en     km
en     km

មេបក្សតូចមួយត្រូវបានកាត់ទោស ១ឆ្នាំ៨ខែ ពីបទញុះញង់​ករណីព្រំដែនជាមួយវៀតណាម

Share

សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោស ប្រធានគណបក្សតូចមួយអោយមានទោសជាប់ពន្ធនាគារ ១ឆ្នាំ៨ខែ  និងសងជំងឺចិត្ត​ប្រមាណ៥០ម៉ឺនដុល្លាទៅអោយគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា។

ចៅក្រមជំនុំជម្រះសាលារាជធានីភ្នំពេញ លោក លិ សុខា កាលពីថ្ងៃពុធទី១០កុម្ភៈ បានប្រកាស​សាលក្រម​ដោយ​​​​សម្រេចផ្ដន្ទាទោស លោក សួង សុភ័ណ្ឌ ចំនួន១៨​ខែ ពិន័យជា​ប្រាក់ ៤លានរៀលចូល​រដ្ឋ ក្រោមបទចោទញុះញង់​បង្កឱ្យ​មាន​ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ចំពោះការពិន័យជា​ប្រាក់សងជំងឺចិត្ត ចំនួន ២ ០០០ លានរៀល ឬ៥០ម៉ឺនដុល្លារ  គឺទៅអោយគណៈកម្មាធិការព្រំដែនកម្ពុជា របស់រដ្ឋាភិបាល ដែលជាដើមបណ្ដឹង។

លោក សួង សុភ័​ណ្ឌប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ។ជាគណបក្សតូចមួយក្នុងចំណោមគណបក្ស ជាច្រើននៅកម្ពុជា ដែលពុំមានអ្នកតំណាងរបស់ខ្លួននៅរដ្ឋសភានោះទេ។

លោក ត្រូវបានសមត្ថកិច្ច​រាជធានី​ភ្នំពេញ ​ចាប់​ខ្លួន​ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ កាលចាប់ខ្លួន​ប្រធានគណបក្ស​មួយនេះ បន្ទាប់ពីលោក​បាន​ចុះទៅ​ពិនិត្យ​បង្គោលព្រំ​ដែន​រវាង​កម្ពុជា​-វៀតណាម ដែល​បោះ​រួច​នៅ​ខេត្ត​ត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។ ជាទី​តាំងដែលលោកសួង សុភ័​ណ្ឌបានចុះទៅមើលនោះ គឺជាទីតាំងដែល  ​​លោក រ៉ុង ឈុន ​មេដឹកនាំសហជីព និងជាតំណាង​ក្រុមប្រឹក្សាឃ្លាំ​មើល​កម្ពុជា បាន​លើកឡើង​​ពីរ​បាយ​ការណ៍​របស់​ពលរដ្ឋថា មានការ​​បាត់បង់​ទឹកដី​កម្ពុជា​ទៅលើ​វៀតណាម។ លោករ៉ុងឈុនបានអះអាងថា ពលរដ្ឋបានប្រាប់លោកថា ក្រោយពីបោះបង្គោលហើយ គឺដីរបស់ពួកគេ ត្រូវធ្លាក់ទៅខាងភាគី វៀតណាម។ ការថ្លែងរបស់លោករ៉ុងឈុន ជាមួយវិទ្យុអាស៊ីសេរី ហើយពេលនោះ គឺលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងយប់ នៅថ្ងៃនោះតែម្ដង។

លោក សួង សុភ័ណ្ឌ ដែលតាំងចិត្ត ជាអ្នកនយោបាយ និងជាអ្នកជាតិនិយម បានក៏ចូលរួមតវ៉ានៅមុខសាលា​ដំបូង​រាជធានីភ្នំពេញ ជាមួយ​ក្រុមយុវជនខ្មែរថាវរៈ និងពលរដ្ឋមួយចំនួនទៀត ដើម្បីទាមទារឱ្យ​តុលាការដោះលែង លោក រ៉ុង ឈុន។ ទាំងលោក សួង សុភ័ណ្ឌនិង​ក្រុមយុវជនខ្មែរថាវរៈ និងពលរដ្ឋមួយចំនួនទៀតត្រូវបានចាប់ខ្លួន។ ដោយលោករ៉ុងឈុន កំពុងស្ថិតនៅក្នុងពន្ធនាគារ ។ លោកក៏ប្រឈមនឹងការកាត់ទោស ករណីព្រំដែន ពីបទញុះញុង បង្កអោយមានអសន្តិសុខផងដែរ។

