en     km
en     km

អា​មេ​រិ​កថា​ ហិង្សា​លើ​ជនជាតិ​ដើម​រ៉ូ​ហី​ង​យ៉ា​ភូមា​ មិន​ត្រូវ​កើត​មាន​ទៀត​ឡើយ​

Share

រូបភាព៖ Reuters
រូបភាព៖ Reuters

ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ ករណី​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​ពួក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​រ៉ូ​ហី​ង​យ៉ា​ នៅ​រដ្ឋ​រ៉ា​ឃី​នភា​គ​ខាងលិច​ប្រទេស​ភូមា​ គឺជា​អំពើ​ហិង្សា​រើសអើង​ តែ​មិនមែន​ជា​អំពើ​ប្រល័យពូជសាសន៍​នោះ​ទេ​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​ John​ Kirby​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ការ​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​សហគមន៍​រ៉ូ​ហី​ង​យ៉ា​ ដែល​នៅ​តែ​បន្ដ​នេះ​គឺជា​អំពើ​មួយ​រំលោភ​បំពាន​ដ៏​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​មនុស្ស​ ហើយ​ថា​អំពើ​នេះ​សហរដ្ឋអាមេរិក​ប្រឆាំង​ដាច់ខាត​។​ ប៉ុន្ដែ​នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​សួរ​ថា​ តើ​វា​ស្ថិត​នៅ​ផ្នែក​មួយ​នៃ​អំពើ​ប្រល័យពូជសាសន៍​ដែរ​ឬទេ​?​ អ្នកនាំពាក្យ​រូប​នេះ​និយាយ​ថា​គេ​ពុំ​ទាន់​កំណត់​ថា​ វា​ជា​អំពើ​ប្រល័យពូជសាសន៍​ទាំងស្រុង​នោះ​ទេ​ ប៉ុន្ដែ​វា​ជា​រូបភាព​នៃ​ការ​សម្លាប់​រង្គៀល​មួយ​។​

កាលពី​ឆ្នាំ​២០១២​ មានការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​រវាង​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ និង​អ្នក​កាន់សាសនា​ម៉ូ​ស្លី​ម​ គឺ​សហគមន៍​រ៉ូ​ហី​ង​យ៉ា​ដែល​នៅ​ពេល​នោះ​ វា​បាន​ផ្ទុះ​ឡើង​នៅ​រដ្ឋ​រ៉ា​ឃី​ន​ដោយ​សម្លាប់​មនុស្ស​ប្រមាណ​ជា​ ២០០​ នាក់​ និង​លំនៅ​ដ្ឋា​ន​អ្នកស្រុក​រាប់រយ​ខ្នង​ត្រូវ​បាន​ដុត​បំផ្លាញ​បណ្ដាល​ឱ្យ​ប្រជាជន​បាត់បង់​ទីជំរក​ ១៤០​ ០០០​ នាក់​។​

ទាំង​អង្គការសហប្រជាជាតិ​ និង​សហភាព​អឺរ៉ុប​និយាយ​ថា​ក្រោម​ការ​ដឹកនាំ​របស់រ​ដ្ឋា​ភី​បាល​ថ្មី​របស់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ គឺ​អំពើ​ហិង្សា​ជាតិ​សាសន៍​នឹង​មិន​អាច​កើត​មាន​ទៀត​ឡើយ​៕​

ប្រភព​៖​ IRRAWADDY​

Share

Image
Image
Image