en     km
en     km

​ស្ត្រីខ្មែរខ្លះ​រៀប​ការ​ជាមួយ​ជនជាតិ​បរទេស មិន​ប្រាកដថាទទួល​បាន​សុភមង្គល​នោះ​ទេ​

Share

​ភ្នំពេញ​៖​ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ស្ត្រី​ខ្មែរ​មួយ​ចំនួន​តាម​ជនបទ​ស្រុកស្រែ​ចម្ការ​ មាន​ប្ដី​ជាមួយ​ជន​បរ​ទេ​​ស​ ជា​ពិសេស​ជនជាតិ​ចិន​និង​កោះ​តៃវ៉ាន់​ តែងតែ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ត្រឡប់​មក​ប្រទេស​វិញ​ជា​រឿ​យ​ៗ​ ក្រោម​ហេតុផល​ផ្សេងៗ​ដូច​ជា​ ការ​ធ្វើ​ទារុណកម្ម​ ការ​ជិះជាន់​កម្លាំង​ពលកម្ម​ ការ​ជួញដូរ​មនុស្ស​ ព្រ​ម​ទាំ​ង​​ការ​បង្ខំ​ឱ្យ​រួម​ភេទ​ជាដើម​។​

កន្លង​ទៅ​ហេតុផល​ដែល​ធ្វើ​ឱ្យ​ស្ត្រី​ខ្មែរ​មួយ​ចំនួន​រៀប​ការ​ជាមួយ​បរ​ទេ​ស​ ដោយ​​ពួក​សង្ឃឹមថានឹង​អាច​ជួយ​លើក​ស្ទួយ​​ជីវ​ភាព​គ្រួសារ​ គេច​ចេញពី​ភាព​ក្រីក្រ​។​ ប៉ុន្តែ​ក្តី​រំពឹង​ទាំង​នោះ​ មិនមែន​សុទ្ធតែ​បាន​ដូច​បំណង​ឡើយ​ ។​ បញ្ហា​នេះ​គឺ​ដូច​អ្នក​នាង​ ប៊ុ​ន​ ថា​ បាន​រៀប​ការ​ជាមួយ​បុរស​ជ​ន​ជាតិ​ចិន​ទៅ​រស់នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន​ ដោយ​គិត​ថា​បាន​រៀប​ការ​ជាមួយ​គ្រួសារ​អ្នកមាន​ តែ​ចុ​ង​​ក្រោយ​ខុស​ពី​ក្តី​ស្រមៃ​ទាំងអស់​ ហើយ​នៅ​ទីបំផុត​នាង​សម្រេច​ត្រឡប់​មក​កម្ពុជា​ទឹកដី​កំណើត​វិញ​វិញ​។​

ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ដូច​តទៅ​៖​

Buntha-China-Mary-WMC
រូបភាពវីដេអូ និយាយពីជីវិតស្ត្រីខ្មែរម្នាក់ បាន​រៀប​ការ​ជាមួយ​បុរស​ជ​ន​ជាតិ​ចិន​ទៅ​រស់នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន​ មានបំណងចង់មកកម្ពុជាវិញ។ វីដេអូនេះ ត្រូវបានចាក់បញ្ចាំងនៅកម្មវិធីពិពណ៌រូបថត ប្រធានបទ «ការពិតមិនដូចការរំពឹងទុក» នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងពេលកន្លងទៅ ។

Share

Image
Image
Image