​ស្នង​តំណែង​ជំនួស​ អតីត​ប្រធានាធិបតី​ រ៉ូ​បឺត​ម៉ូ​ហ្គា​បេ​ ត្រូវ​បាន​មើលឃើញ​ថា​ ជា​អ្នក​កែទម្រង់​ ប្រព័ន្ធ​គ្រប់គ្រង​មួយ​ ប្រកបដោយ​ ការ​ទុកចិត្ត​ដើម្បី​ លទ្ធិប្រជាធិបតេយ្យ​ ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​ ថ្ងៃ​ទី​៣០​ កក្កដា​ ឆ្នាំ​២០១៨​នេះ​។​

​លោក​ នួន​ បូ​រិ​ន​ ជូន​សច​ក្ដី​ប្រែ​សម្រួល​ ៖

អគ្គមេបញ្ជាការកងទ័ព ឧត្ដមសេនីយ៍ Constantino Chiwenga

កាលណា​គេ​ រំ​ឮ​ក​ពី​ប្រទេស​ហ្សិ​ម​បាប​វ៉េ​ គេ​ត្រូវ​គិត​ទៅ​រក​ លោក​ Robert​ Mugabe​ ដែល​បាន​កាន់​តំណែង​បាន​ជិត​៤០​ឆ្នាំ​។​ បុរស​វ័យ​ ៩៣​ឆ្នាំ​រូប​នេះ​ កាន់កាប់​ប្រទេស​ ក្រោម​ល្ម​ម់​នៃ​សន្តិភាព​ ដោយសារ​ប្រទេស​ក្រីក្រ​តូច​មួយ​នេះ​ធ្លាប់​ធ្លាក់​ក្នុង​សង្គ្រាម​ ជិត​៣០​ឆ្នាំ​។​ លោក​ Mugabe​ ឡើង​កាន់​អំណាច​ តាំងពី​ឆ្នាំ​១៩៨៧​។​

​នៅ​ក្នុង​រយៈពេល​ ៣៧​ឆ្នាំ​ ហ្សិ​ម​បាប​វ៉េ​ ស្គាល់​ប្រព័ន្ធ​គ្រប់គ្រង​តែ​មួយ​ប៉ុណ្ណោះ​ មក​ពី​គណបក្ស​ Zanu-PF​ ។​ តែ​នៅ​ពេល​នេះ​ របប​គ្រប់គ្រង​ហាក់​ខុស​គ្នា​ផ្ទុយ​ពី​សម័យ​របស់​លោក​ Mugabe​ ។​ លោក​ប្រធានាធិបតី​ ម៉ា​ណា​ហ្គា​វ៉ា​ បើ​ទោះជា​ពួក​យោធា​លើក​បន្ដុប​ក្ដី​ តែ​លោក​នៅ​តែ​កែទម្រង់​ការ​ដឹកនាំ​ប្រទេស​ ។​ កាលពី​ស​ប្ដា​ហ៍​មុន​ លោក​បាន​ប្រជុំ​ជាមួយនឹង​មន្ដ្រី​ទូត​ទាំងអស់​ ដែល​មាន​វត្ដ​មាននៅ​ក្នុង​ប្រទេស​របស់​លោក​។​ ក្នុង​កិច្ចប្រជុំ​នេះ​ លោក​បាន​និយាយ​អំពី​ ការ​បើកចំហ​សិទ្ធិ​សេរីភាព​ គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ ឲ្យ​មក​ចូលរួម​ប្រកួត​ដំណែង​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​៣០​ កក្កដា​ ឆ្នាំ​២០១៨​នេះ​។​ ជាមួយ​គ្នា​នេះ​ លោក​បាន​ស្នើ​ឲ្យ​សហ​គម​អន្ដរជាតិ​ ដាក់​អ្នក​សង្កេតការណ៍​ ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​ពេល​នោះ​ ។​ លោក​ ម៉ាំ​ណា​កា​ហ្វា​ បាន​អះអាង​ថា​ ក្នុង​នាម​លោក​ជា​ប្រធាន​គណបក្ស​ Zanu-PF​ លោក​មិន​មាន​ទស្សន​ចង្អៀតចង្អល់​អ្វី​ឡើយ​។​ លោក​ថា​ ទោះបី​បក្ស​របស់​លោក​ ឬ​ក៏​រូប​លោក​ផ្ទាល់​ចាញ់ឆ្នោត​ គឺជា​រឿង​ធម្មតា​។​

​លោក​ ម៉ាំ​ណា​កា​ហ្វា​ គឺជា​អនុ​ប្រធានាធិបតី​ របស់​លោក​ មូ​ហ្គា​បេ​ ប៉ុន្ដែ​មេដឹកនាំ​ថ្មី​ រូប​នេះ​ បាន​មក​ចូល​ដឹកនាំ​ប្រទេស​ ជំនួស​លោក​ មូ​ហ្គា​បេ​ បន្ទាប់​ពី​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​លោក​ មូ​ហ្គា​បេ​ ពី​អំណាច​កាលពី​ចុងឆ្នាំ​២០១៧​។​ លោក​ ត្រូវ​លោក​ មូ​ហ្គា​បេ​ កម្ចាត់​ចេញពី​បក្ស​ហើយ​ ព្យាយាម​លើកតម្កើង​ភរិយា​របស់​លោក​ មូ​ហ្គា​បេ​ ឲ្យ​ជំនួស​តំណែង​បក្ស​របស់​លោក​ ម៉ាំ​ណា​ហ្គា​វ៉ា​ ។​ ដោយសារ​ករណី​នេះ​ ផ្ទៃក្នុង​គណបក្ស​ Zanu-PF​ បែកបាក់​គ្នា​ជា​ខ្លាំង​ ទើប​មាន​រដ្ឋប្រហារ​កើតឡើង​។​

តើ​អ្នក​ណា​ដឹកនាំ​រដ្ឋប្រហារ​ ?

