en     km
en     km

អ្នកវិភាគខ្លះមិនច្បាស់ចំពោះលោកសមរង្ស៊ីប្ដេជ្ញាវិលចូលកម្ពុជានៅថៃ្ង៩វិច្ឆិកាតែពលរដ្ឋធម្មតាជឿថាគាត់ពិតជាមក

Share

ខណៈលោកសមរង្ស៊ី និងជាសមាជិកអចិន្ត្រៃយិ៍នៃអតីតគណបក្សសង្រ្គោះជាតិ ចេញកាលបរិច្ឆេទ ច្បាស់លាស់ដោយ កំណត់យកថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៩ជាថ្ងៃបុណ្យឯករាជ្យជាតិ ដើម្បី​ធ្វើមាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ គេសង្កេតឃើញមានការខ្វែងគំនិតគ្នាមួយចំនួន ថាតើលោកសមរង្ស៊ីពិតជាវិលចូលកម្ពុជា​វិញ​តាមពេលវេលាបាន​​កំណត់នេះ ឬក៏ពន្យារពេល។

គេសង្កេតឃើញមានមជ្ឈដ្ឋានមួយចំនួន ធ្វើការពិភាក្សាគ្នា និង ចោទសួរគ្នា ដែល ក្នុងនោះ ក៏មានអ្ន​កវិភាគនិងអ្នកសង្កេតការណ៍មួយចំនួនផងដែរ គឺនៅតែសង្ស័យថា លោកសម រង្ស៊ី នឹងមិនវិលមកវិញ​តាម​ការ​កំណត់នេះទេ ។

កញ្ញា ឆោមអ៊ុំច័ន្ទលក្ខិណាជូនសេក្ដីប្រែសម្រួល៖

ឥឡូវនេះគឺជាការចាប់រាប់ថ្ងៃថយក្រោយវិញ គឺគេត្រូវរាប់តាំងពីថ្ងៃទី១៦សីហា ដែល លោក​សមរង្ស៊ី និងអចិន្ត្រៃយ៍នៃអតីតគណបក្សសង្រ្គោះជាតិបានប្រកាស ថាថ្ងៃ ៩វិច្ឆិកា ឆ្នាំ២០១៩នេះ គឺ ពេលវេលា​នៃ​ការវិលចូលប្រទេសកម្ពុជា របស់លោកសមរង្ស៊ី ប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹក​នាំ​បក្សនេះ។

លោកសមរង្ស៊ី បានសម្រេចលាលែងពីប្រធានគណបក្សសង្រ្គោះជាតិ គឺមុនប៉ុន្មានថ្ងៃដែល​សមាជិក​សភា មកពីបក្សកាន់អំណាច អនុម័តច្បាប់ ហាមមេដឹកនាំមានពិរុទ្ធភាព ជាប្រធានគណបក្ស ហើយ តំណែង​បក្សនេះ ក៏បានទៅលើ លោកកឹមសុខា ដែលជាអនុប្រធានគណបក្ស។ មិនយូរប៉ុន្មានផង មាន​ការកែប្រែ ច្បាប់នេះទៀត ហើយឈានដល់ការរំលាយបក្សនោះ បើប្រធានបក្សនោះ មានពិរុទ្ធភាព ក្នុង​បទឧក្រិដ្ឋណាមួយ។ រឿងនេះ ក៏ចំលើលោកកឹមសុខាជាប្រធានបក្ស តែម្ដង។ តាមការពន្យល់របស់ មេធាវីលោក កឹមសុខា គឺ លោកកឹមសុខាលែងមានបុព្វសិទ្ធិជាប្រធានបកសង្រ្គោះជាតិ ទៀតហើយ ដោយសារបក្សនេះ ត្រូវបានតុលាការកពូលរំលាយហើយនោះ។

ដោយមើលឃើញដូចនេះ អចិន្ត្រៃយ៍បក្សមួយចំនួនក៏លើកលោកសមរង្ស៊ី ធ្វើជាប្រធានស្ដីទីនៃអតីត​គណ​បក្សសង្រ្គោះជាតិ ​ដែលធ្វើយ៉ាងណា អោយលោកសមរង្ស៊ីមានបុព្វសិទ្ធិឡើងវិញ គឺពេលនោះ ហើយ ដែលគេ សង្កេតឃើញលោកសមរង្ស៊ី ចាប់ផ្ដើមធ្វើចលនា និងស្វែងរកការគាំទ្រ ពីពលរដ្ឋខ្មែរ​នៅ​ក្រៅប្រទេស និង​សហគមន៍អន្តរជាតិ។ ចាប់ពីពេលនោះ លោកសមរង្ស៊ីធ្វើសកម្មយ៉ាងសកម្មហើយ កាន់តែទាក់ទាញ អ្នកគាំទ្រជាតិខ្មែរនិងអន្តរជាតិយ៉ាងខ្លាំង។ ការគាំទ្រកាន់តែខ្លាំងនេះហើយមើលទៅ ដែល លោក​សមរង្ស៊ី និងថ្នាក់នាំនៃអតីតបក្សសង្រ្គោះជាតិ មានមោទនភាពនៃការវិលចូលកម្ពុជា។

