en     km
en     km

​ពល​ការិនី​ខ្មែរ​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​បន្ទាប់​ពី​ថៅកែ​បង្ខំ​ឲ្យ​ធ្វើការ​ដោយ​គ្មាន​កិច្ចសន្យា​

Share

ភ្នំពេញ​៖​ពល​ការិនី​ខ្មែរ​ម្នាក់​បម្រើ​ការងារ​ជា​ស្ត្រី​មេផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ត្រូវ​បាន​អាជ្ញាធរ​និង​អង្គការ​សង្គម​ស៊ី​វិល​ជួយ​សង្គ្រោះ​និង​ធ្វើ​មាតុភូមិនិវត្តន៍​មក​ស្រុក​កំណើត​វិញ​ទាំង​មាន​ស្ថានភាព​ជំងឺ​។​នេះ​បើ​តាម​អ្នក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​។​

​​​​​​​​​​​​​     ពលការិនីខ្មែររាយការណ៍អំពីការរំលោភសិទ្ធិការងារនៅប្រទេសម៉ាឡេស៊ីពាក់អាវព័ណ៌ផ្កាឈូុក។រូបភាព៖អង្គការលីកាដូរ

​ពលករ​ខ្មែរ​ឈ្មោះ​ យ៉​ន​ សុ​គា​ អាយ​២៨​ ឆ្នាំ​ បាន​ទៅ​បម្រើ​ការងារ​ជា​ជំនួយការ​មេផ្ទះ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ា​ឡេ​ស៊ី​កាលពី​ឆ្នាំ​២០១៤​។​កញ្ញា​ យ៉​ន​ សុ​គា​ បាន​ប្រាប់​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ថា​ថៅកែ​បាន​បង្ខំ​ឲ្យ​បន្ត​ធ្វើការ​ពីរ​ឆ្នាំ​ទៀត​បើ​ទោះបីជា​នាង​ផុត​អាណត្តិ​ការងារ​ហើយថៅកែ​ព្រមាន​មិន​បើក​ប្រាក់ខែ​ចុង​ក្រោយ​​។​

កញ្ញា យ៉ន​ សុ​គា៖​«​ខ្លួន​ត្រូវ​បាន​ថៅកែ​ជា​ម្ចាស់ផ្ទះ​បង្ខំ​ឲ្យ​ធ្វើការ​ចំនួន​២​ឆ្នាំ​ ខណៈ​ដែល​ខ្លួន​ចង់​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​ហើយ​ថៅកែ​បាន​ព្រមាន​មិន​បើក​ប្រាក់ខែ​ចុង​ក្រោយ​ឲ្យ​លុះត្រាតែ​មាន​អ្នក​ថ្មី​មក​ជំនួស​ ប៉ុន្តែ​នាង​​គ្មាន​ជំនឿ​ថា​ មិនដឹង​ពេល​ណា​។​នាង​ផ្តាច់​ទូរស័ព្ទ​វិញ​ខណៈ​ថៅកែ​បាន​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​។​នាង​ដង្ហោយហៅ​ឲ្យ​ជួយ​សង្គ្រោះ​ចេញពី​ថៅកែ​នេះ​ព្រោះ​ថៅកែ​បាន​ធ្វើបាប​និង​ជេរ​ស្តី​ឲ្យ​រាល់ថ្ងៃ​»​។​

ពលករខ្មែរឈ្មោះ យ៉ន សុគា អាយ២៨ ឆ្នំា សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង។រូបភាព៖អង្គការលីកាដូ

​កញ្ញា​ យ៉​ន​ សុ​គា​ រៀបរាប់​ប្រាប់​មន្ត្រី​សិទ្ធិ​មនុស្ស​ទៀត​ថា​កញ្ញា​និង​ស្ត្រី​បី​នាក់​ទៀត​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​មួយ​មិន​ស្គាល់ឈ្មោះ​គឺ​ប្តី​ជា​ជនជាតិ​ចិន​និង​ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ​បាន​នាំ​នាង​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ឆ្លងកាត់​ច្រកព្រំដែន​ប៉ោយ​ប៉ែ​តទៅ​ប្រទេស​ថៃ​ដោយ​ប្រើប្រាស់​ប្រភេទ​លិខិតឆ្លងដែន​ទេ​ចរណ៍​កាលពី​ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​ ២០១៤​ដោយ​ម្ចាស់​ក្រុមហ៊ុន​នេះ​សន្យា​ផ្តល់​ការងារ​នៅ​ក្នុង​ហាង​។​តែ​ផ្ទុយ​ទៅ​វិញ​នាង​និង​ស្ត្រី​៣​នាក់​ទៀត​ធ្វើ​ការងារ​នៅ​ក្នុង​សណ្ឋាគារ​បន្ទាប់​មក​ក៏​ដូរ​ការងារ​ថ្មី​ទៅ​ជា​ជំនួយការ​មេផ្ទះ​។​

