en     km
en     km

អង្គការ​ជន​ពិការ​អន្តរ​ជាតិ​រក​ឃើញ​ថា​ ​អ្នក​បើក​បរ​ហួស​ល្បឿន​កំណត់មាន​​ការ​​កើន​ឡើង​ជាង​៦៦​%​ នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៤​

Share

អង្គការ​ជន​ពិការ​អន្ដរ​ជាតិ​បាន​រក​ឃើញ​ថា​ ​ចំនួន​អ្នក​បើក​បរ​ហួស​ល្បឿន​កំណត់​ ​នៅ​ឆ្នាំ​២០១៤​ ​មាន​ការ​កើន​ឡើងរហូត​ដល់ ​៦៦​,​៨​% ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១០​ ​ដែលចំនួន​អ្នក​បើក​បរ​ហួស​ល្បឿន​កំណត់​មាន​ត្រឹម​តែ​៤៨​%​ប៉ុណ្ណោះ​។​ ​នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​អង្គការ​ជន​ពិការ​អន្តរ​ជាតិ​ ​នៅ​ក្នុង​សិក្ខា​សាលា​មួយ​ស្ដី​ពី​ ​ការ​ផ្សព្វ​ផ្សាយ​ពី​លទ្ធ​ផល​នៃ​ការ​សិក្សា​អំពី​ ​ការ​ត្រួត​ពិនិត្យ​ល្បឿន​នៅ​កម្ពុជា​ឆ្នាំ​២០១៥​ ​នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ​ខែ​កក្កដា​២០១៥​នេះ​។​

over speed driving1

បើ​តាម​ការ​ស្រាវ​ជ្រាវ​រវាង​ឆ្នាំ​ ​២០១០​ ​​និង​ឆ្នាំ ២០១៤​ ​របស់​អង្គការ​ជន​ពិការ​អន្តរ​ជាតិ​បាន​បង្ហាញ​ថា​ ជាង​៥០​%​ ​នៃ​អ្នក​បើកបរ​យាន​ជំនិះ​គ្រប់​ប្រភេទ​ ​បាន​បើក​បរ​ហួស​ជាង​ល្បឿន​កំណត់​ ​ជា​ពិសេស​រថយន្ត​សណ្តោង​រ៉ឺម៉ក់​ ​បន្ទាប់​មក​ ​គឺ​រថយន្ត​ដឹក​អ្នក​ដំណើរ​ដែល​មាន​តិច​ជាង​ ​២០​កៅ​អី​។​

ជាង​នេះ​ទៀត​ ​អង្គការ​ជន​ពិការ​អន្តរ​ជាតិ​រក​ឃើញ​ថា​ ​អ្នក​បើក​បរ​ចំនួន​ ​៦១%​ ​ស្លាប់​ដោយ​សារ​ការ​បើក​ម៉ូតូ​ហួស​ល្បឿន​កំណត់​ ហើយ​អ្នក​បើក​បរ​បំពាន​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ​ភាគ​ច្រើន​ ​គឺ​ជា​មនុស្ស​ពេញ​វ័យ​ ​ដែល​មាន​អាយុ​ចន្លោះ​ពី​ ​១៥​ ​ដល់​២៩​ឆ្នាំ​ ​មាន​ចំនួន​ជាង​ ​៦៦​%​។​ ​ក្នុង​នោះ​ផង​ដែរ​ ​មាន​កសិករ​ចំនួន​ ​៣៨​%​ ​បើក​បរ​ល្មើស​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ ពីព្រោះតែ​ការ​បើក​បរ​ហួស​ល្បឿន​កំណត់​។​

Share

Image
Image
Image