en     km
en     km

​អ្នកវិភាគ​៖ CNRP​ ដើរ​ជិត​ដល់​ចំណុច​នៃ​ការ​កាន់​អំណាច​ហើយអ្នក​ប៉ង​បំបែកបំបាក់​កាន់តែ​ប្រឈម​រឿង​បរាជ័យ​🔊

Share

​ភ្នំពេញ​៖​នៅ​សល់​មិន​ដល់​ ៥​ខែ​ទៀត​ទេ​ ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នឹង​ ចាប់ផ្ដើម​ហើយ​។​ ខណៈ​នេះ​បក្សនយោបាយ​ធំ​ទាំង​២​ គឺ​បក្ស​ប្រជាជន​កម្ពុជា​ និង​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​ការ​ចាប់ អារម្មណ៍​ខ្លាំង​ជាងគេ​  កំពុង​ប្រើ​យុទ្ធសាស្ត្រ​ ទាក់ទាញ​សន្លឹក​ឆ្នោត​ពី​អ្នកបោះឆ្នោត​។​

couple
លោក សម រង្ស៊ី និងលោក កឹម សុខា កាលពីឆ្នាំ២០១៣

ការ​ធ្វើ​ឱ្យ​មាន​ទំនុកចិត្ត​ពី​ពលរដ្ឋ​ គឺ​អាស្រ័យ​លើ​ គោលនយោបាយ​របស់​បក្ស​នី​យ​មួយៗ​ បំរើ​ជាតិប្រជា ជន​ល្អ​ប៉ុនណា​។​ នេះ​គឺជា​ការ​ប្រកួត​គ្នា​ ដោយ​ស្មើភាព​ ដែល​គេ​ហៅ​ថា​ យុទ្ធសាស្ត្រ​បើកចំហរ​។​ ប៉ុន្ដែ​ត្រឹ ម​ប៉ុន​នេះ​ គឺ​មិន​ទាន់​គ្រប់គ្រាន់​ ដើម្បី​ផ្ដួល​គូប្រកួត​ឡើយ​។​ យុទ្ធសាស្ត្រ​ដែល​អាច​ធ្វើ​ឱ្យ​ដៃគូ​ បរាជ័យ​ គឺ​មាន​តែ​ប្រើ​ល្បិច​ បំបែកបំបាក់​ផ្ទៃក្នុង​បក្ស​ ឲ្យ​បែកខ្ញែក​ ដូច​គណបក្ស​ ហ្វ៊ុ​ន​ ស៊ិ​ន​ប៉ិច​ កន្លង​មក​។​ បើ​បក្ស​មួយ​ព្យាយាម​ប្រើ​ល្បិច​បំបែកបំបាក់​ ដោយ​ប្រើ​រូបភាព​ផ្សេងៗ​ ជា​ជាង​ប្រកួត​គ្នា​ដោយ​ឈរ​លើ​គោលកា រណ៍​បក្ស​ ថា​តើ​អាច​ទៅ​រួច​ ដែរ​ឬទេ​ ខណៈ​បក្ស​នោះ​ដើរ​ជិត​ដល់​គោលដៅ​នៃ​ការ​កាន់​អំណាច​ហើយ​នោះ​។​