លោកសមរង្ស៊ី បានប្រកាសថា លោកពិតចូលមកកម្ពុជា ទៅតាមការកំណត់ថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៩នេះ គឺមិនខកខានឡើយ។ លោកថា ជាពេលវេលាមួយដែលពលរដ្ឋកម្ពុជា ពិតជាការត្រូវការវត្ត​មាន​របស់​លោក យ៉ាងខ្លាំងហើយធ្វើឱ្យរូបលោក មិនអាចពន្យារពេលឡើយ។ ដោយមានការកំណត់​ជាក់​លាក់​ដូចនេះធ្វើឱ្យ អ្នកគាំទ្រ អតីតគណបក្សសង្រ្គោះជាតិ មានក្ដីសង្ឃឹមហើយជឿជាក់ថា លោកសមរង្ស៊ី​ពិត​ជា វិលចូលប្រទេសវិញ នៅថ្ងៃទី៩វិច្ឆិកា ទោះជាកាលៈទេសនៅពេលនោះ មានភាពធ្ងន់ធ្ងរ ដល់រូប និងថ្នាក់ដឹកនាំនៃគណបក្សសង្រ្គោះជាតិក៏ដោយ។ ពួកគេបាន បង្ហាញសេចក្ដីជឿជាក់ដូចនេះ ធ្វើឡើង ជាការសន្ទនាគ្នា លើ បណ្ដាញសង្គម និង​ តាមទីប្រជុំជន តាមហាងកាហ្វេជាដើម។ មិនតែប៉ុណ្ណោះ អ្នក​ខ្កះសឹងតែហ៊ាន ភ្នាល់ទៀតផង។  តែអ្នកខ្លះនៅមានមន្ទិលថា លោកសមរង្ស៊ី និងមិនចូលថ្ងៃ​កំណត់​នោះ ទេ គឺអាចមុន ឬក្រោយ មកទៀត ។   ​ពួកគាត់ថា លោកសមរង្ស៊ីមិនអាច​មកដោយមានការចាប់​ខ្លួន​លោក​នោះទេ គឺទាល់តែមានការ បើកភ្លើងខៀវណាមួយពី សម្ដេចនាយករដ្ឋមន្ត្រី ឬក៏មានការសម្អាងច្បាស់លាស់ថា មានការអន្តរាគមន៍ណាមួយពីមជ្ឈដ្ឋានដែលអាចសម្របសម្រួលមុន ពេលលោកមកដល់។ តែយ៉ាងណា សម្រាប់អ្នកជឿជាក់ដាច់ខាតនោះ គឺថាទោះបីមានអន្តរាគមន៍គឺ លោកសមរង្ស៊ី ត្រូវតែវិលចូលវិញព្រោះពួកគេជឿថា វត្តមានរបស់ប្រធានស្តីទីនៃអតីតគណបក្ស សង្គ្រោះជាតិអាចនាំឲ្យមានដំណោះស្រាយនយោបាយ។ ក្នុងចំណោម ពលរដ្ឋសាមញ្ញៗទាំងនោះ មានមន្រ្តីនៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួនដែលមាននិន្នាការ នឹង លោក កឹម សុខា មិនជឿថា លោកសម រង្ស៊ី វិលចូលកម្ពុជាវិញ នៅថ្ងៃ ០៩ ខែ វិច្ឆិកា នោះទេ។ ក្រុមនេះ ចាត់ទុកលោកសម រង្ស៊ី ជាអ្នកនយោបាយដែលបង្ខំខ្លួនចាកចេញពីប្រទេស។ ក្រុមនេះ គឺពេលខ្លះ ចង់ឃើញលោក សម រង្ស៊ី ត្រូវអាជ្ញធរចាប់ខ្លួន ដូចលោកកឹម សុខាផងដែរ។​ ក្រុមនេះ ពេលខ្លះធ្វើអត្ថាធិប្បាយ បន្លាចលោក សម រង្ស៊ី ថាអាចគ្រោះថ្នាក់ដល់ជីវិតទៀតផង បើគាត់ហ៊ានចូលស្រុកវិញនោះ។

យ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍ អ្នកវិភាគ និង មេដឹកនាំសង្គមស៊ីវិល មួយចំនួនមាន ជំនឿតិចតួច ប៉ុណ្ណោះថា លោក សម រង្ស៊ី វិលមកវិញតាមកាលកំណត់។ ពួកគេថា លោក សម រង្ស៊ី កំពុងប្រើ សង្គ្រាម​ ចិត្តសាស្រ្ត ដើម្បីបង្ក្រាបបក្សកាន់អំណាច ជាពិសេស គឺសម្តេច នាយករដ្ឋមន្រ្តី។ ក្រុមនេះ ជឿថា បើលោកសម រង្ស៊ី វិលចូលស្រុក គឺលោក ត្រូវបន្ទន់ជំហរ គឺមិនត្រូវវាយប្រហារនាយក រដ្ឋមន្រ្តី សម្តេ​ច ហ៊ុន សែន ខ្លាំងៗ ដូចនេះទេ។ យ៉ាងណាក៏ដោយ បើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គឺបក្សកាន់អំណាចនឹងរាជរដ្ឋាភិបាល ត្រៀមចាប់ខ្លួនលោកសម រង្ស៊ីរួចរាល់អស់ហើយ។ ដោយឡែកលោក សម រង្ស៊ី ប្រកាសជាថ្មីថា ការវិលមកវិញរបស់លោក គឺសំខាន់ជាងអាយុជីវិត​គាត់ទៅទៀត៕

អត្ថបទ៖​នួន បូរិន

Share

Image
Image
Image