សង្គមមួយដែលមិនសូវផ្ដល់តម្លៃឲ្យស្រ្ដីក្នុងការធ្វើសេចក្ដី នានាត្រូវបានចាត់ទុកថា សង្គមមានការរឹតត្បិតសិទិ្ធសេរីភាសលើស្ត្រី។តែបច្ចុប្បន្ននេះ មានភាពជឿនលឿនបន្តិច ក្នុងការលើកសម្ពស់ស្ត្រី ក្នុងវិស័យមួយចំនួន។ យ៉ាងក្នុងវស័យនយោបាយវិញ តួនាទីស្ត្រីនៅតែតិចហើយមិនសូវសកម្មឡើយ។
សម្រាប់ កញ្ញា លីស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានតាំងជាខ្លាំងក្នុងសង្គមនយោបាយ។ កញ្ញា កំពុងឈានដល់ការបញ្ចប់បរិញ្ញបត្រថ្មីមួយទៀតគឺ មុខវិជ្ជាទំនាក់ទំនងអន្តរជាតិ។ កញ្ញា យល់ថាបច្ចប្បន្ន ស្ត្រី ភាគច្រើនរៀនដល់ទៅសាកលវិទ្យាល័យគឺគួរ ក្លាហានប្រឡូកក្នុងវិស័យនយោបាយឱ្យបានច្រើនឡើង។
តើកញ្ញាលីស្រីស្រស់ បង្ហាញ ទស្សនៈបែបណាចំពោះស្ត្រីខ្មែរវ័យក្មេង នាពេលនេះ ដែលមិនសូវចាប់អារម្មណ៍រឿងនយោបាយ?
កញ្ញា ហេង និទី រៀបរៀង អត្ថបទនេះ ជូនសេចក្ដីអធិប្បាយដូចតទៅ៖
ភាពជាអ្នកដឹងនាំត្រូវបានប្រគល់ទៅឲ្យបុរសផ្ដាច់មុខព្រោះគេគិតថាបុរសមានសមត្ថភាព និងកា្លហានជាងស្រ្ដី ហើយពួកគេ សមជាមេដឹកនាំនឹងរៀនបានខ្ពង់ខ្ពស់ជាងស្រ្ដី។ នេះជាទស្សនៈមួយ ។
តែដោយឡែកស្រ្ដីនៅក្នុងសម័យនេះមិនដូចពីមុនទៀតឡើយពួកគេមានសេចក្ដីក្លាហាន និងសមត្ថភាពពេញលេញក្នុងការធ្វើអ្វីដូចបុរសដែរ។ ជាក់ស្ដែងកញ្ញា លី ស្រីស្រស់ បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រនីតិសាស្រ្ដ និងកំពុងតែត្រៀមបញ្ចប់ថ្នាក់បរិញ្ញាប័ត្រទំនាក់ទំនងអន្ដរជាតិនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយសព្វថ្ងៃកញ្ញាមានតួនាទីជាប្រធានក្រុមអ្នកវិភាគវ័យក្មេងម្នាក់។
គេបានសង្កេតឃើញថាកញ្ញាហាក់មានភាពក្លាហានជាខ្លាំងនៅក្នុងវស័យនយោបាយទោះបីជាដឹងថាការចូលប្រឡូកនៅក្នុងវិស័យនេះវាហាក់ជួបទៅនឹងហានិភ័យខ្លាំងសម្រាប់ តែកញ្ញានៅតែមិនព្រមចុះចាញ់ ។កញ្ញាថែមទាំងបានប្រាប់ទៀតថាកម្លាំងដែលបានជំរុញកញ្ញាខ្លាំងនៅក្នុងការចូលប្រឡូកនៅក្នុងវិស័យនយោបាយនេះគឺដោយសារកត្តាសង្គមដូចជា ការរំលោភសិទ្ធិពលរដ្ឋ និងភាពអយុត្តិធម៍នៅក្នុងសង្គម ។កម្លាំងជម្រុញដ៏សំខាន់នោះគឺក្រោយពីការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅក្រោយឆ្នាំ២០១៦។
