en     km
en     km

​ខ្លារខិន​ចុង​ក្រោយ​នៅ​កម្ពុជា​ប្រឈម​មុខ​ផុត​ពូជ​

Share

ភ្នំពេញ​៖​អ្នកជំនាញ​សត្វព្រៃ​ព្រមាន​ថា​ សត្វ​ខ្លារខិន​ នៅ​ឥណ្ឌូចិន​ចាប់ផ្ដើម​ទៅ​រក​ការ​រលាយ​ផុត​ពូជ​ហើយ​ ដោយ​ស្នាដៃ​របស់​មនុស្ស​។​ ការ​ព្រមាន​របស់​អ្នក​អភិរក្ស​សត្វព្រៃ​ធ្វើ​បន្ទាប់​ពី​មានការ​ស្រាវជ្រាវ​មួយ​របស់​អង្គការ​សត្វព្រៃ​អន្តរជាតិ​រក​ឃើញ​ថា​ខ្លារ​ខិ​ន​នៅ​កម្ពុជា​និងប្រទេសពីរទៀតនៅ​តែ​២៨​ភាគរយ​ប៉ុណ្ណោះ​។

កាមេរ៉ាស្វ័យប្រវត្តិថតជាប់ខ្លារខិនក្នុងតំបន់ការពារខេត្តមណ្ឌលគីរីភាគខាងឥសាន្តប្រទេសក្នុងរដូវប្រំាងនៃតំបន់វាលទំនាប់ក្នុងឆ្នំា២០០៩។រូបភាព៖WWF/Cambodia

​ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ថា​ការ​បន្ត​ពូជ​ចំនួន​សត្វ​ខ្លារខិន​ចុង​ក្រោយ​ដែល​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ជួប​ហានិភ័យ​ឆាប់រហ័ស​នៃ​ដំណើរ​ទៅ​រក​ការ​ផុត​ពូជ​ដោយសារ​ចំនួន​សត្វ​ប្រភេទ​នេះ​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​រហូត​ដល់​៧២​ភាគរយ​អំឡុង​ពេ​ស​៥​ឆ្នាំ​មក​ន​នេះ​។​វត្តមាន​ខ្លារខិន​សេសសល់​ចុង​ក្រោយ​នៅ​ក្នុង​តំបន់​ភាគ​ខាងកើត​ឥណ្ឌូចិន​ដែល​មាននៅ​ប្រទេស​កម្ពុជា​ ឡាវ​និង​វៀតណាម​។​

​របាយការណ៍​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ព័ត៌មាន​របស់​អង្គការ​វិទ្យាសាស្ត្រ​សង្គម​បើក​ទូលាយ​នៅ​ដើមខែ​មីនា​នេះ​ដោយ​ក្រុម​សិក្សា​ស្រាវជ្រាវ​ដោយ​អង្គការ​សម្ព័ន្ធ​អភិរក្ស​សត្វព្រៃ​និង​អង្គការ​Panthera​នៃ​សាកលវិទ្យាល័យ​ Oxford​និង​អង្គការ​អភិរក្ស​សត្វព្រៃ​ពិភពលោក​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​ សារមន្ទី​ប្រវត្តិសាស្ត្រ​ធម្មជាតិ​និង​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម​ និង​រុក្ខា​ប្រមាញ់​និង​នេសាទ​ក្នុង​ប្រទេស​កម្ពុជា​។​

​ការ​សិក្សា​នៅ​តំបន់​វាលទំនាប់​ភាគ​ខាងកើត​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ថា​ការ​ប្រមូលផ្តុំ​ខ្លារខិន​ទាប​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​ដែល​មាន​វត្តមាន​ខ្លា​មួយ​គត​ក្នុង​ដង់ស៊ីតេ​១០០​គីឡូ​ម៉ែត្រការ៉េ​។​របាយការណ៍​នេះ​បញ្ជាក់​​ថា​ការ​ប្រមាញ់​សត្វព្រៃ​និង​ការ​ដាក់​អន្ទាក់​ ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​និង​បរិភោគ​សត្វព្រៃ​នាំ​ឲ្យ​​រក​ឃើញ​ពី​ការ​ធ្លាក់​យ៉ាង​ខ្លាំង​នៃ​ចំនួន​សត្វ​ខ្លា​ប្រភេទ​នេះ​។​