hi
លោក សម រង្ស៊ី និងលោក កឹម សុខា

​​នេះ​ជា​ការ​លើក​ឡើង​នូវ​ការ​វិភាគ​មួយ​ជ្រុង​ទៀត​ លើ​ប្រធានបទ​ មួយ​ដែល​អ្នកវិភាគ​មើលឃើញ​ថា​៖«​ CNRP​ ដើរ​ជិត​ដល់​ចំណុច​នៃ​ការ​កាន់​អំណាច​ហើយ​ អ្នក​ប៉ង​បំបែកបំបាក់​កាន់តែ​ប្រឈម​រឿង​បរាជ័យ​»​។​ រឿងរ៉ាវ​ដែល​នាំ​ឱ្យ​អ្នកវិភាគ​ គិត​បែប​នេះ​ គឺ​បន្ទាប់​ពី​ការ​បែកធ្លាយ​នៃ​សេចក្តីថ្លែងការណ៍​ព្រាង​មួយ​ ដែល​គេ​សង្ស័យ​ថា​ ជា​ការ​រៀបចំ​ទុក​របស់​គណបក្សកាន់អំណាច​ក្នុង​ល្បិច​កិច្ចកល​បំបែកបំបាក់​លោក​ កឹ​ម​ សុខា​ ចេញពី​លោក​ សម​ រ​ង្ស៊ី​។​ សារ​នេះ​ជា​របស់​លោក​ សម​ រ​ង្ស៊ី​ ដែល​បាន​ចែកចាយ​ អ្នក​សារព័ ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ ទី​៩​ មក​រា​ គឺ​មុន​ពេល​បក្ស​ធំ​ទាំង​ ២​នេះ​ជួប​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​មួយ​ចំ នួន​។​ ប្រធាន​គណបក្សប្រឆាំង​នេះ​ បាន​អះអាង​ថា​កាលពី​យប់​ថ្ងៃ​សៅរ៍​ សម្ដេច​ ហ៊ុន​ សែន​ បាន​ស្នើ​ឲ្យ​លោក​ កឹ​ម​ សុខា​ ចេញ​សេចក្តីថ្លែងការណ៍​មួយទៀត​ក្នុង​នាម​គណបក្ស​សង្គ្រោះ​ជាតិ​ ប៉ុន្តែ​មិន​ឲ្យ​ប្រើ​ឈ្មោះ​លោក​ សម​ រ​ង្ស៊ី​ ក្នុង​នាម​ជា​ប្រធាន​គណបក្ស​នោះ​ឡើ់យ​។​

​បើ​តាម​សេចក្តី​ព្រាង​សេចក្តីថ្លែងការណ៍​នេះ​ គឺ​គេ​ចង់​ឲ្យ​លោក​ កឹ​ម​ សុខា​ ប្រើ​សិទ្ធិ​របស់​លោក​  ក្នុង​នាម​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ក្នុង​នាមខ្លួន​លោក​ផ្ទាល់​ថ្កោលទោស​ ដាច់អហង្ការ​ចំពោះ​ជន​អគតិ​ដែល​បាន​ប្រមាថ​មក​លើ​ភរិយា​របស់​សម្ដេច​។​

​សារ​ដែល​ផ្ញើ​ចេញពី​អ៊ី​ម៉ែ​ល​របស់​លោក​ សម​ រ​ង្ស៊ី​ នេះ​ បើ​លោក​ កឹ​ម​ សុខា​ ចេញ​សេចក្តីថ្លែងការណ៍​ដូចនេះ​មែន​គឺ​  សម្ដេច​ ហ៊ុន​ សែន​ នឹង​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ១​ ឬ​ ២​ នាក់​ ដែល​ទិញ​បាន​ឲ្យ​ចេញ​មុខ​មួលបង្កាច់​លោក​ សម​ រ​ង្ស៊ី​ ម្តង​វិញ​ថា​ លោក​បាន​និយាយ​មួលបង្កាច់​ក្រុម​គ្រួសារ​លោក​ ហ៊ុន​ សែន​ ពិតមែន​នៅ​ក្នុង​កិច្ចប្រជុំ​ណាមួយ​កន្លង​មក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​

​សេចក្តី​ព្រាង​នៃ​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​ថា​៖​ «​ក្នុង​ករណី​ជន​អគតិ​ទាំងនេះ​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​រួម​នឹង​លោក​កឹ​ម​សុខា​ នឹង​ប្រើ​ សិទ្ធិ​បណ្តេញ​ចេញពី​បក្ស​ក្នុង​នោះ​មាន​ទាំង​លោក​សមរ​ង្ស៊ី​ផង​ដែរ​»​។