​ក្រោយ​ពី​ចប់​កិច្ចសន្យាការងារ​ពីរ​ឆ្នាំ​ក្រុមហ៊ុន​បាន​នាំ​ពួក​គេ​ទៅ​ធ្វើ​ជំនួយការ​មេផ្ទះ​នៅ​ន្លែ​ង​ថ្មី​ទៀត​ដោយ​ពួក​គេ​មិន​ទាន់​សង់​លុយ​ថៅកែ​អស់​។​ប៉ុន្តែ​ពួក​គេ​បដិសេធ​ក៏​ត្រូវ​បាន​ថៅកែ​យក​បំពង​ទីប​វាយ​ពួក​គេ​។​ទោះបី​យ៉ាងណា​កញ្ញា​ យ៉​ន​ សុ​គា​ បាន​លួច​រត់​ចេញពីផ្ទះ​ដោយ​មិន​បើក​ប្រាក់ខែ​។​

«​នាង​សុខចិត្ត​ទ្រាំ​នៅ​ធ្វើ​បាន​៦​ខែ​ យ៉​ន​ សុ​គា​ បាន​លួច​រត់​ចេញពីផ្ទះ​ ដោយ​មិន​បាន​បើកប្រាក់​ឈ្នួល​ទាំងអស់​ ដោយ​ទៅ​សុំ​ម្ចាស់ផ្ទះ​មុន​ធ្វើការ​សិន​ តែ​ម្ចាស់ផ្ទះ​នេះ​ទាមទារ​ឲ្យ​នាង​ធ្វើការ​ឲ្យ​ខ្លួន​រយៈពេល​២​ ឆ្នាំ​ តែ​នាង​យ៉​ន​ សុ​គា​ មិន​ព្រម​។​ម្ចាស់ផ្ទះ​ចាស់​នេះ​កំពុង​បង្ខំ​នាង​ឲ្យ​ធ្វើការ​ចង់​ឈប់​លុះត្រាតែ​មាន​អ្នក​ថ្មី​មក​ជំនួស​។​ក្រុមហ៊ុន​ដែល​នាំ​នាង​បាន​ដកហូត​យក​Passport​ទុក​ ដោយ​មិន​ប្រគល់​ឲ្យ​សា​ម៉ី​ខ្លួន​កាន់​ឡើយ​»​។​

​បើ​តាម​ លោក​ អ៊ិ​ន​ គង់​ជិត​ មន្ត្រីជាន់ខ្ពស់​ផ្នែក​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​លី​កាដូ​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ពលករ​ខ្មែរ​ឈ្មោះ​ យ៉​ន​ សុ​គា​ ក្រោយ​ពី​លួច​រត់​ចេញពីផ្ទះ​ក៏​មក​សុំ​ម្ចាស់ផ្ទះ​ចាស់​ដែល​ធ្លាប់​បម្រើ​ការងារ​អស់​រយៈពេល​២​ឆ្នាំ​គឺ​ពេល​នោះ​ហើយ​ម្ចាស់ផ្ទះ​បង្ខំ​ឲ្យ​ធ្វើការ​ពីរ​ឆ្នាំ​ទៀត​តែ​នាង​បដិសេធ​។​លោក​ថា​ក្រុមហ៊ុន​បាន​ដកហូត​លិខិតឆ្លង់ដែន​របស់​ពួក​គេ​។​

​លោក​ អ៊ិ​ន​ គង់​ជិត​ រំ​លឹ​ង​ថា​កញ្ញា​សុ​គា​បាន​ទូរស័ព្ទ​មក​លោក​ដើម្បី​សុំ​ឲ្យ​អន្តរាគមន៍​នាង​ឲ្យ​បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ​។​ប៉ុន្តែ​នាង​បាន​បិទ​ទូរស័ព្ទ​នៅ​ពេល​ថៅកែ​ត្រឡប់​មិន​ផ្ទះ​វិញ​។​