​ក្រៅពី​លទ្ធផល​ដ៏​គួរ​ភ្ញាក់ផ្អើល​នេះ​អ្នក​វិទ្យាសាស្ត្រ​បាន​ក៏​មាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៃ​ការ​រក​ឃើញ​ថា​ខ្លារខិន​ចាប់​សត្វ​គោព្រៃ​ជា​អាហារ​ដែល​មាន​ទំងន់​ជាង​៨០០​គីឡូក្រាម​។​សត្វ​ខ្លារខិន​ឈ្មោល​បាន​កំណត់​គោលដៅ​ក្រុម​សត្វ​មាន​មាឌធំ​ជា​ចំណី​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ចំណី​ របស់​សត្វ​ខ្លា​មាឌធំ​និង​ទំ​នង់​ធ្ងន់​ជាង​សត្វ​ខ្លារខិន​ច្រើន​ជាង​៥​ដង​ដែល​ចំណី​របស់​សត្វ​ខ្លារខិន​មាន​ទំងន់​ជា​មធ្យម​៥០០​គីឡូក្រាម​។​អ្នក​វិទ្យាសាស្ត្រ​ ជឿ​ថា​នេះ​ជា​ជម្រើស​ថ្មី​នៃ​ចំណី​របស់​ខ្លា​។​

​គេ​ប៉ាន់​ប្រមាណ​ថា​ខ្លារខិន​វ័យ​ជំទង់​បង្ក​កំណើត​ក្នុង​តំបន់​ឥណ្ឌូចិន​មាន​ជាង​១០០០​ក្បាល់​។​ខ្លារខិន​ក្នុង​ វ័យ​បន្ត​ពូជ​រស់នៅ​ភាគ​ខាងកើត​កម្ពុជា​ចន្លោះ​ពី​២០​ទៅ​៣០​ក្បាល​ដែល​ជា​ក្តី​សង្ឃឹម​ចុង​ក្រោយ​សម្រាប់​អនាគត​របស់​ខ្លា​នៅ​ឥណ្ឌូចិន​ភាគ​ខាងកើត​។​

​ការ​ជួញដូរ​សាច់សត្វ​ព្រៃ​និង​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ ការ​បាត់បង់​ទីជម្រក​ ការ​ធ្លាក់​ចុះ​សត្វ​ជា​ចំណី​ខ្លា​ជា​ការ​គំរាមកំហែង​ដល់​សត្វ​ខ្លារខិន​នៅ​អាស៊ី​និង​ជុំ​វី​ញ​ពិភពលោក​។​

​ការ​សិក្សា​ថ្មី​នេះ​រក​ឃើញ​ថា​អន្ទាក់​រាប់​ពាន់​ដាក់​នៅ​ព្រៃ​កម្ពុជា​ដើម្បី​សត្វ​ជ្រូកព្រៃ​និង​ក្តាន់​សម្រាប់​ផ្គត់ផ្គង់​ នៅ​លើ​ទីផ្សារ​។​ជា​អកុសល​អន្ទាក់​ទាំងនោះ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សត្វព្រៃ​ជា​ច្រើន​រួម​ទាំង​ខ្លារខិន​ដែល​ ត្រូវ​បាន​ចាប់​និង​លក់​ទៅ​ឲ្យ​ឈ្មួញ​ខុសច្បាប់​។​

​ជា​ពិសេស​តួលេខ​សត្វ​ខ្លា​ធ្លាក់​ចុះ​ដោយសារ​ ការ​ប្រ​ម៉ា​ញ់​ស្បែក​ខ្លារខិន​និង​ផ្នែក​រាង​កាយ​ត្រូវ​បាន​គេ​ចង់​បានជា​និមិត្តសញ្ញា​ឋានៈ​និង​ជា​ឱសថ​បុរាណ​ក្នុង​តំបន់​អាស៊ី​ដែល​លក់​តាម​រយៈ​អ្នក​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​។​

​នៅ​ថ្ងៃ​សៅរ៍​ទី​៣ ខែ មីនា​នេះ ​ជា​ទិវា​សត្វព្រៃ​ពិភពលោក​។​ ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​រៀបចំ​ឡើង​ដោយ​សហ​ការ​​ជាមួយ​ អង្គា​ការ​Panthera​ដោយ​មាន​ផ្ទាំង​បដា​ដ៏​ធំ​នៃ​សត្វ​ខ្លា​ដែល​សំដៅ​ដើម្បី​ជួយ​សង្គ្រោះ​សត្វ​ខ្លាធំ​ដូច​ជា​ខ្លារខិន​ឥណ្ឌូចិន​ជាដើម​។​

