en     km
en     km

អភិបាលខេត្តក្រចេះ៖ ករណីពលរដ្ឋពុលទឹកស្លាប់ ៥​នាក់ សង្ស័យមកពីថ្នាំសម្លាប់ស្មៅ

Share

ក្រុងភ្នំពេញ៖ យ៉ាងតិចណាស់ពលរដ្ឋ ៥ នាក់ បានស្លាប់ និង ២៨ នាក់ផ្សេងទៀត រងគ្រោះករណីបរិភោគទឹកដែលមានសារធាតុពុលសង្ស័យថា មកពីថ្នាំសម្លាប់ស្មៅ ដែលប្រជាកសិករបាញ់ក្នុងស្រែ នៅស្រុក ចិត្របុរី ខេត្តក្រចេះ។  នេះបើតាមការបញ្ជាក់របស់ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បា្រប់មកកាន់វិទ្យុស្រ្តី នៅថ្ងៃទី ០៥ ខែ ឧសភា នេះ។

តាមការអះអាងរបស់លោក វ៉ា ថន ឲ្យដឹងថា ករណីនេះ ក្រុមការងារបានចុះទៅទីតាំងកើតហេតុផ្ទាល់ និងបានយក សំណាកទឹកអូរមកពិសោធន៍ ដើម្បីស្វែងរកមូលហេតុនៃការពុលរបស់ពលរដ្ឋ។

ប៉ុន្តែជាបឋម លោកសន្និដ្ឋានថា ការពុលទឹកនេះ អាចបណ្តាលមកពី ប្រជាកសិករ បាញ់ថ្នាំសម្លាប់ស្មៅ និង​ សត្វល្អិត។ មួយវិញទៀតលោកលើកឡើងថា ករណីនេះ អាចបណ្តាលមកពីបញ្ហាអាកាសធាតុក្តៅ និង អាចមកពី ស្លែរដែលក្នុងអូរមានជាតិពុល ពិសេស ពលរដ្ឋតែងបរិភោគទឹកក្នុងអូរនោះដោយមិនបានចម្អិនល្អ។

សំឡេង លោក វ៉ា ថន៖ 

តាមការគូសបញ្ជាក់ពីលោក អភិបាលខេត្តក្រចេះ ករណីនេះគឺមិនមែនមកពីការបញ្ចេញកាកសំណល់ពុលពីរោងចក្រ ចូលក្នុងអូរនោះទេ ព្រោះភូមិសាស្រ្តក្បែរទីតាំងកើតហេតុនោះពុំមានរោងចក្រ ឬ សិប្បកម្មអ្វីនោះទេ។

យ៉ាងណាក៏ដោយ លោកអភិបាលខេត្តក្រចេះ បានបញ្ជាក់ថា ជនរងគ្រោះទាំង ២៨ នាក់ ត្រូវបានអាជ្ញាធរមូលដ្ឋានបញ្ជូនទៅមន្ទីពេទ្យសំរាកព្យាបាល៕

 

 

Share

Image
Image
Image