​លោក​ អ៊ិ​ង​ គង់​ជិត​ បញ្ជាក់​មិនយូ​ប៉ុន្មាន​កញ្ញា​ យ៉​ន​ សុ​គា​ ត្រូវ​បាន​ជួយ​សង្គ្រោះ​និង​បញ្ជូន​មក​ស្រុក​កំណើត​វិញ​ហើយ​។​ប៉ុន្តែ​លោក​កញ្ញា​ សុ​គា​ កំពុង​មាន​បញ្ហា​សុខា​ភាព​គឺ​គ្រុនពោះវៀន​តាំងពី​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​មក​ ។​លោក​ អ៊ិ​ង​ គង់​ជិត​ថា​កញ្ញា​សម្រេច​មិន​ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន​និង​ម្ចាស់ផ្ទះ​នោះ​ទេ​ព្រោះ​នាង​បាន​ត្រឡប់​មក​ផ្ទះ​ហើយ​។​

​លោក​ អ៊ិ​ង​ គង់​ជិត៖«គាត់គិតថាគាត់ចង់បានត្រឡប់មកផ្ទះវិញគាត់រស់នៅក្នុងនោះដូចរស់នៅក្នុង​ឋាននរកអញ្ចឹក។ម្សិលមិញខ្ញុំជួបគាត់នៅមន្ទីរពេទ្យគាត់ប្រាប់ថាគាត់មកដល់ផ្ទះវិញដូចកើតម្តងទៀត។អញ្ចឹងរឿងផ្លូវច្បាប់អីនិងគាត់អត់…ថៅកែចុងក្រោយបើកប្រាក់ខែអស់ហើយតែថៅកែមួយទៀតទីពីរ​គឺ៦​ខែមិនបានបើកប្រាក់ខែអោយគាត់ទេ។គាត់សម្រេចមិនប្តឹងផ្តល់ទេកាលណាគាត់ប្តឹងផ្តល់គាត់អាចនឹងគាត់ចេញមកមិនរួច។»

​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ប្រ​ទស​ម៉ា​ឡេ​ស៊ី​ឡើង​វិញ​បន្ទាប់​ពី​ផ្អាក​អស់​រយៈពេល​៦​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០១១​ក្រោយ​ពី​ជន​រង​គ្រោះ​និង​អង្គការ​សង្គម​ស៊ី​វិល​ប្តឹង​អំពី​ការ​រំលោភ​បំពាន់​សិទ្ធិ​ការងារ​។​

​លោក​ អ៊ិ​ត​ សំ​ហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​នៅ​ចុង​ខែមករា​ ឆ្នាំ​ ២០១៨​ថា​ក្រសួង​នឹង​ចាប់ផ្តើម​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​នៅ​ដើមខែ​មិថុនា​ ឆ្នាំ​ ២០១៨​នេះ​។​លោក​រដ្ឋមន្ត្រី​ថា​ដើម្បី​ធានា​សុវត្ថិភាព​ជូន​ពលករ​ខ្មែរ​ភាគី​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​៨​ចំនុច​។​

​ក្នុង​ចំណោម​នោះ​ត្រូវ​ផ្ដល់​ទូរស័ព្ទ​ដៃ​សម្រាប់​ទំនាក់ទំនង​រវាង​ស្ដ្រី​ ជំនួយការ​មេផ្ទះ​និង​ក្រុម​គ្រួសារ​។​កំណត់​យន្ដការ​ទស្សនកិច្ច​ដល់ទី​កន្លែងធ្វើការ​របស់​ពលករ​-​ពល​ការិនី​រៀង​រាល់​ត្រី​ មាស​និង​ផ្តល់​ធានា​រ៉ាប់រង​គ្រោះថ្នាក់​ការងារ​និង​សុខភាព​។​ការ​ត្រួតពិនិត្យ​ទីភ្នាក់ងារ​ជ្រើស​ រើស​ឯកជន​ជាដើម​។​បច្ចុប្បន្ន​នេះ​ប្រទេស​ម៉ា​ឡេ​ស៊ី​ មាន​ពលករ​បរទេស​កំពុងធ្វើការ​ងារ​ប្រមាណ​១​លាន​៧​សែន​នាក់​ដែល​ធ្វើ​ការងារ​ទៅ​លើ​វិស័យ​ ឧស្សាហកម្ម​ ផលិតកម្ម​ និង​ការងារ​តាម​ផ្ទះ​។​ចំពោះ​ពលករ​ខ្មែរ​ដែល​ធ្វើ​ការងារ​ស្របច្បាប់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​គិត​មក​ដល់​ចុង​ឆ្ន​២០១៧​ មាន​ ជា​៨០០០​នាក់​៕

Share

Image
Image
Image