en     km
en     km

អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​៖​សហគមន៍​អឺ​រុ​ប​មិន​បាន​បិទ​ការ​នាំ​អង្ករ​ពី​កម្ពុជា​ទេ​

Share

ភ្នំពេញ៖នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ត្រី លោក ឧកញ្ញា ហ៊ុនឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា មានប្រទេសខ្លះត្រូវបានសហគមន៍អឺរ៉ុបសម្រេចបិទការនាំអង្ករចូល ទៅទីផ្សារអឺរ៉ុប ដោយ សារតែប្រទេសទាំងនោះ ប្រើថ្នាំរក្សាគុណភាពអង្ករ Tricyclazole ដែលប៉ះពាល់សុខភាពអ្នកបរិភោគ។

ស្រូវអង្ករដែលកម្ពុជាដាក់ប្រកួតនៅថៃ។រូបភាពពីហ្វេសប៊ុកសហព័ន្ធស្រូវអង្ករកម្ពុជា
ស្រូវអង្ករដែលកម្ពុជាដាក់ប្រកួតនៅថៃ។រូបភាពពីហ្វេសប៊ុកសហព័ន្ធស្រូវអង្ករកម្ពុជា

លោក បានបញ្ជាក់សម្រាប់ កម្ពុជា សហគមន៍អឺរ៉ុប គ្រាន់តែ រម្លឹកកុំ ប្រើប្រាស់ ថ្នាំប្រភេទនេះលើសកម្រិត ០,០១ ។

តាម អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រយៈពេលមួយ នៅឆ្នាំ២០១៦ កម្ពុជា បាន នាំអង្ករចេញទៅលក់ ក្រៅប្រទេសបានជាង៥៣ម៉ឺនតោន ។ តែតាមផែនការ គឺកម្ពុជាត្រូវ នាំអង្ករទៅក្រៅ ប្រទេសឱ្យបានមួយលានតោន។

សូមស្ដាប់បទសម្ភាសន៍រវាង កញ្ញាជុំ ជោគជាតា និង លោក ឧកញ្ញា ហ៊ុនឡាក់ ដូចតទៅ៖

 

Share

Image
Image
Image