en     km
en     km

​បទ​សម្ភាសន៍​៖​ សារៈសំខាន់​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​

Share

 

150925-Cheata-Interview-01-dara-ed-pix-01​មាន​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​១៩៩១​ ទើប​មាន​ ការ​បើក​ ទំព័រ​ ប្រវត្តិសាស្ត្រ​ជា​ថ្មី​ សម្រាប់​កម្ពុជា​ទទួលយក​សន្តិភាព​ លទ្ធិប្រជាធិបតេយ្យ​ និង​រៀបចំ​ការ​បោះ​ឆ្នោត​ ។​ មាន​កិច្ចព្រមព្រៀង​មួយ​នេះ​ ទើប​មាន​កិច្ចសន្យាធានា​រ៉ាប់រង​ជីវិត​អមតៈ​ សម្រាប់​ប្រជាជាតិ​ខ្មែរ​ ។​ ប៉ុន្ដែ​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ ទទួល​បាន​កិច្ចសន្យា​ ធានា​រ៉ាប់រង​ ជីវិត​អមតៈ​សម្រាប់​ប្រជាជាតិ​ខ្មែរ​នេះ​ ទាល់តែ​យុវជន​ និង​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ ពិនិត្យ​ឡើង​វិញ​ នូវ​កិច្ចព្រមព្រៀង​ថា​តើ​កិច្ចព្រមព្រៀង​ ២៣​តុលា​ ឆ្នាំ​១៩៩១​ នេះ​ មាន​សារៈ​ សំខាន់​បែប​ណា​ចំពោះ​ប្រជាជាតិ​ខ្មែរ​ ចំពោះ​បូរណភាព​ទឹកដី​ខ្មែរ​ ចំពោះ​សិទ្ធិ​សេរីភាព​ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​ស្រុក​ខ្មែរ​…​។​ នេះ​ ជា​ការ​លើក​ ឡើង​ពី​លោក​ បូ​ ពៅ​ សកម្មជន​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​

​ចង់​ដឹង​ថា​ អ្វី​ជា​សារៈសំខាន់​ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ ប៉ា​រី​ស​ ហើយ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​នេះ​នឹង​ក្លាយជា​ កិច្ចសន្យា​ ធានា​រ៉ាប់រង​ជីវិត​អមតៈ​ សម្រាប់​ប្រជាជាតិ​ខ្មែរ​បាន​ដោយ​របៀប​ណា​ ?​ ជា​បន្ដ​សូម​អញ្ជើញ​ តាមដាន​ស្ដាប់​កិច្ច​សម្ភាសន៍​រវាង​កញ្ញា​ ជុំ​ ជោគ​ជាតា​ អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្រី្ត​ នៃ​WMC​ ជាមួយ​ លោក​ បូ​ ពៅ​ សកម្មជន​ ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដូច​តទៅ​៖

Share

Image
Image
Image