​ក្រុម​អភិរក្ស​ធនធាន​ធម្ម​ជា​របស់​ក្រសួងបរិស្ថាន​និង​អង្គការ​សហ​គម​អភិរក្ស​សត្វព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​បាន​រឹបអូស​អន្ទាក់​ជាង​៥០០​ខ្សែរ​និង​ម៉ាស៊ីន​អា​ឈើ​ជាង​៨០​គ្រឿង​និង​កាំភ្លើង​កែ​ច្នៃ​៦​ដើម​នៅ​ក្នុង​ឆ្នាំ​២០១៧​។​

​លោក​ ម៉ៅ​ ឃៀន​ ជា​អ្នក​ដាក់​កា​មា​រ៉ា​ស្វ័យប្រវត្ត​ដើម្បី​ថត​សត្វព្រៃ​មក​ពី​អង្គការ​សហ​គម​អភិរក្ស​សត្វព្រៃ​(wcs)​ឲ្យ​ដឹង​ថា​លោក​ធ្លាប់​បាន​ថត​ជាប់​ខ្លារខិន​ម្តង​នៅ​ក្នុង​ចន្លោះ​ឆ្នាំ​២០១១​និង​ឆ្នាំ​២០១៣​ដែល​មាន​វត្ត​មាននៅ​ក្នុង​ដែន​ជម្រក​ព្រៃ​ព្រះ​រកា​ក្នុង​ខេត្តព្រះវិហារ​។​លោក​បន្ត​ថា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្រុម​ដាក់​កា​មា​រ៉ា​ថត​សត្វព្រៃ​របស់​លោក​នៅ​ភាគ​ខាងកើត​ប្រទេស​ពុំ​ទាន់​ថត​ជាប់​ប្រភេទ​សត្វ​ខ្លារ​ធំ​នេះ​ទេ​។​ប៉ុន្តែ​លោក​ជឿ​ថា​ខ្លា​ប្រភេទ​នេះ​នៅ​មាន​វត្ត​មាននៅ​កម្ពុជា​។​

​លោក​ ម៉ៅ​ ឃៀន​៖«យើងមិនដែលជួបខ្លារខិនប៉ុន្តែប្រហែលជាវានៅតែមានព្រោះដូចខ្ញុំថាយើងដាក់​Camera Trip វានៅខ្វះចន្លោះយើងអត់បានដាក់ក្នុងតំបន់វាជាប់លើកមុន។ម្យ៉ាងទៀតវានៅថ្មីដែរពីឆ្នំា២០១១ ២០១២រហូតមកដល់ឥឡូវ។» 

​លោក​ម៉ៅ​ ឃៀន​ បន្ថែម​ថា​ក្រុម​របស់​លោក​បាន​ថត​ជាប់​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​ដូច​ សត្វ​ឈ្លូស​ ជ្រូកព្រៃ​ ក្តាន់​ ប្រើស​ជាដើម​ នៅ​តែ​សម្បូរ​ក្នុង​តំបន់​ព្រៃ​ការពារ​។​

​តែ​យ៉ាងណា​ ក៏​ដោយ​ អ្នក​អភិរក្ស​ព្រៃ​ តែងតែ​រង​ការ​គំរាម​ក​ហែង​ ។​ ជា​ស្ដែង​កាលពី​យប់​ថ្ងៃ​ទី​៣១​មក​រា​ វិ​រៈ​ជន​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​៣​ត្រូវ​បាន​គេ​បាញ់​សម្លាប់​អំឡុង​ពេល​ល្បាត​ព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​កែ​សី​ម៉ា​ខេត្ត​មណ្ឌល​គី​រី​។​អ្នក​ការពារ​ធនធានធម្មជាតិ​ទាំងនោះ​ ពួក​គេ​ ជា​មន្ត្រី​របស់​អង្គការ​WCS​ មន្ត្រី​បរិស្ថាន​និង​មន្ត្រី​កងរាជអាវុធហត្ថ​៕

 

Share

Image
Image
Image