en     km
en     km

​វិភាគ ​៖​ តើ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ នៅ​វៀតណាម​បាន​ផលប្រយោជន៍​អ្វីខ្លះ​សម្រាប់​កម្ពុជា​?

Share

ភ្នំពេញ​៖​អ្នកវិភាគ​ដែល​វិទ្យុ​ស្ត្រី​សុំ​ការ​យល់​ឃើញ​  អំពី​ ដំណើ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ទៅ​ប្រទេស​វៀត​ណា​ម​ ថា​តើ​បាន​ផល ប្រយោជន៍​អ្វីខ្លះ​ដល់​ប្រទេស​កម្ពុជា​។​ ពួក​គាត់​មាន​ទស្សនៈ​ ហាក់​ ផ្ទុយ​គ្នា​ បន្តិច​។​ ម្នាក់​ថា​ គ្មាន​ប្រយោជន៍​អ្វី​ទេ​ សម្រាប់​កម្ពុជា​ គឺ​មាន​តែ​តែ​ការ​ខាតបង់​និង​ជា​ការ​បើកផ្លូវ​ឲ្យ​វៀតណាម​ កាន់តែ​ងាយ​គ្រប់គ្រង​ខ្មែរ​តែ​ប៉ុណ្ណោះ​។​ ប៉ុន្ដែ​អ្នកវិភាគ​មួយ​រូប​ទៀត​មិន​យល់​ដូចនេះ​ទេ​ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា​ រាល់​ការងារ​ទាំងអស់​គឺ​កម្ពុជា​ត្រូវ​តែ​ប្រកាន់​ជំហរ​មិត្តភាព​ជា​ប្រទេស​ជិតខាង​ តែ​ត្រូវ​ឈរ​លើ​គោល​ការ​ស្មើភាព​។​ ទោះជា​យ៉ាងនេះ​ក្ដី​ គ្មាន​មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​ ឬ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ចេញមុខ​បកស្រាយ​ចំពោះ​ប្រធានបទ​នេះ​ទេ​។​

 

សម្តេច ហ៊ុន សែន និង​ នាយករដ្ឋមន្រ្តី វៀតណាម កំឡុងពេលទស្សនកិច្ចនៅប្រទេសវៀតណាម។
សម្តេច ហ៊ុន សែន និង​ នាយករដ្ឋមន្រ្តី វៀតណាម កំឡុងពេលទស្សនកិច្ចនៅប្រទេសវៀតណាម។
សម្តេច ហ៊ុន សែន និង​ នាយករដ្ឋមន្រ្តី វៀតណាម កំឡុងពេលទស្សនកិច្ចនៅប្រទេសវៀតណាម។[/caption]ខណៈ​សម្ដេច​ ហ៊ុន​ សែន​ ប្រមុខ​រាជរ​ដ្ឋា​ភិ​បា​កម្ពុជា​ទើប​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ ជា​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ រួច​មក​ សារព័ត៌មាន​ក្នុង​ប្រទេស​វៀតណាម​ដែល​មានឈ្មោះ​ថា​ Viet​ Nam​ News​ បាន​ចុះ​ផ្សាយ​ថា​ ដំណើ​ទស្សនកិច្ច​របស់​សម្ដេច​ ហ៊ុន​ សែន​ នាំ​ឱ្យ​មាន​កិច្ចព្រមព្រៀង​មួយ​ចំនួន​បាន​កើតឡើង​ដូច​ជា​ វិស័យ​ការពារ​ជាតិ​ ការ​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី​ វិស័យ​អប់រំ​ បញ្ហា​ព្រំដែន​ និង​ បញ្ហា​ពលរដ្ឋ​វៀតណាម​រស់នៅ​កម្ពុជា​ និង​ជនជាតិ​ដើម​វៀតណាម​ជាដើម​។​

​ករណី​នេះ​អ្នកវិភាគ​បង្ហាញ​ការ​យល់​ឃើញ​ ថា​ កិច្ចព្រមព្រៀង​ទាំងនេះ​បើ​មើលទៅ​គឺជា​រឿង​ដ៏​ល្អ​មួយ​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ដើម្បី​ជាតិ​ ក៏​ប៉ុន្ដែ​បើ​មើល​ឲ្យ​ស៊ីជម្រៅ​និង​ល្អិតល្អន់​មែនទែន​គឺ​មិនមែន​ជា​រឿង​ល្អ​ សម្រាប់​ជាតិ​នោះ​ទេ​តែ​ជា​ដំណើរ​ធ្វើ​ឲ្យ​ខ្មែរ​នឹង​បាត់​ខ្លឹមសារ​របស់​ខ្មែរ​ហើយ​នៅ​សល់​តែ​ឈ្មោះ​កាន់តែ​ឆាប់​ទៅ​វិញ​ទេ​។​

​លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំ​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ នៅ​ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២២​ ធ្នូ​ នេះ​ មាន​ប្រសាសន៍​ថា​ បើ​គិត​ខ្លី​នេះ​ជា​ទ​ង្វើ​ល្អ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ជិតខាង​ ក៏​ប៉ុន្ដែ​បើ​គិត​ឲ្យ​បាន​ជ្រៅ​មែនទែន​ នេះ​មិនមែន​ជា​តម្រុយ​ល្អ​សម្រាប់​អនាគត​នៃ​ប្រទេស​កម្ពុជា​នោះ​ទេ​ ប្រសិនបើ​ប្រមុខ​ដឹកនាំ​ប្រទេស​គ្មាន​ជំហរ​រឹង​មាំ​ជាមួយ​ភាគី​វៀតណាម​ លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ ហើយ​មិនតែប៉ុណ្ណោះ​គឺជា​គ្រោះថ្នាក់​ធំ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​។​

​លោក​បន្ដ​ទៀត​ថា​ ករណី​ពង្រឹង​វិស័យ​ការពារ​ជាតិ​គឺ​គ្មាន​ប្រទេស​ណា​ គេ​ធ្វើការ​ពង្រឹង​វិស័យ​ដែល​ជា​អាយុជីវិត​របស់​ជាតិ​ឲ្យ​ដល់​ជម្រៅ​ជាមួយ​ប្រទេស​ជិតខាង​នោះ​ទេ​ ព្រោះ​អ្នក​ដែល​ឈ្លានពាន​ប្រទេស​ក៏​មិនមែន​ជា​ប្រទេស​ដែល​មក​ពី​ឆ្ងាយ​ដែរ​។

​លោក​ គឹ​ម​ សុខ​៖«​ វិស័យ​ការពារ​ជាតិ​វា​មិន​ដែល​ប្រទេស​ណា​ពង្រឹង​វិស័យ​ការពារ​ជាតិ​ ឲ្យ​ដល់​ជម្រៅ​ជាមួយ​ប្រទេស​ជិតខាង​នោះ​ទេវា​អត់​មាន​ វា​មាន​តែ​ទំនាក់ទំនង​ល្អ​គេ​បង្កើត​បរិយាកាស​ (​កុំ​ឲ្យ​)​ ឈ្លោះប្រកែក​គ្នា​ក្នុង​ទំនាក់ទំនង​តែ​ប៉ុណ្ណឹង​ទេ​ ហើយ​ជា​យុទ្ធសាស្ដ្រ​ការពារ​ជាតិ​ តែ​ប៉ុណ្ណឹង​រវាង​ប្រទេស​ជិត​ខាងគេ​មិន​ដែល​ធ្វើ​អ​ញ្ចឹ​ង​ទេ​ គេ​ធ្វើ​អ​ញ្ចឹ​ង​របៀប​ម៉េច​បើ​អ្នក​ឈ្លា​ន​យើង​មាន​មកពីណា​ក្រៅពី​អ្នក​ជិតខាង​ ដូច្នេះ​គេ​មិន​ដែល​ធ្វើ​យុទ្ធសាស្ដ្រ​ល្ងង់ខ្លៅ​អ​ញ្ចឹ​ង​ទេ​»​។​

លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម[/caption]​ដោយឡែក​ចំពោះ​ករណី​ពលរដ្ឋ​វៀតណាម​ មក​រស់នៅ​កម្ពុជា​ដែល​ជា​របៀបវារៈ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ផង​ដែរ​ លោក​គឹ​ម​ សុខ​ សង្កត់ធ្ងន់​ដែរ​ថា​ ករណី​នេះ​គឺជា​យុទ្ធសាស្ដ្រ​ព​ន្លឿ​ន​ដើម្បី​ឲ្យ​ពលរដ្ឋ​វៀតណាម​ បាន​មក​រស់​កាន់តែ​ងាយស្រួល​  មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​។​

​លោក​ គឹ​ម​ សុខ​ ៖«​សំខាន់​បើ​យើង​អត់​ពង្រឹង​ខ្លួន​យើង​ទាំង​ស្មារតី​ជាតិ​ កសាង​ជាតិ​ សេដ្ឋកិច្ចជាតិ​ក្នុង​ដៃ​ របស់​ខ្មែរ​ខ្លួនឯង​សេដ្ឋកិច្ច​ដែល​នៅ​ក្រោម​យួន​អាហ្នឹង​ អ្វីៗ​ឬ​កិច្ចព្រមព្រៀង​ទាំងអស់​ហ្នឹង​ខ្ញុំ​មើលឃើញ​ថា​ ជា​ល្បិច​នៃ​ការ​ព​ន្លឿ​ន​យុទ្ធសាស្ដ្រ​របស់​យួន​ឲ្យ​បាន​កាន់តែ​ឆាប់​ប៉ុណ្ណោះ​»​។​

​ករណី​ដំណើ​ទស្សនកិច្ច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ខ្មែរ​ទៅ​ប្រទេស​វៀតណាម​នេះ​ ដែល​សម្រេច​ជា​ផ្លែផ្កា​នូវ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ដូចនេះ​ អ្នកវិភាគ​មួយ​រូប​ទៀត​យល់​ឃើញ​ថា​ មិនមែន​ជា​ការ​ខុសឆ្គង​អ្វី​ទេ​ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ជា​សម្ព័ន្ធមិត្ដ​នឹង​គ្នា​ធ្វើ​ដំណើ​ទស្សនកិច្ច​ទៅ​ប្រទេស​មួយទៀត​។