​ត្រង់​ចំណុច​នេះ​ សាស្ត្រ​ចា​រ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ គិត​ថា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹ​ម​ សុខា​ ពិតជា​បាន​ប្រាប់​លោក​ សម​ រ​ង្ស៊ី​ ពី​ករណី​បែកធ្លាយ​សេចក្តី​ថ្លែង​ព្រាង​នេះ​។​លោក​ថា​ នេះ​គឺជា​ការ​បង្ហាញ​ភាព​ចាស់ទុំ​ខាង​នយោបាយ​ របស់​លោក​ កឹ​ម​ សុខា​ និង​ សម​ រ​ង្ស៊ី​  ហើ យ​ក៏​បង្ហាញ​អំពី​ភាពរឹងមាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​។​ ​លោក​យល់​ថា​ ភាព​បែកបាក់​គ្នា​រវាង​លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ ស្ថិត​នៅ​ក្នុង​ភាគរយ​តិច​បំផុត​ ព្រោះ​គណបក្សប្រឆាំង​នេះ​កំពុង​ដើរ​ជិត​ដល់​គោលដៅ​របស់​ខ្លួន​ហើយ​។

​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​៖«​គណបក្ស​សង្គ្រោះ​ជាតិ​គាត់​ខ្លាំង​ត្រង់​ថា​ គាត់​នៅ​រួបរួម​គ្នា​បាន​ ហើយ​សំឡេង​ពលរដ្ឋ​បច្ចុប្បន្ន​ឈាន​ដល់​ របត់​មួយ​គេ​ហៅ​ថា​លែង​ជឿ​គណបក្ស​នយោបាយ​ណាមួយ​ផ្សេងៗ​ទៀត​ហើយ​ ក្រៅពី​គណបក្សប្រឆាំង​តែ​មួយ​។​នេះ​ហើយ​ជា​ភាណ​ខ្លាំង​ ដែល​ជា​របត់​មួយ​ដែល​គាត់​អាច​ទាញ​យក​ប្រជាប្រិយភាព​ ឬ​ភាព​ខ្លាំ​របស់​គាត់​ជា​ភាព​ឈ្នះ​តែ​ម្ដង​ បើ​យើង​និយាយ​ថា​គាត់​អត់ធ្មត់​បាន​»​

​ទំនង​ពិតជា​មិន​អាច​ធ្វើ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​២​នេះ​ បែកបាក់​គ្នា​មែន​ព្រោះ​កាលៈទេសៈ​នេះ​ហើយ​ ដែល​គេ​ត្រូវ​ប្រើ​ល្បិច​ចាស់​នេះ​ម្ដងទៀត​ទេ​។​  

​លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​បញ្ហា​នយោបាយ​ និង​ការ​អភិវឌ្ឍ​សង្គម​ យល់​ឃើញ​ថា​ ការ​បែកធ្លាយ​ឯកសារ​សម្ងាត់​ដែល​ភាគី​មួយ​តម្រូវ​ឲ្យ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ចុះហត្ថ លេខា​ក្នុង​ខ្លឹមសារ​ថ្កោលទោស​មេគណ​បក្ស​ខ្លួនឯង​នោះ​ យុទ្ធសាស្ត្រ​នេះ​ទំនង​មិន​អាច​បំបែក បំបាក់​បក្ស​ប្រឆាំង​បាន​ដូច​ចិត្ត​ឡើយ​។​ លោក​ថា​ បក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​ខំ​ខាំធ្មេញ​សង្កតចិត្ត​ទៅ​ ព្រោះ​ ពេល​របស់​អ្នក​ទាំង​២(​លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​)​កាន់តែ​ជិត​មក​ដល់​ហើយ​។​

kim-sok
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម

​ លោក​ គឹ​ម​ សុខ​៖«​សមាជិក​នៃ​ការ​គាំទ្រ​របស់​ប្រជារាស្ត្រ​ច្រើន​លើសលុប​ទៅ​ហើយ​ នៅ​សល់​តែ​ម្យ៉ាង​ទេ​កុំ​ឲ្យ​តែ​គណបក្ស​និង​ មេដឹកនាំ​ក្រុម​គណបក្ស​និង​បែកបាក់​គ្នា​ ក្នុង​ស្ថានភាព​ពី​ពេល​នេះ​ រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត​។​ រក្សា​តែ​ម្យ៉ាង​គឺ​ ឈ្នះ​ហើយ​ ប្រសិនបើ​ការ​បោះ​ឆ្នោត​ពិតជា​អាច​ទទួលយក​បាន​មែន​ ហើយ​ឈ្នះ​ក៏​លើសលុប​ទៅ​ទៀត​»​