បន្ទាប់ពីស្ដាប់ចៅក្រមប្រកាសសាលក្រមរួច លោក សួង សុភ័ណ្ឌ លើក​ឡើង​ថា លោកមិនអាចទទួលយកសេចក្ដីសម្រេចរបស់តុលាការបានទេ ហើយលោក​នឹងប្ដឹង​ជំទាស់​​ករណី​នេះ ទៅសាលាឧទ្ធរណ៍។

បែបណា លោក សួង សុភ័ណ្ឌ បានស្នើភ្លាមៗទៅតុលាការឱ្យឃុំខ្លួនលោកនៅផ្ទះ ដូចករណីលោក កឹម សុខា ដែរ ។ លោកលើកហេតុផលមកសំអាងថា រូបលោកគឺ​ជាប្រធានគណបក្សនយោបាយមួយ គឺ លោក កឹម សុខា ប្រធាន​គណបក្សនយោបាយមួយដែរ។ ការទាមទាររបស់ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះពុំទទួលបានការចាប់អារម្មណ៍នឹឆ្លងតបពីលោក ចៅក្រមជំនុំជម្រះសាលារាជធានីភ្នំពេញ លោក លិ សុខានោះទេ។

បែប

ណា សម្រាប់មេធាវីការពារក្ដីឱ្យរដ្ឋាភិបាល គឺលោក គួន សារឿនបានហៅ សាលក្រមប្រឆាំង

លោក សួង សុភ័ណ្ឌ គឺជាយុត្តិធម៌​មួយ ចំពោះដើមបណ្ដឹង។

លោក ស៊ឹង សែនករុណា ដែលជា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ​គឺ ជាមន្ត្រី ការពារសិទ្ធិមនុស្ស ហើយតែងតែតាមឃ្លាំមើលរឿង របស់អ្នកនយោបាយ និង សកម្មជនសង្គម ចាត់ទុក ​ លោក សួង សុភ័ណ្ឌ គឺជាអ្នកនយោបាយ ដែលលោកថា ការបញ្ជេញទស្សនៈ របស់លោក សួង សុភ័ណ្ឌ គឺជាសេរីភាពដែលធានាដោយច្បាប់កម្ពុជានិងច្បាប់អន្តរជាតិ។

តាមលោកស៊ឹង សែនករុណាគឺ ការចាប់ខ្លួន និងចោទប្រកាន់ទៅលើអ្នកនយោបាយ បង្ហាញថា  កម្ពុជាមិន​ទាន់បានអនុវត្តនូវច្បាប់មួយចែងអំពីការផ្ដល់សិទ្ធិ​ដល់អ្នកនយោបាយនោះទេ។

ចំពោះសំណុំរឿងលោក រ៉ុងឈុនវិញ បើតាមលោកសំ សុគង់ សហមេធាវីម្នាក់ បានអោយអ្នកសារព័ត៌មានដឹងថា តុលាការ បាន សម្រេចលើកសំណុំរឿងលោករ៉ុង ឈុន ទៅបន្តជំម្រះក្ដីនៅថ្ងៃទី១៧កុម្ភ ដោយតុលាការបានលើកហេតុផលថា ត្រូវការពេលវេលាបន្ថែមក្នុងសាកសួរសាក្សី។

ករណីសកម្មជនសង្គម ករណីលោករ៉ុងឈុន និង លោកសួង សុភ័ណ្ឌ សុទ្ធតែត្រូវបាន ក្រុមសង្គមស៊ីល ជាតិ និងអន្តរជាតិ ទាម

ទារអោយ ដោះលែង មានសេរីភាពឡើងវិញ។ សង្គមស៊ីវិលទាំងនោះ ចាត់ទុកជាការបញ្ចេញមតិផ្នែកនយោបាយ ដោយមានការធានាដោយរដ្ឋធម្មបុញ្ញ​កម្ពុជា និងច្បាប់អន្តរជាតិ ។ ក្រុមសង្គមស៊ីវិល ទាំងនោះ ចាត់ទុកករណី ទាំងនេះ គឺជារឿងនយោបាយ ។ តែបែបនេះក្ដី អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៃប្រទេសកម្ពុជា  តែងតែច្រាន ចោល ការលើកឡើងការចាប់ខ្លួន អ្នកទាំងនោះ គឺជាអំពើខុសច្បាប់ និងរំលោភសិទ្ធិមនុស្ស ដោយ​អះអាងថា ក្រុមមនុស្សទាំងនោះ បានបំពានច្បាប់របស់កម្ពុជា។

ខាងក្រោមនេះជាសំឡេងដែលជម្រាបជូនដោយ លោក ឡាក់ ច័ន្ទតារាៈ

 

 

 

Share

Image
Image
Image