​អ្នក​ដែល​ដឹកនាំ​រដ្ឋប្រហារ​ គឺ​អគ្គមេបញ្ជាការ​កងទ័ព​ ឧត្ដមសេនីយ៍​ Constantino​ Chiwenga​ ។​ បច្ចុប្បន្ន​លោក​ជា​អនុ​ប្រ​ធានា​ធី​បតី​របស់​លោក​ ម៉ាំ​ណា​កា​ហ្វា​។​ ឧត្ដមសេនីយ៍​ រូប​នេះ​ហើយ​ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក​ Mugabe​ ហើយ​ជា​អ្នកដឹកនាំ​ទ័ព​ផ្ទាល់​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ មូ​ហ្គា​បេ​ ។​ ក្នុង​ពេល​ធ្វើ​រដ្ឋប្រហារ​ ឧត្ដមសេនីយ៍​ Chiwenga​ បាន​ព្យាយាម​បញ្ចៀស​អំពើ​ហិង្សា​យ៉ាង​ខ្លាំង​ មិន​ឲ្យ​មានការ​ប៉ះ​ទ​ង្គិះ​គ្នា​រវាង​កងទ័ព​របស់​លោក​ និង​កង​អង្គរក្ស​របស់​លោក​ Mugabe​ នោះ​ទេ​។​

​លោក​បាន​គ្រប់គ្រង​ប្រទេស​ រហូត​ដល់​បក្ស​ Zanu-PF​ ដកហូត​លោក​ មូ​ហ្គា​បេ​ ជា​ផ្លូវការ​។​ លោក​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ឧត្ដមសេនីយ៍​ម្នាក់​ កែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​ ហ្សិ​ម​បាប​វ៉េ​ ហើយ​បង្កើត​បាន​នូវ​ ទំព័រ​ថ្មី​ដែល​ធ្លាប់​មាន​ក្នុង​អតីតកាល​របស់​លោក​ មូ​ហ្គា​បេ​។​

​គ្មាន​ទេ​ការ​ធ្វើ​រដ្ឋប្រហារ​ ទោះបី​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ក៏​ដោយ​

​លោក​ ឧត្ដមសេនីយ៍​ Chiwenga​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ គ្មាន​រដ្ឋប្រហា​ម្ដងទៀត​កើតឡើង​នោះ​ទេ​។​ លោក​ថា​ បក្សនយោបាយ​ទាំងអស់​ ស្ថិត​ក្នុង​ស្ថានភាព​បើកចំហ​ដូច​គ្នា​ គឺ​គ្មាន​ទេ​ការ​រឹត​បន្ដឹង​ខាង​សេរីភាព​នយោបាយ​ លើកលែងតែ​ក្រុម​ណា​ បង្កើត​ក្រុម​ប្រដាប់​អាវុធ​ខុសច្បាប់​តែ​ប៉ុណ្ណោះ​។​ លោក​ថា​ ក្នុង​ឋានៈ​ជា​អនុ​ប្រធានាធិបតី​ គឺ​លោក​ចង់​ឃើញ​ ប្រទេស​របស់​លោក​ មានការ​ឯកភាព​ជាតិ​ ហើយ​កងទ័ព​មិន​ស្ថិត​នៅ​ក្រោម​បក្សនយោបាយ​ណាមួយ​ឡើង​ ទោះជា​លោក​ កើត​ចេញពី​ឧត្ដមសេនីយ៍​ក៏​ដោយ​។​ សារ​នយោបាយ​រប​ស់់់់មេ​រដ្ឋប្រហា​រូប​នេះ​ទទួល​បានការ​សាទរ​ យ៉ាង​ខ្លាំង​ពី​ក្រុម​បក្សនយោបាយ​ជា​ពី​សេស​ គណបក្សប្រឆាំង​ នៃ​ក្រុម​ចលនា​ផ្លាស់​ប្ដូរ​ប្រជា​ធីប​តេ​យ្យ​ MDC​ ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​។​

​គណបក្សប្រឆាំង​នេះ​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​សាទរ​ ប៉ុន្ដែ​បាន​ទ​ទួ​ច​ថា​ បក្ស​កាន់​អំណាច​ត្រូវ​គោរព​កិច្ចសន្យា​របស់​ខ្លួន​ ដោយ​កុំ​ប្រើ​ល្បិច​អ្វីមួយ​ដើម្បី​ វាយបំបាក់​គូប្រកួត​ដោយ​អំណាច​ក្នុង​ដៃ​របស់​ខ្លួន​។​

​ស្រប​ពេល​នេះ​ដែរ​ បក្ស​ប្រឆាំង​នេះ​ ទទូច​ឲ្យ​សហគមន៍​អន្ដរជាតិ​ ដាក់អ្នកសង្កេតការណ៍​បោះ​ឆ្នោត​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែរ​អាច​ធ្វើ​ទៅ​បាន​។​ រហូត​មក​ដល់​ពេល​នេះ​ ពុំ​ទាន់​ដឹង​ថា​ បក្ស​ណា​មាន​ប្រជាប្រិយភាព​ ជាងគេ​នោះ​ទេ​ ប៉ុន្ដែ​មាន​តែ​តែ​បក្ស​ Zanu-PF​ និង​បក្ស​ ចលនា​ផ្លាស់​ប្ដូរ​ប្រជា​ធីប​តេ​យ្យ​ MDC​ តែ​ពីរ​នេះ​ប៉ុណ្ណោះ​ស្ថិត​ក្នុង​បេះដូង​របស់​អ្នកបោះឆ្នោត​៕

Share

Image
Image
Image