en     km
en     km

​មេ​ដឹក​កូរ៉េ​ខាងជើង​ថា ​ឈប់​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​ និង អាវុធ​នុយក្លេអ៊ែរ​

Share

ភ្នំពេញ​៖​ មេដឹកនាំ​កូរ៉េ​ខាងជើង​ លោក​ គី​ម​ ជុង​អ៊ុ​ន​ ឲ្យ​ដឹង​ថា​ ក្រុង​យ្យុង​យ៉ាង​នឹង​ផ្អាក​ការ​សាក​ស្បង​បាញ់​គ្រាប់​មី​ស៊ី​ល​ទាំងអស់​ ហើយនឹង​បិទ​កន្លែង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​។​ នេះ​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​។



​កូរ៉េ​ខាងជើង​នឹង​ចាប់ផ្តើម​បញ្ឈប់​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​និង​ការ​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ពី​ថ្ងៃ​ទី​ ២១​ ខែ​ មេ​សា​នេះ​ ។​ នេះ​បើ​តាម​ទីភ្នាក់់ងារសារព័ត៌មាន​មជ្ឈិម​កូរ៉េ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ចុះ​ផ្សាយ​ថា​ សេចក្តី​សម្រេចចិត្ត​ក្នុង​គោលបំណង​ជំរុញ​កំណើនសេដ្ឋកិច្ច​ និង​ សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។​

​មេដឹកនាំ​លោក​ គី​ម​ ជុង​អ៊ុ​ន​ នឹង​ជួប​ជាមួយ​សម​ភាគី​កូរ៉េ​ខាងត្បូង​ លោក​ Moon​ Jae-in​ នៅ​ស​ប្តា​ហ៍​ក្រោយ​។​

​កូរ៉េ​ខាងជើង​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មាន​កិច្ចប្រជុំ​កំពូល​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក​ក្នុង​ខែមិថុនា​ខាង​មុន​នេះ​។​ប្រសិនបើ​ជំនួប​នេះ​កើត​មាន​ឡើង​ កិច្ចប្រជុំ​លើក​ដំបូង​នេះ​ជួប​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ ត្រាំ​ និង​ គី​ម​ ជុង​អ៊ុ​ន​ មេដឹកនាំ​កូរ៉េ​ខាងជើង​។​

​លោក​ ត្រាំ​ ប្រកាស​ថា​ ការ​សម្រេចចិត្ត​របស់​លោក​ គី​ម​ ជុង​អ៊ុ​ន​ គឺជា​ដំណឹង​ល្អ​សម្រាប់​កួ​រ៉េ​ខាងជើង​ និង​ពិភពលោក​។​ កាលពី​ថ្ងៃ​ព្រ​ហ្ប​ត្តិ៍​អា​មេ​រិ​ក​និយាយ​ថា​ ជា​ផ្លូវ​ភ្លឺស្វាង​សម្រាប់​ក្រុង​ព្យុ​ង​យ៉ាង​សម្រេច​រំសាយ​អាវុធ​នុយ​ក្លែ​អ៊ែ​រ​។​ ចំណែក​អ្នកនាំពាក្យ​កូរ៉េ​ខាងត្បូង​ហៅ​ការ​ផ្លាស់​ប្តូរ​ជំហរ​លោក​ គី​ម​ ជុង​អ៊ុ​ន​ ថា​ ជា​ការ​រីក​ចម្រើន​ប្រកបដោយ​អត្ថន័យ​ដែល​បង្ក​បរិយាកាស​ល្អ​ប្រសើរ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​កូរ៉េ​ខាងត្បូង​ និង​កូរ៉េ​ខាងជើង​ ហើយនឹង​កិច្ចប្រជុំ​កំពូល​អា​មេ​រិ​ក​កូរ៉េ​ខាងជើង​៕

Share

Image
Image
Image