en     km
en     km

អង្គការ WHO ពិចារណាដកឋានៈលោកមូហ្គាបេពីតួនាទីឯកអគ្គរដ្ឋទូតសុឆន្ទៈ

Share

ប្រធានអង្គការសុខភាពពិភពលោក WHO បានកោះប្រជុំគ្នាជាបន្ទាន់នៅថ្ងៃនេះដើម្បីលុបឈ្មោះប្រធានាធិបតីរ៉ូបឺតមូហ្គាបេនៃប្រទេសហ្ស៊ីមបាវ៉េចេញពីបញ្ជីឈ្មោះនៃការតែងតាំងឯកអគ្គរដ្ឋទូតសុឆន្ទៈ។

តាមបណ្ដាញផ្សាយពត៌មាBBC ការពិចារណាឡើងវិញលុបឈ្មោះ លោក មូហ្គាបេ បន្ទាប់ពីរងការរិៈគន់យ៉ាងខ្លាំងពីសំណាក់អង្គការអន្ដរជាតិនានាដែលថាប្រព័ន្ធសុខភាពក្រោមការដឹកនាំរបស់លោកមូហ្គាបេទន់ខ្សោយយ៉ាងខ្លាំងដែលមិនត្រូវតែង តាំងបុរសនេះមានតួនាទីដូចនេះទេ។

លោកមូហ្គាបេកំពុងកាន់អំណាចរយៈពេល៣៧ឆ្នាំមកហើយនៅក្នុងប្រទេសក្រីក្រមួយនេះនៅក្នុងប្រទេសអាហ្វ្រិច។

 

បុរសវ័យ៩៣ឆ្នាំរូបនេះគឺជាជនផ្ដាច់ការខ្លាំងជាងគេនៅទ្វីបអាហ្វ្រិច។ បណ្ដាញពត៌មាន BBCបញ្ជាក់ទៀតថា ប្រជាជនភាគច្រើនពុំមានថ្នាំព្យាបាលគ្រប់គ្រាន់ហើយជនក្រីក្រមួយចំនួន ស្លាប់ដោយពុំអាចទៅព្យាបាលនៅមន្ទីរពេទ្យរបស់រដ្ឋបាន។

អង្គការអន្ដរជាតិ Human Right Watch បានទាមទារមុនគេអោយអង្គការសុខភាពពិភពលោកនេះលុបឈ្មោះលោក​មូហ្គាបេ ពីឯកអគ្គរដ្ឋទូតសុឆន្ទៈជាបន្ទាន់ដោយចាត់ទុកថាការជ្រើសរើសបុរសខ្លាំងហ្ស៊ីមបាវ៉េរូបនេះធ្វើអោយ ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិនាមរបស់ WHO។

Share

Image
Image
Image