en     km
en     km

អង្គការ​សេដ្ឋកិច្ច​មួយ​ព្រមាន​ថា​ Donald​ Trump​ នឹង​នាំ​ឱ្យ​មានការ​ផ្ទុះ​សង្គ្រាម​នៅ​សមុទ្រ​ចិន​ខាងត្បូង​

Share

cover-Donald-Trum on-public

អា​មេ​រិ​ក​៖ ​នៅ​ខែវិច្ឆិកា​ ឆ្នាំ​២១០៦​ នេះ​  ប្រជាជន​អា​មេ​រិ​ក​នឹង​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ជំនួស​លោក​ អូ​បា​ម៉ា​ ដែល​ចូល​និវត្តន៍​។​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​តាម​រដ្ឋ​ ឃើញ​ថា​ បេក្ខជន​ Donald​ Trump​ បាន​ឈ្នះ​ឆ្នោត​ជា​បន្ទ​បន្ទាប់​។​ ប្រ​សិន​បោះ​ឆ្នោត​ ជា​ប្រធានាធិបតី​ទៀត​ គឺ​លោក​ជា​ប្រធានាធិបតី​មក​ពី​សាធារណៈរដ្ឋ​ ដែល​គេ​ថា​ចូល​ចិត្ត​ធ្វើសង្គ្រាម​។​ អង្គការ​សេដ្ឋកិច្ច​មួយ​ព្រមាន​ថា​ Donald​ Trump​ នឹង​នាំ​ឱ្យ​មានការ​ផ្ទុះ​សង្គ្រាម​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

អង្គការ​ជំនាញ​ខាង​សេដ្ឋកិច្ច​មួយ​បាន​សម្ដែង​ ការ​ព្រួយបារម្ភ​ថា​ ពិភពលោក​ងាយ​នឹង​គ្រោះថ្នាក់​ប្រសិនបើ​លោក​ Donald​ Trump​បាន​ឈ្នះ​ឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក្នុង​ការ​បោះ​ឆ្នោត​ចុងឆ្នាំ​២០១៦​ នេះ​។​

​អង្គការ​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​មួយ​នេះ​ គឺ​អង្គការ​ Economist​ Intelligence​ Unit​ បាន​ព្រមាន​ថា​លោក​ Donald​ Trump​អាច​នឹង​ធ្វើ​ឱ្យ​ពិភពលោក​ជួប​ហានិភ័យ​ខ្ពស់​ គឺ​ទាំង​សេដ្ឋកិច្ច​នយោបាយ​ និង​សន្ដិសុខ​។​ បែប​នេះ​ក្ដី​អង្គការ​សេដ្ឋកិច្ច​នេះ​រំពឹង​ថា​លោក​ Donald​ Trump​ នឹង​មិន​ឈ្នះ​លោកស្រី​ Hillary​ Clinton​ នោះ​ទេ​។​

តែ​អង្គការ​មួយ​នេះ​បាន​បញ្ជាក់​ថា​លោក​ Trump​ គឺជា​មនុស្ស​គ្រោះថ្នាក់​បំផុត​ គឺ​គ្រោះថ្នាក់​ជាង​ប្រទេស​អង់គ្លេស​ដែល​ត្រូវ​ដកខ្លួន​ចេញពី​សហភាព​អឺរ៉ុប​ទៀត​ ព្រោះ​នឹង​ធ្វើ​ឱ្យ​មានការ​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ​នៅ​ក្នុង​ជំ​លោះ​សមុទ្រ​ចិន​ខាងត្បូង​។

Economist​ Intelligence​ Unit​ បន្ត​ថា​ដោយ​តែ​លោក​ Trump​ អាច​ប្រឆាំង​នឹង​រុ​ស្ស៊ី​ ករណី​ដែល​រុ​ស្ស៊ី​ចូលលុក​លុយ​ប្រទេស​អ៊ុយ​ក្រែ​ន​ និង​ស៊ី​រី​ នឹង​ទាញ​ឱ្យ​ពិភពលោក​ផ្ទុះ​សង្គ្រាមត្រជាក់​ម្ដងទៀត​។​

នៅ​ក្នុង​ការ​បោះ​ឆ្នោត​តាម​បណ្ដា​រដ្ឋ​ជា​ច្រើន​ គឺ​ លោក​ Trump​ បាន​ឈ្នះ​ជា​បន្ដបន្ទាប់​លើ​គូប្រកួត​នៅ​ក្នុង​គណបក្ស​សាធារណៈរដ្ឋ​ របស់​លោក​ដែល​អ្នក​សង្កេតការណ៍​មើលឃើញ​ថា​ លោក​ Trump​ អាច​នឹង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​ការ​តែងតាំង​ជា​ផ្លូវការ​ចេញពី​គណបក្ស​ទៀត​ផង​។​

នៅ​ពេល​ជាមួយ​គ្នា​នេះ​អង្គការ​សេដ្ឋកិច្ច​ពិភពលោក​មួយ​នេះ​រំពឹង​ថា​ គណបក្ស​សាធារណៈរដ្ឋ​នឹង​មិន​ជ្រើសរើស​លោក​ Trump​ ជា​បេក្ខជន​ប្រធានាធិបតី​នោះ​ទេ​។​

​មិន​ថា​តែ​ស្ថាប័ន​ជំនាញ​សេដ្ឋកិច្ច​ពិភពលោក​មួយ​នេះ​ដែល​បារម្ភ​អំពី​ឥទ្ធិពល​របស់​លោក​ Trump​ ជា​ប្រធានាធិបតី​របស់​អា​មេ​រិ​ក​នោះ​ទេ​ គឺ​មាន​មន្ដ្រីជាន់ខ្ពស់​របស់​គណបក្ស​នេះ​ជា​ច្រើន​ទៀត​ក៏​ព្រួយបារម្ភ​ផង​ដែរ​ ចំពោះ​អត្ត​ចរិត​បេក្ខជន​មួយ​នេះ​ដែល​គេ​ថា​ច្រងេង​ច្រងាង​ ហើយ​ចូល​ចិត្ត​បង្ក​ភាព​ភ័យ​ខ្លាច​៕​

ប្រភព​៖​  BBC​

Share

Image
Image
Image