លោក ស៊ីនហ្សូអាបេ នាយករដ្ឋមន្រី្តជប៉ុនបានជំរុញឲ្យមានការតម្តើងនូវប្រាក់ឈ្នួលដល់ទីផ្សារការងារចង្អៀតនៅប្រទេសរបស់ខ្លួន។ ការសង្ឃឹមគឺពីការចំណាយរបស់អតិថិជន។ ការមើលឃើញលើបញ្ហាអត់ការងារនៅជប៉ុនមានការកំរិតធ្លាក់ចុះក្នុងរយៈកាលជាង២០ឆ្នាំចាប់តាំងពីខែតុលាកន្លងទៅនេះ។ប៉ុន្តែចំណាយ និងចំណូលរបស់អតិថិជនបានធ្លាក់ចុះដែលបណ្ដាលឲ្យប៉ះពាល់ដល់ទីផ្សារការងារ តើមានអ្វីជំរុញដល់កំណើនប្រាក់ឈ្នួលអាចទៅរួច។
តាមតួលេខចុងក្រោយទំនងជានឹងជួយដល់លោក ស៊ីនហ្សូអាបេ ព្យាយាមសុំឲ្យក្រុមហ៊ុនផ្ដល់ប្រាក់ឈ្នួលខ្ពស់ជាងមុនដើម្បីបង្កើនឲ្យមានល្បឿនជាអតិផរណាសម្រាប់តំរូវការអតិថិជនតាមរយៈការមានចំណូលខ្ពស់ជាងមុន។ មកទល់នឹងពេលនេះ ការខ្វះអ្នកធ្វើការហើយត្រូវធ្វើការថែមម៉ោង ឬ ការទៅរកមនុស្សមកធ្វើការបណ្ដោះអាសន្ន។ ហេតុផលទាំងនេះគឺមកពីការប្រឹងប្រែងពីប្រាក់ខែគោលមិនគ្រប់គ្រាន់ប្រសិនបើសេដ្ឋកិច្ចប្រែទៅជាអាក្រក់នៅថ្ងៃណាមួយពិតជាពិបាកមិនខាន។
តាមរបាយការណ៍របស់រដ្ឋាភិបាលឲ្យដឹងថា អាត្រាអត់ការងារធ្វើជាបញ្ហាសេដ្ឋកិច្ចពិភពលោកលេខ3។ កាលពីខែតុលាមានតែ 3.1ភាគរយបើធៀបនឹងខែកញ្ញាមាន 3.3ភាគរយ។ នេះជាអាត្រាទាបជាងគេ បើគិតតាំងពីឆ្នាំ1995មក។ គេសង្កេតឃើញថា អាត្រាការចំណាយរបស់អតិថិជនធ្លាក់ចុះ2.4ភាគរយ រីឯប្រាក់ចំណូលធ្លាក់ចុះប្រមាណ 0.9ភាគរយកាលពីដើមឆ្នាំ។ អាត្រាអថិផរណារបស់ជប៉ុនបានធ្លាក់ចុះនៅខែតុលាដោយមិនរាប់បញ្ចូលតម្លៃស្បៀងអាហារប្រមាណ0.1ភាគរយទៀត។
ជាជោគជ័យនៃគោលនយោបាយមួយនេះ។ រដ្ឋាភិបាលបានពឹងផ្អែកទាំងស្រុងលើអ្នកប្រើប្រាស់នៅលើទីផ្សារ និងក្រុមហ៊ុនឲ្យមានការចំណាយឲ្យកាន់តែច្រើន។ ជាងនេះទៅទៀតលោកអាបេក៏បានផ្ដួចផ្តើមលើបញ្ហាសុខុមាលភាពសង្គមជួយបន្ធូរបន្ថយដល់ការចំណាយលើការថែទាំងកុមារ គឺដើម្បីឲ្យស្ត្រីមានឪកាស និងការលើកទឹកចិត្តបានទទួលការងារធ្វើផងដែរ។
ក្នុងសប្តាហ៍នេះផងដែលលោកនាយករដ្ឋមន្ត្រីអាបេ បានអំពាវនាវដល់មេដឹកនាំពាណិជ្ជកម្មជាច្រើនឲ្យជួយតម្លើងប្រាក់ឈ្នួលនៅឆ្នាំក្រោយ នាពេលដែលសហជីព និង ក្រុមហ៊ុនព្រមព្រៀងគ្នាលើតម្លៃប្រាក់ឈ្នួល។
លោកអាបេ នឹងខិតខំលើការកាត់បន្ថយពន្ធសាជីវកម្ម ហើយប្រាក់ឈ្នួលនឹងឈានទៅដល់8.15$ក្នុយមួយម៉ោងនៅឆ្នាំ2020។
ប្រែសម្រួលដោយ៖ ហេង រតនា/ប្រភព៖ Theguardian