ជាធម្មតាការងារទាំងឡាយតែងតែមានជួបឧបសគ្គគឺមិនថាតិច ឬច្រើនក្ដី ហើយរិទ្ធតែពិសេសនោះគឺនៅក្នុងវិស័យនយោបាយនេះផ្ទាល់តែម្ដងជៀសមិនរួចពីការគំរាមកំហែង និងផលវិបាកខ្លះៗសម្រាប់អ្នកដែលចូលប្រឡូក ពិសេសគឺស្រ្ដីផ្ទាល់តែម្ដង។ នៅក្នុងវិស័យនេះវិញ កញ្ញាបានប្រាប់ថាហាក់ស្ទើរតែមិនមានបញ្ហា ឬឧបសគ្គឡើយសម្រាប់រូបកញ្ញា តែកន្លងមកឧបសគ្គដែលកញ្ញាបានជួបនោះគឺទាក់ទងជាមួយនឹងការរើសអើង។ យ៉ាងណាកញ្ញាបានក៏បានបញ្ជាក់ថានេះមិនមែនជាបញ្ហាចោទឡើយសម្រាប់រូបកញ្ញា។ អ្នកវិភាគលីស្រីស្រស់ កញ្ញាបានបន្ថែមថាបើសិនជាស្រ្ដីផ្សេងចូលប្រឡួកនៅក្នុងវិស័យនេះប្រាកដណាស់ថានឹងជួបឧបសគ្គច្រើនជាងរូបកញ្ញា។ ផងដែរកញ្ញាក៏បានប្រាប់ពីគន្លឹះខ្លះៗដែលបានជួយឲ្យកញ្ញាជោគជយ័នៅក្នុងវិស័យមួយនេះ។
តែយ៉ាងណា កញ្ញាបានមើលឃើញថាកំណើនរបស់យុវជនក្នុងសម័យនេះមានការចាប់អារម្មណ៍ យកចិត្តទុកដាក់ និងប្រឡូកច្រើននៅក្នុងវិស័យនយោបាយកិច្ចការសង្គម ឬនៅក្នុងសកម្មភាពផ្សេងៗជាច្រើនទៀតក្នុងសង្គមបច្ចុប្បន្នបើប្រៀបធៀបទៅនឹងសម័យកាលពីមុន។ តែកញ្ញាថាបើធ្វើការប្រៀបធៀបពីចំនួនយុវជនសរុបក្នុងប្រទេសជាមួយចំនួនយុវជនដែលបានចូលរួមខ្វាយខ្ខល់ពីកិច្ចការងារសង្គមកញ្ញាហាក់មើលឃើញថាមានកម្រិតទាបនៅឡើយ។
ដោយឡែកបើតាមទស្សនៈផ្ទាល់របស់កញ្ញា កញ្ញាមានការយល់ឃើញថាប្រទេសមានការរីកចម្រើនទៅបានគឺត្រូវពឹងផ្អែកជាចម្បងទៅលើវិស័យនយោបាយ ពោលបើវិស័យនយោបាយដឹកនាំប្រទេសល្អនោះវិស័យផ្សេងទៀតនឹងមានការរីចំរើនជាបន្ដបន្ទាប់។
កញ្ញាបានផ្ដល់ជាគន្លឹះខ្លៗទៅដល់ស្រ្ដីគ្រប់រូបដែលចង់ចូលរួមប្រឡូកនៅក្នុងវិស័យនយោបាយដែលកត្តាចម្បងនោះគឺទាក់ទងទៅនឹងកតា្ដខ្លួនឯង និងកត្ដាជម្រុញ។ តែកញ្ញាបានមើលឃើញថា នៅកម្ពុជាហាក់នៅមានកម្រិតនៅឡើយជាក់ស្ដែងមានតែគោលការណ៍តែគ្មានសកម្មភាពណាមួយដែលជួយជម្រុញស្រ្ដីនោះឡើយ។
បើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ចំនួន ស្ត្រីក្នុងការធ្វើសេចក្ដីសម្រេចចិត្តនៅក្នងរដ្ឋសភា មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ គឺជាង២០ភាគរយ។
បើស្រ្ដីមានភាពក្លាហានចូលរួមនៅក្នុងវិស័យនយោបាយគឺស្រ្ដីប្រៀបដូចជាកម្លាំងចលករមួយនៅក្នុងសង្គម អាចជួយដល់ស្រ្ដីនឹងកុមារីដែលរងគ្រោះជាច្រើននាក់តាមរយៈការបង្កើតជាគោលនយោបាយ ឬច្បាប់ផ្សេងៗដែលជួយគាំពារដល់ស្រ្ដីគ្រប់រូបនៅក្នុងប្រទេស។
មិត្តភក្ដិជិតស្និទ្ធម្នាក់របស់កញ្ញាលីស្រីស្រស់ គឺកញ្ញា ធីតា ។ ធីតាបានប្រាប់ថាកញ្ញាលីស្រីស្រស់ជាមនុស្សល្អ ហើយចេះជួយយកអាសារមិត្តភក្ដនឹងជាមនុស្សម្នាក់ដែលគិតនឹងខ្វាយខ្វល់ពីសង្គមច្រើន គឺ ជាមនុស្សដែលខ្វាយខ្វល់នឹងប្រទេសជាតិច្រើន។
សម្រាប់កញ្ញា លីស្រីស្រស់ ក៏ធ្លាប់ប្រាប់វិទ្យុស្ត្រីថា កញ្ញាមានកូនគំនិតខ្លះដែរចង់ក្លាយជាស្ត្រីអ្នកនយោបាយ និងជាមេដឹកនាំម្នាក់នៃប្រទេសកម្ពុជាទៅថ្ងៃអនាគត៕