en     km
en     km

​ក្រសួងសុខាភិបាល​៖​ អាកាសធាតុ​ត្រជាក់​ខ្លាំង​ពលរដ្ឋ​អាច​ប្រឈម​នឹង​កើត​ជំងឺ​តាម​រដូវ​កាល​

Share

ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ​ ដើម្បី​ចៀស​ផុត​ពី​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​ដែល​មក​ពី​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​។​ ក្រសួង​ពន្យល់​ថា​ នៅ​ពេល​អាកាសធាតុ​ចុះ​ត្រជាក់​ប្រជាពលរដ្ឋ​នឹង​ប្រឈម​នឹង​ជំងឺ​កើត​តាម​រដូវ​កាល​ ជា​ពិសេស​ជំងឺ​ផ្លូវដង្ហើម​ គ្រុនផ្តាសាយ​ រលាក​បំពង់ក​ និង​រលាក​ក្រពះ​ពោះវៀន​។​

​លោក​ ធូ​ វិ​រៈ​ រាយការណ៍​លម្អិត​!

                                   បុរសម្នាក់យកក្រដាសសំបោរនៅពេលកណ្តាសព្រោះមានជំងឺគ្រុនផ្តាសាយ

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងសុខាភិបាល​ឱ្យ​ដឹង​ថា​ ជំងឺ​តាម​រដូវ​កាល​ជា​ញឹកញាប់​កើត​មាន​ក្នុងអំឡុងពេល​អាកាសធាតុ​ចុះ​ត្រជាក់​នៅ​ចន្លោះ​ខែ​ ធ្នូ​ ដល់​ ខែ​ មក​រា​ ឆ្នំា ២០១៩ខាង​មុខ​នេះ​។​ ជំងឺ​តាម​រដូវ​កាល​មាន​ដូច​ជា​ ជំងឺ​ផ្លូវដង្ហើម​ ឬ​អាល់​លែ​ក​ហ្ស៊ី​ និង​ជំងឺ​ផ្លូវដង្ហើម​បណ្តាល​មក​ពី​វីរុស​ និង​មេរោគ​ស្ត្រិ​បតូ​កូក​។​ ជំងឺ​ទាំំ​ង​នោះ​ មាន​រោគ​សញ្ញា​ គ្រុនផ្តាសាយ​ ហៀរ​សំបោរ​ រលាក​បំពង់ក​ ក្អក​ និង​រលាក​ក្រពះ​ពោះ​វៀត​ដោយ​ពពួក​វីរុស​ជាដើម​។​

​ក្រសួងសុខាភិបាល​ពន្យល់​អំពី​វិធី​ការ​ការពារ​សាមញ្ញ​មួយ​ចំនួន​ ដើម្បី​ថែទាំ​ខ្លួន​ និង​ក្រុម​គ្រួសារ​ ជា​ពិសេស​មនុស្ស​ចាស់ជរា​ ​កុមារ ​និង​ទារក​។​

​ឪពុក​ម្តាយ​ត្រូវ​ស្លៀកពាក់​ខោអាវ​ក្រាស់ៗ​ រុំ​ក​នឹង​កន្សែង​ ពាក់មួក​និង​ស្រោមដៃ​ឱ្យកូនៗរបស់គាត់ហើយ​​ធ្វើ​យ៉ាងណា​រក្សា​កំ​ដៅ​ក្នុង​ខ្លួន​ក្នុង​កម្រិត​ធម្មតា​។ ​ប្រសិនបើ​មាន​រោគ​សញ្ញា​ពិបាក​ដកដង្ហើម​គ្រុនក្តៅ​ ក្អក​ ឈឺ​ក​ និង​ឈឺ​សាច់ដុំ​ ឬ​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​ ត្រូវ​ប្រញាប់​ស្វែងរក​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខា​ភាព​។​

​ក្រសួង​ណែនាំ​ទៀត​ថា​ ប្រសិនបើ​លោក​អ្នក​ ក្អក​ ឬ​កណ្តា​សត្រូវ​ខ្ទប់មាត់​ជាមួយ​ក្រណាត់​ ក្រដាស​ ឬ​កន្សែង​។​ ជាមួយ​គ្នា​នេះ​ ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹក​ស្អាត​ឱ្យ​បាន​ញឹកញាប់​។​ ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ឈឺ​ ត្រូវ​ចេះ​ការពារ​ខ្លួន​កុំឱ្យ​មានការ​ចម្លងរោគ​ដោយ​មិន​ត្រូវ​នៅ​ជិត​ស្និទ្ធ​ពេក​។​

