en     km
en     km

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ប្រាប់​ពី​ទីតាំង​ និង​កម្មវិធី​កម្សាន្ដ​សំខាន់ៗ​មួយ​ចំនួន​នៅ​ថ្ងៃ​បុណ្យអុំទូក​

Share

crowd-water-festival-cover
​លោក​ ឡុ​ង​ ឌី​ម៉​ង់​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​បុណ្យអុំទូក​នៅ​ថ្ងៃ​ទី​២៤​ ២៥​ និង​ថ្ងៃ​ទី​២៦​ វិច្ឆិកា​ ខាង​មុខ​នេះ​ នឹង​មានការ​ប្រគុំ​តន្ដ្រី​ ការ​សម្ដែង​សិល្បៈ​ និង​ការ​តាំងពិព័រណ៍​ ការ​បណ្ដែតប្រទីប​ ការ​បង្ហោះគោម​ រួម​ទាំង​ការ​ដាក់​បង្ហាញ​ជា​សាធារណៈ​ នូវ​របៀបរបប​ និង​ ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ​ក្នុង​ថ្ងៃ​បុណ្យអុំទូក​ នៅ​ទីតាំង​កម្សាន្ដ​សំខាន់ៗ​មួយ​ចំនួន​ ក្នុង​រាជធានី​ភ្នំពេញ​។​

​ទីតាំង​សំខាន់ៗ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ ដូច​ជា​ នៅ​ម្ដុំ​កោះ​ពេជ្រ​ មុខ​វត្ត​បទុម​វ​ត្តី​ សួន​កា​ណា​ឌី​យ៉ា​ រមណីយដ្ឋាន​វត្ត​ភ្នំ​ ទីលាន​ប្រជាធិបតេយ្យ​ និង​នៅ​តាម​ដង​ទន្លេចតុមុខ​ នឹង​ក្លាយជា​ កន្លែង​កម្សាន្ត​របស់​សាធារណជន​ ជា​ពិសេស​របស់​ពលរដ្ឋ​ខ្មែរ​ ក្នុង​ទិវា​បុណ្យអុំទូក​ អកអំបុក​ សំពះ​ព្រះ​ខែ​ ឆ្នាំ​២០១៥​នេះ​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក​ ឡុ​ង​ ឌី​ម៉​ង់​ ដែល​បាន​ផ្ដល់​ព័ត៌មាន​ ដល់​វិទ្យុ​ស្ដ្រី​ Fm102​ នៃ​WMC​ នៅ​ថ្ងៃ​ចន្ទ​ ទី​២៣​ វិច្ឆិកា​នេះ​ថា​ ក្រៅពី​ការ​ប្រគុំ​តន្ដ្រី​ និង​ការ​ដាក់​បង្ហាញ​ ជា​សាធារណៈ​នូវ​របៀបរបប​ និង​ប្រពៃណី​ទំនៀមទម្លាប់​ នៅ​ថ្ងៃ​បុណ្យ​អ៊ុំ​ទូក​នេះ​ ក៏​នៅ​មានការ​តាំងពិព័រណ៍​ និង​លក់​ផលិតផល​មួយ​ចំនួន​ ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​ នៅ​តាម​ទីតាំង​មួយ​ចំនួន​ផង​ដែរ​។