​បែកបាក់​ឬ​មិន​បែកបាក់​គឺ​អាស្រ័យ​លើ​ ខ្លួន​គេ​ផ្ទាល់​ទេ​។​ សម្រាប់​ បក្ស​កាន់​អំណាច​ មិន​ប្រើ​ល្បិច​បែប​នេះ​ នាំ​ឱ្យ​ស្អុយឈ្មោះ​ទេ​។​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​  មាន​ប្រសាសន៍​ ហាក់​ឆ្ងល់​ថា​ហេតុ​អ្វី​បានជា​មានរឿង​ដូចនេះ​។​ តើ​ជន​ណា​ជា​អ្នក​ប្រឌិត​វា​ឡើង​?​  សម្រាប់​បក្ស​កាន់​អំណាច​មិន​លេង​ទេ​ល្បែង​នេះ​។​ ​តែ​លោក​ថា​ លោក​ សម​ រ​ង្ស៊ី​ ជា​អ្នក​បង្កើត​លិខិត​នេះ​ឡើង​។​

​លោក​ សុខ​ ឥ​សាន្ត​៖«​ខ្ញុំ​មិន​ជឿ​ថា​ករណី​នេះ​កើតឡើង​ទេ​ ហើយ​ចេញពី​ហ្វេ​ស​ប៊ុ​ក​លោក​ សម​ រ​ង្ស៊ី​ គឺ​លោក​ សម​ រ​ង្ស៊ី​ ជា​អ្នក​បង្កើត​ហ្នឹង​តែ​ប៉ុណ្ណោះ​ ពីព្រោះ​ព័ត៌មាន​នឹង​វា​ចេញពី​ហ្វេ​ស​ប៊ុ​ក​របស់​ស៊ី​ ។​ អីចឹង​សម​ រ​ង្ស៊ី​ ហើយ​ ជា​អ្នក​បង្កើត​លិខិត​នឹង​។​យើង​ដឹង​ហើយ​ ច្រើន​ដង​ហើយ​សមរ​ង្ស៊ី​ភូតភរ​សាធារណៈជន​ច្រើន​ដង​ហើយ​។​ គាត់​ប្រឌិត​រឿង​ប្លែក​ឱ្យ​គេ​ចាប់អារម្មណ៍​រឿង​ខ្លួន​គាត់​»​។​

​តែ​នេះ​ជា​រឿង​ចម្លែក​មួយទៀត​ គឺ​ដូច​ជា​ខុស​ពី​អ្វី​ដែល​ប្រមុខ​រដ្ឋាភិបាល​ សម្ដេច​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​៧​មក​រា​ ក្នុង​ពិធី​រម្លឹក​ខួប​៣៨​ឆ្នាំ​នៃ​ទិវា​ ៧​មក​រា​  លោក​បាន​ថ្លែង​ឱ្យ​មានការ​សន្ទនា​គា្ន​ដោយ​ស្មោះត្រង់​ ទើប​រក្សា​វប្បធម៌​សន្ទនា​គ្នា​នេះ​បាន​ទៀត​។​ ចុះ​ហេតុ​អ្វី​បាន​មានរឿង​នេះ​កើតឡើង​?​ បើជា​រឿង​ពិត​ដូច​លោក​សម​ រ​ង្ស៊ី​ បកស្រាយ​មែន​គឺជា​ការ​បង្ក​ឱ្យ​កំ​ដៅ​នយោបាយ​ដែល​ចុះ​ត្រជាក់​បន្តិច​នេះ​ ឡើង​កំ​ដៅ​វិញ​។​ បក្សនយោបាយ​ធំ​ទាំង​២​ កាន់តែ​មើល​មុខ​គ្នា​មិន​ចំ​។​ បក្ស​សង្គ្រោះ​ជាតិ​ដែល​អ្នកវិភាគ​មើលឃើញ​ថា​ អាច​ឡើង​កាន់​អំណាច​បាន​នៅ​ពេល​ខាង​មុខ​ គឺ​កាន់តែ​ប្រឈម​មុខការ​លំបាក​មួយ​ចំនួន​ទៀត​ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​គេ​បំបែកបំបាក់​បាន​ឡើយ​៕​ 

Share

Image
Image
Image