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​ស្រាវជ្រាវ​គោលនយោបាយ​ការ​បរទេស​ និង​ច្បាប់​អន្ដរជាតិ​យល់​ថា​ ដំណើ​ទស្សនកិច្ច​របស់​សម្ដេច​ ហ៊ុន​ សែន​ ទៅ​ប្រទេស​វៀតណាម​នេះ​គឺជា​រឿង​ល្អ​សម្រាប់​ការ​កសាង​សម្ព័ន្ធភាព​រវាង​ប្រទេស​ជិតខាង​។​ លោក​បន្ដ​ថា​ ដំណើ​ទស្សនកិច្ច​ដែល​លេច​រូបរាង​នៃ​កិច្ចព្រមព្រៀង​នេះ​គឺ​កម្ពុជា​នឹង​វៀតណាម​សុទ្ធតែ​ទទួល​បាន​ផលប្រយោជន៍​ដូច​គ្នា​។​ ដោយឡែក​ករណី​ជនជាតិ​វៀតណាម​ដែល​មក​រស់នៅ​កម្ពុជា​មិន​ថា​ ខុសច្បាប់​ឬ​ស្របច្បាប់​ទេ​ក៏​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ការពារ​អ្នក​ទាំងនោះ​ឲ្យ​ស្រប​តាម​ច្បាប់​ដែល​មាន​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖«​ជា​ច្បាប់​អន្ដរជាតិ​គឺ​គេ​មាន​សិទ្ធិ​ស្នើ​សុំ​ឲ្យ​ម្ចាស់​ប្រទេស​ហ្នឹងឯង​ជួយ​មើល​ពលរដ្ឋ​របស់​គេ​ទី​១​ ហើយ​ទី​២​ យើង​ជា​ម្ចាស់​ប្រទេស​ហ្នឹង​ក៏​ត្រូវ​តែ​ជួយ​មើល​ជួយ​ការពារ​ដែរ​បើ​ទោះបីជា​គេ​មក​ដោយ​ខុសច្បាប់​ ឬ​ស្របច្បាប់​ក៏​ដោយ​ ហើយ​លើស​ពី​នេះ​យើង​ត្រូវ​សិក្សា​មើល​ថា​តើ​អ្នក​ទាំង​អស់នោះ​មក​ខុសច្បាប់​ឬ​ស្របច្បាប់​ បើសិន​មក​ដោយ​ស្របច្បាប់​យើង​រៀបចំ​ឯក​តាម​ច្បាប់​ឲ្យ​តាម​ដែល​មាន​ចែង​ ហើយ​បើសិន​មិន​ស្របច្បាប់​យើង​ត្រូវ​បញ្ជូន​ទៅ​វិញ​»​។​

​វិទ្យុ​ស្ត្រី​ បាន​សុំ​ការ​បំភ្លឺ​ឆ្លើយ​តប​ចំពោះ​អ្នកវិភាគ​ ដែល​រិះគន់​ ការ​ធ្វើ​ទស្សនកិច្ច​របស់​ ប្រមុខ​រដ្ឋាភិបាល​ នៅ​វៀតណាម​ តែ​ ទាំង​ លោក​ សួ​ស​ យ៉ា​រ៉ា​ អ្នកនាំពាក្យ​ បក្ស​កាន់​អំណាច​ និង​ លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ មិន​ឆ្លើយ​ នឹង​ សំណួរ​អ្នក​សារ​ព័ត​មាន​នោះ​ទេ​ ដោយ​ឱ្យទៅ​សួរ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ ដែល​មិន​លើក​ទូរ​សព្ទ​។​

​តាម​ការ​កត់សម្គាល់​ឱ្យ​តែ​ដល់​ ចុងឆ្នាំ​នីមួយៗ​ ឬ​ ជិត​ដល់​ ៧​មក​រា​ គេ​សង្កេត​ឃើញ​ មេដឹកនាំ​កម្ពុជា​ រួម​ទាំង​សម្ដេច​ ហ៊ុន​ សែន​ ផង​ដែរ​ត្រូវ​បាន​ មេដឹកនាំ​វៀតណាម​អញ្ជើញ​ ទៅ​ធ្វើ​ទស្សនកិច្ច​ដែល​គេ​ហៅ​ថា​ ទស្សនកិច្ច​ពង្រឹង​ចំណងមិត្តភាព​ ទ្វេភាគី​។​ តែ​ក្នុង​ពេល​ទស្សនកិច្ច​នេះ​ មេដឹកនាំ​វៀតណាម​តែងតែ​ ស្នើ​ឱ្យ​កម្ពុជា​ ធ្វើ​នេះ​ ធ្វើ​នោះ​ ជា​អ្វី​គេ​ហៅ​ថា​ រក្សា​មិត្តភាព​ យូរ​ឆ្នាំទៅ​មុខ​ទៀត​៕​

Share

Image
Image
Image