​ក្រសួងសុខាភិបាល​ពន្យល់​ថា​ ចំពោះ​កុមារ​ ទារក​ និង​មនុស្ស​ចាស់​ មាន​ហានិភ័យ​ខ្ពស់​ទាក់ទង​នឹង​ជំងឺ​បណ្តាល​មក​ពី​អាកាសធាតុ​ត្រជាក់​ ព្រោះ​ទារក​អាច​នឹង​បាត់បង់​កំ​ដៅ​រាង​កាយ​ជាង​មនុស្ស​ធំ​ ហើយ​ទារក​ និង​ កុមារ​មិន​អាច​រក្សា​កំ​ដៅ​រាង​កាយ​បាន​គ្រប់គ្រាន់​ទេ​ បើ​គ្មាន​ការ​ថែទាំ​ត្រឹមត្រូវ​។​

​ក្រសួងសុខាភិបាល​ ឱ្យ​ដឹង​ទៀត​ថា​ ទារក​អាយុ​តិច​ជាង​មួយ​ឆ្នាំ​មិន​គួរ​ឱ្យ​ដេក​នៅ​ក្នុង​បន្ទប់​ត្រជាក់​ទេ​។​ឪពុក​ម្តាយ​ ត្រូវ​សម្លៀក​បំពាក់​ដែល​កក់ក្តៅ​ និង​ដណ្តប់ភួយ​សម្រាប់​ទារក​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​រក្សា​សីតុណ្ហភាព​ឱ្យ​កក់ក្តៅ​។​

​ចំពោះ​មនុស្ស​វ័យចាស់​ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ជា​ញឹកញាប់​ មានកំ​ដៅ​រាង​កាយ​តិច​ ព្រោះ​ការ​រំលាយ​អាហារ​ក្នុង​រាង​កាយ​យឺត​ និង​សកម្មភាព​រាងរាយ​ថយ​ចុះ​ដែល​អាច​ធ្វើ​ឱ្យ​សីតុណ្ហភាព​ក្នុង​រាង​កាយ​ថយ​ចុះ​ជាង​ធម្មតា​។​ ការ​ថយ​ចុះ​កំ​ដៅ​ក្នុង​រាង​កាយ​របស់​មនុស្ស​វ័យ​ចំណាស់​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ដោយសារ​ការ​ឆ្លើយ​តប​យឺត​នៃ​រាង​កាយ​ជាមួយ​ភាព​ត្រជាក់​ ជា​ពិសេស​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ និង​ជំងឺ​បេះដូង​។​

​ដោយឡែក​ កុមារ​ និង​មនុស្ស​វ័យ​ចំណាស់​ ត្រូវ​ស្លៀកពាក់​ច្រើន​ជាន់​ ឬ​ក្រាស់ៗ​ នៅ​ពេល​មាន​អាកាសធាតុ​ត្រជាក់​ ដើម្បី​រក្សា​ភាព​កក់ក្តៅ​ក្នុង​ខ្លួន​គាត់​។​ប៉ុន្តែ​ត្រូវ​ជៀសវាង​សម្លៀក​បំពាក់​តឹង​ពីព្រោះ​វា​អាច​រំខាន​ដល់​ចរន្ត​ឈាម​ និង​កំ​ដៅ​ក្នុង​រាង​កាយ​។​

​ក្រសួង​ណែនាំ​ថា​ កុមារ​ និង​មនុស្ស​វ័យ​ចំណាស់​ ត្រូវ​ពាក់មួក​ ស្រោមជើង​ នៅ​ពេល​ចេញ​ទៅ​ក្រៅ​ផ្ទះ​ពេល​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​ ដើម្បី​រក្សា​កំ​ដៅ​ក្នុង​រាង​កាយ​ ហើយ​ត្រូវ​ពិសារ​ទឹក​ឱ្យ​បាន​ញឹកញាប់​ ដើម្បី​ចៀសវាង​ការ​បាត់បង​ជាតិ​ទឹក​ នៅ​ពេល​សរីរាង្គ​ខិតខំ​ទប់ទល់​នឹង​អាកាសធាតុ​ត្រជាក់​។​

​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ព្យាករណ៍​ថា​ ក្នុង​អំឡុង​ខែ​ មក​រា​ ឆ្នាំ​ ២០១៩​ ខាង​មុខ​នេះ​ កម្ពុជា​នឹង​មាន​អាកាសធាតុ​ចុះ​ត្រជាក់​ ពិសេស​ខេត្ដ​នៅ​តំបន់​ខ្ពង់រាប​ និង​តំបន់​ជូរ​ភ្នំ​។​ សម្រាប់​តំបន់​ខ្ពង់រាប​ នឹង​តំបន់​ជូរ​ភ្នំ​ សីតុណ្ហភាព​អាច​ចុះ​ត្រជាក់​ដល់​ ១៧​ ឬ​ ១៩​ អង្សា​សេ​៕

Share

Image
Image
Image