385466

«​យើង​បាន​ធ្វើការ​រៀបចំ​ឲ្យ​មានការ​សម្ដែង​សិល្បៈ​ អនុញ្ញាត​ឲ្យ​មានការ​សម្ដែង​ ប្រគុំ​តន្ដ្រី​ នានា​ជាដើម​ ដូច​ជា​នៅ​តាម​ទីតាំង​នៅ​កោះ​ពេជ្រ​ ទីតាំង​នៅ​មុខ​វត្ត​បទុម​ សួន​កា​ណា​ឌី​យ៉ា​ ខាងត្បូង​ហ្នឹង​ យើង​មានការ​សម្ដែង​សិល្បៈ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ គេ​មានការ​ សម្ដែង​សិល្បៈ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​ ។ ​ជា​ពិសេស​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​ហ្នឹង​ នៅ​ពេល​ល្ងាច​ ថ្ងៃ​២៥​ គឺ​នៅ​ពេល​ដែល​ចប់​ការ​ប្រគុំ​តន្ដ្រី​ គឺ​ចាប់ពី​ម៉ោង​៦​ល្ងាច​ទៅ​ មាន​ពិធី​ដែល​យើង​ ធ្វើការ​បង្ហាញ​ជា​សាធារណៈ​ នូវ​របៀបរបប​ប្រពៃណី​ទំនៀមទម្លាប់​យើង​ ក្នុង​ការ​ដាល់អំបុក​ និង​ពេល​យើង​លីង​អំបុក​ ហើយនឹង​យប់​ឡើង​មានកម្ម​វិធី​បណ្ដែត​គោម​ នៅ​តាម​ដង​ទន្លេ​ ហើយ​បន្ទាប់​មក​ទៀត​ពាក់កណ្ដាល​យប់​ គឺ​ មាន​ប្រារព្ធ​ពិធី​អកអំបុក​ និង​សំពះ​ព្រះ​ខែ​ បា៎ទ​»​។​

​លោក​ ឡុ​ង​ ឌី​ម៉​ង់​ ក៏​បាន​លើក​ឡើង​បន្ថែម​ថា​៖​ «​យើង​រឹត​បន្តឹង​ ការ​ថែរក្សា​សុវត្ថិភាព​ សន្តិសុខ​សណ្ដាប់ធ្នាប់​ រួម​ទាំង​បញ្ហា​ចរាចរ​ ក៏​ជា​បញ្ហា​ដែល​យើង​គិតគូរ​ដែរ​បា៎ទ​។​ ការ​យាមល្បាត​ ទីតាំង​កម្សាន្ត​សប្បាយ​ ក៏​ដូច​ជា​នៅ​តាម​ ទីតាំង​មូលដ្ឋាន​នានា​ ដូច​គ្នា​ចឹ​ង​ដែរ​»​។​

​សូម​ជម្រាប​ដែរ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ ធ្លាប់​បាន​ផ្អាក​ការ​រៀបចំ​ពិធីបុណ្យ​អុំទូក​រយៈពេល​ ៣​ឆ្នាំ​ជាប់ៗ​គ្នា​ កាលពី​ឆ្នាំ​២០១១​ ដល់​ឆ្នាំ​២០១៣​។​ ការ​ផ្អាក​បុណ្យអុំទូក​ កាលពី​ឆ្នាំ​២០១១​ ដោយសារ​តែ​ទឹកធំ​ជន់​លិច​គ្រប់​បណ្តា​ខេត្ត​ ខណៈ​ដែល​ឆ្នាំ​២០១២​ ប្រទេស​កម្ពុជា​ ទាំងមូល​ត្រូវ​កាន់ទុក្ខ​អតីត​ព្រះមហាក្សត្រ​ សម្តេច​តា​ សោយ​ទិវង្គត​ ហើយ​ឆ្នាំ​២០១៣​ បុណ្យ​ អុំទូក​ នៅ​ភ្នំពេញ​ ក៏​ត្រូវ​ផ្អាក​ដែរ​ ដោយសារ​តែ​ស្ថានភាព​នយោបាយ​ នៅ​មាន​ភាព​វឹកវរ​ ក្រោយ​ការ​បោះ​ឆ្នោត​។​

​កាលពី​ឆ្នាំ​២០១៤​ កន្លង​មកនេះ​ រាជរដ្ឋាភិបាល​ក៏​បាន​សម្រេច​ឲ្យ​មាន​ពិធី​ប្រណាំង​ទូកង​ឡើង​វិញ​ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៥​នេះ​ រាជរដ្ឋាភិបាល​បាន​ផ្អាក​ការ​ ប្រណាំងទូក​នេះ​ម្ដងទៀត​ ដោយ​ផ្អែក​លើ​គ្រោះ​រាំង​ស្ងួត​៕

Share

Image
Image
Image