en     km
en     km

​មេដឹកនាំ​ពិភពលោក​មក​ដល់ទី​ក្រុងប៉ារីស​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ស្ដី​ពី​អាកាសធាតុ​

Share

cover--UN-conference-on-climate-change

មេដឹកនាំ​ពិភពលោក​បាន​មក​ដល់ទី​ក្រុងប៉ារីស​កាលពី​ថ្ងៃអាទិត្យ​ ដើម្បី​ចូលរួម​កិច្ច​ពិភាក្សា​​ស្តី​អំពី​អាកាសធាតុ​ជា​ប្រវត្តិសាស្ត្រ​និង​មាន​សក្ដានុពល​ ចំ​ពេល​ដែល​មាន​ក្ដី​កង្វល់​ពី​បញ្ហា​សន្តិសុខ​ពិភពលោក​ ជាក់ស្ដែង​ដូច​ជា​ការ​វាយប្រហារ​ពី​ពួក​ភេរវ​ករ​នៅ​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ទី​១៣​ វិច្ឆិកា​ កន្លង​ទៅ​។​

​ការ​ខកចិត្ត​លើ​ការ​រឹត​បន្តឹង​ចំពោះ​អ្នក​តវ៉ា​ នៅ​កន្លែង​ដែល​រង​ការ​វាយប្រហារ​បាន​បណ្ដាល​ឱ្យ​ប្រធានាធិបតី​បារាំង​ លោក​ ហ្វ្រ​ង់​ស័​រ​ ហូ​ឡង់​ (Francois​ Hollande)​ ហៅ​ថា​ «​រឿងអាស្រូវ​»​ ដែល​ជា​ការ​ប៉ះទង្គិច​គ្នា​រវាង​អ្នក​តវ៉ា​និង​នគរបាល​ នៅ​ឯ​ Place​ de​ Republique​ ជា​កន្លែង​​ចង​ចាំ​ចំពោះ​ជន​រង​គ្រោះ​។​

shoes

​អាជ្ញាធរ​បារាំង​បាន​បញ្ឈប់​ការ​បាតុកម្ម​ជា​សាធារណៈ​ បន្ទាប់​មានការ​វាយប្រហារ​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ ហើយ​បាន​រារាំង​នូវ​ផែនការ​របស់​ក្រុម​យុទ្ធនាការ​បរិស្ថាន​ សម្រាប់​ការ​​ហែ​ក្បួន​ដ៏​ធំ​នៅ​ថ្ងៃអាទិត្យ​។​

​ប៉ូ​លី​ស​បារាំង​បាន​ចាប់ខ្លួន​ប្រជាជន​ជាង​ ២០០​ នាក់​ នា​ថ្ងៃអាទិត្យ​ បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា​បាន​គប់​ស្បែកជើង​ ដប​ទឹក​ និង​សូ​ម្បី​តែ​ទៀន​ ដល់​ក្រុម​ប៉ូ​លី​ស​។​

​លោក​ប្រធានាធិបតី​បារាំង​បាន​និយាយ​ថា​ អាជ្ញាធរ​បានដឹង​ពី​ «​ធាតុ​បង្ក​ឱ្យ​មាន​បញ្ហា​»​ ដែល​នឹង​មក​ដល់​ក្រុងប៉ារីស​សម្រាប់​កិច្ច​ពិភាក្សា​ និង​បាន​និយាយ​ពី​មូលហេតុ​ដែល​ថា​សន្និបាត​ទាំងនេះ​ត្រូវ​បាន​ហាមឃាត់​ ហើយ​ខ្លះ​ទៀត​ត្រូវ​បាន​បញ្ជា​ឱ្យ​នៅផ្ទះ​។​

​មេ​ប៉ូ​លី​ស​ក្រុងប៉ារីស​ លោក​ មី​ឈែល​ កាដូ​ត​ (Michel​ Cadot)​ និយាយ​ថា​ការ​យក​ទៀន​មក​ប្រើ​ជា​ការ​ប្រឆាំង​នឹង​ប៉ូ​លី​ស​ បង្ហាញ​ឱ្យ​ឃើញ​ពី​ «​ការ​ខ្វះខាត​យ៉ាង​ខ្លាំង​ក្នុង​ការ​គោរព​ដល់​​ព្រឹ​ត្ត​ការណ៍​ទាំងនោះ​»​។​

protest

​ថ្វីបើ​មាន​ភាព​តានតឹង​ទាំងនោះ​ក៏​ដោយ​ ក៏​ក្រុម​បាតុករ​បាន​ធ្វើ​ឡើង​ដោយ​សន្តិវិធី​មុន​ពេល​កិច្ចប្រជុំ​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ដ៏​មាន​សារៈសំខាន់​នោះ​។​ នៅ​កន្លែង​ដង្ហែ​ក្បួន​ឯនោះ​វិញ​ អ្នក​តវ៉ា​បាន​ដាក់​ស្បែកជើង​ជា​ជួរ​រាប់​ពាន់​គូ​ តំណាង​ឱ្យ​សកម្មជន​ក្នុង​ការងារ​បម្រែបម្រួល​អាកាសធាតុ​។​

​កិច្ច​ពិភាក្សា​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ចន្ទ​នេះ​ ហើយ​មេដឹកនាំ​ពិភពលោក​ជិត​ ១៥០​ នាក់​ ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​របស់​អង្គការសហប្រជាជាតិ​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​គេ​ហៅ​ថា​ជា​គោលបំណង​នៃ​ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាស​កល​និង​
​ប្រវត្តិសាស្ត្រ​មួយ​ ស្ដី​ពី​ការ​កំណត់​នូវ​ការ​បំ​ភាយ​ឧស្ម័ន​ផល​ផ្ទះ​កញ្ចក់​។​

​មេដឹកនាំ​សហរដ្ឋអាមេរិក​ ចិន​ និង​ឥណ្ឌា​ ដែល​ជា​មេដឹកនាំ​នៃ​ប្រទេស​ធំ​ទាំង​បី​ដែល​មានការ​បញ្ចេញ​នូវ​ជាតិ​កាបូន​ច្រើន​ជាងគេ​នោះ​ ក៏​នឹង​ចូលរួម​ថ្ងៃ​បើក​នូវ​ព្រឹ​ត្ត​ការណ៍​នោះ​ដែរ​ ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​ COP21​ (Conference​ of​ Parties)៕

​ប្រែ​សម្រួល​ដោយ​៖​ សេង​ វិបុល​ /​ ប្រភព​៖​ CNN​ News

Share

Image
Image
Image