en     km
en     km

​កម្ពុជា​ ស្នើ​សុំ​ជំនួយ​បច្ចេកទេស​ និង​ សេវាកម្ម​ប្រឹក្សា​សម្រាប់​សកម្មភាព​កម្ចាត់​មីន​តំបន់​អាស៊ាន​នៅ​កម្ពុជា​

Share

150826-sokha-news-01-dara-ed_Cover
​លោក​ហោ​ ណាំ​ហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា

នៅ​ថ្ងៃ​ ចន្ទ​ ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ កន្លង​មកនេះ​ លោក​ ហោ​ ណាំ​ហុង​ តំណាង​ពិសេស​របស់​លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​ប្រមុខ​ដឹកនាំ​ស្តី​ពី​កា​រក្សា​សន្តិភាព​នាទី​ក្រុង​ញូ​វ​យ៉​ក​ ស្នើ​ឲ្យ​អង្គការសហប្រជាជាតិ​ សហរដ្ឋអាមេរិក​ និង​ ប្រទេស​ផ្សេងៗ​ទៀត​ ផ្តល់​ជំនួយ​បច្ចេកទេស​ និង​សេវាកម្ម​ប្រឹក្សា​ ដល់​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​តំបន់​អាស៊ាន​ ហៅ​កាត់​ថា​ (ARMAC)​នៅ​កម្ពុជា​។​

​លោក​ហោ​ ណាំ​ហុង​ បាន​ថ្លែង​សុន្ទរកថា​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​ប្រមុខ​ដឹកនាំ​ពិភពលោក​ ស្តី​ពី​ការ​រក្សា​សន្តិភាព​ នាទី​ក្រុង​ញូ​វ​យ៉​ក​ កាល​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ កន្លង​មកនេះ​ថា​ មជ្ឈមណ្ឌល​ប្រតិបត្តិការ​រក្សា​សន្តិភាព​ជាតិ​របស់​កម្ពុជា​ ទន្ទឹងរង់ចាំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ នៃ​ការ​បណ្តុះបណ្តាល​តំបន់​ និង​អន្តរជាតិ​ រៀបចំ​រួម​គ្នា​ដោយ​គ្រូបង្ហាត់​ជាតិ​ និង​អន្តរជាតិ​ ហើយ​និង​អ្នកជំនាញ​ការ​របស់​អង្គការសហប្រជាជាតិ​ នៅ​ក្នុង​វិស័យ​បោសសម្អាត​មីន​ ការ​កម្ទេច​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ មន្ត្រី​យោធា​ និង​ អ្នក​សង្កេតការណ៍​។​

​លោក​រដ្ឋមន្ត្រី​ហោ​ ណាំ​ហុង​ បញ្ជាក់​ថា​ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​តំបន់​អាស៊ាន​ ដែល​ហៅ​កាត់​ថា​ (ARMAC) ​នៅ​កម្ពុជា​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ក្នុង​ពេល​ឆាប់ៗ​។​

kemlei-150930-Sareth-News​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​របស់​រដ្ឋមន្ត្រីក្រសួង​បរទេស​ខាងលើ​ លោក​ កែម​ ទ្បី​ អ្នក​ស្រាវជ្រាវ​ ផ្នែក​ការ​អភិវឌ្ឍ​សង្គម​ មាន​ប្រសាសន៍​ថា​ លោក​គាំទ្រ​ទៅ​លើ​ការ​ស្នើ​នោះ​ ដោយ​លោក​លើក​ទ្បើ​ង​ថា​ ដោយសារ​តែ​ប្រទេស​កម្ពុជា​ ជា​ប្រទេស​ក្រីក្រ​ ដូច្នេះ​កម្ពុជា​ត្រូវការ​ជំនួយ​ពី​បរទេស​។​ ប៉ុន្តែ​លោក​បាន​បន្ត​ទៀ​ថា​ ប្រសិនបើ​ទទួល​បាន​ជំនួយ​នោះ​ហើយ​ ត្រូវ​ប្រើ​ជំនួយ​នោះ​ឲ្យ​មាន​តម្លាភាព​។​

​ពាក់ព័ន្ធ​នឹង​ការ​ស្នើ​នោះ​ដែរ​ វិទ្យុ​ស្ត្រី​ ព្យាយាម​ទាក់ទង​លោក​ ហេង​ រតនា​ អគ្គនាយក​ CMAC​ អំពី​ការ​យល់​ឃើញ​របស់​លោក​ ប៉ុន្តែ​ទូរ​សព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល​។​

​សូម​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​ ធ្លាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ២១​ នៅ​រាជធានី​ភ្នំពេញ​ ឆ្នាំ​ ២០១២​ ថ្នាក់ដឹកនាំ​អាស៊ាន​ បាន​អនុម័ត​ជា​ ឯកច្ឆន្ទ​ស្តី​ពី​ការ​បង្កើត​ មជ្ឈមណ្ឌល​សកម្មភាព​មីន​តំបន់​អាស៊ាន​ ហៅ​កាត់​ថា​ (ARMAC)​ នៅ​កម្ពុជា​ ដែល​ជា​មជ្ឈមណ្ឌល​មាន​គោលដៅ​ចម្បង​ ក្នុង​ការ​ផ្តល់​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​ នូវ​ការ​ដោះស្រាយ​បញ្ហា​ប៉ះពាល់​បង្ក​ដោយ​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​៕

Share

Image
Image
Image