en     km
en     km

អង្គការអន្តរជាតិចំនួន៣លើកឡើងអំពីការជំនុំជម្រះក្ដីដ៏ធំនៃមន្ត្រីបក្សប្រឆាំងនិងការបិទទិដ្ឋការ

Share

តុលាការរាជធានីភ្នំពេញ ចាប់ផ្ដើមបន្តសវនាការ នៅថ្ងៃព្រហស្បតិ៍ទី១៤មករា ឆ្នាំ២០២១នេះ ដែលអ្នកសង្កេតការណ៍សិទិ្ធមនុស្សដាក់ឈ្មោះអោយថា មហាជំនុំជម្រះក្ដីដ៏ធំលើកដំបូងនៃប្រទេសកម្ពុជា។

សវនាការនេះគឺ  ជាសំណុំរឿងក្នុងបទឧក្រិដ្ឋប្រឆាំង មន្ត្រី សកម្មជននិងអ្នកគាំទ្របក្សប្រឆាំងធំមួយដែលត្រូ​វ​បានរំលាយកាលពីខែវិច្ឆិកាឆ្នាំ២០១៧ដោយអំណាចនៃសាលដីការបស់តុលាការកំពូលរបស់រាជាណាចក្រមួយនេះ។ ​

លោក​ នឿ សង្ហា ជូនសេចក្ដីរាយការណ៍៖

នៅពេលសវនាការ ដែលអ្នកសង្កេតការណ៍សីទ្ធិមនុស្ស​ ហៅថា មហាជំនុំជម្រះក្ដីចាប់ផ្ដើមបន្តទៀតនៅថ្ងៃនេះ  គឺលោកស្រី មួរ សុខហួរជនជាប់ចោទម្នាក់ ក្នុងចំណោម ១៤០ បានកំពុង រៀបចំខ្លួនឡើងយន្តហោះមកតតាំងក្ដី ក្នុងសំណុំរឿង រួមគ្នាមួយ គឺអំពើក្បត់និងការញុះញង់ឱ្យប្រព្រឹត្តបទសល្មើស ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល ។

ត្បិត លោកស្រី មួរ សុខហូរ មិនមានវត្តមានមកទាន់ពេលវេលាក្ដី តែសវនាការនេះ មិនរង់ចាំ លោកស្រីឡើយសម្រាប់ កញ្ញា សេងធារី គឺ ជាមេធាវីមួយរូប។ ទាំងកញ្ញា សេងធារីនិង លោកស្រី មួរ សុខហួរ គឺជា ពលរដ្ឋខ្មែរចូលសញ្ជាតិអាមេរិក។​អ្នកទាំងនេះ ជាមនុស្សលិចធ្លោជាងគេ ក្នុងការតតាំងក្ដីរបស់ពួកគាត់នៅតុលាការ។

សវនាការបានប្រព្រឹត្តទៅដូចការគ្រោងទុក ។ ក្នុងសវនការនេះ ជនត្រូវចោទ យ៉ាងតិច ៦០ ត្រូវកោះហៅ អោយចូលខ្លួន នៅថ្ងៃនេះ។

ខណៈសវនាការលើក្រុមប្រឆាំង ចាប់ផ្ដើម ជាលើកទី២  លោកស្រី រូណាល់ស្មិត អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានបន្តចេញ សេចក្ដីថ្លែងការណ៍ របស់ លោកស្រី ដោយបានហៅសវនាការ ដែលមានទ្រង់ទ្រាយដ៏ធំនេះ នឹងអាចជាហានិភ័យនៃដំណើរការកាត់ក្ដី។ សេចក្ដីថ្លែងរបស់លោកស្រី មានដូចនេះថា ៖” ខ្ញុំបាន និងកំពុងតាមដានយ៉ាងដិតដល់នូវវិធានការផ្លូវច្បាប់ និងតុលាការ ដែលបានចាត់ទៅលើសមាជិក និងអ្នកគាំទ្រមួយចំនួនរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ។ ខ្ញុំនៅតែមានកង្វល់អំពីការជំនុំជម្រះក្តីដែលមានលក្ខណៈទ្រង់ទ្រាយធំ ដែលបានធ្វើឡើង។ មានជនជាប់ចោទចំនួន ៦០ នាក់ ត្រូវបានជំនុំជម្រះរួមគ្នា នៅថ្ងៃនេះ ដែលធ្វើឱ្យសិទ្ធិបុគ្គលរបស់ពួកគេក្នុងការទទួលបានការជំនុំជម្រះក្តីប្រកបដោយយុត្តិធម៌ត្រូវប្រឈមនឹងហានិភ័យ។ លើសពីនេះទៅទៀត ខ្ញុំមានកង្វល់ផងដែរ អំពីជនជាប់ចោទមួយចំនួនដែលត្រូវបានកាត់ទោសកំបាំងមុខ បើទោះជាពួកគេបានព្យាយាមវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីចូលរួមក្នុងការជំនុំជម្រះក្តីនេះក៏ដោយ។ ខ្ញុំសូមស្នើយ៉ាងទទូចឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិទទួលបានការជំនុំជម្រះក្តីប្រកបដោយយុត្តិធម៌ដល់បុគ្គលទាំងនេះ ដូចដែលមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ដែលប្រទេសកម្ពុជាជារដ្ឋភាគី” ។

នៅពេល មន្ត្រីជាន់ខ្ពស់ ជាច្រើននាក់នៅក្រៅប្រទេស ពុំអាចវិលកម្ពុជា ដើម្បីមកតតាំងក្ដី ដោយសារលិខិតឆ្លងដែន របស់ពួកគាត់បាត់បង់សុពលភាព និង​ការមិនផ្ដល់ទិដ្ឋការ   លោកស្រី រ៉ូណាល់ស្មិត បន្តទទូចដូចនេះថា ខ្ញុំសូមលើកទឹកចិត្តដោយស្មើភាពគ្នាឱ្យអាជ្ញាធរជួយសម្រួលដល់ការវិលត្រឡប់របស់បុគ្គលទាំងនេះដោយសុវត្ថិភាព និងអនុញ្ញាតឱ្យពួកគេចូលរួមសវនាការ និងការពារក្តីរបស់ខ្លួននៅក្នុងតុលាការ។ ក្នុងករណីការបង្ហាញខ្លួនរបស់ពួកគេមិនអាចចាត់ចែងបានទេនោះ ខ្ញុំសូមលើកទឹកចិត្តអាជ្ញាធរជួយសម្រួលឲ្យមានការចូលរួមសវនាការពីចម្ងាយពីបុគ្គលទាំងនោះ ឬពន្យាការជំនុំជម្រះរហូតដល់ជនជាប់ចោទអាធ្វើដំណើរបាន។

នៅពេលសវនាការ កំពុងប្រព្រឹត្តទៅ គឺការរឹតត្បិត ការជួបជុំគ្នា របស់អ្នកគាំទ្រ បក្សប្រឆាំង និងសាច់ញាតិ របស់ជនជាប់ចោទ ដែលតែងតែមកតវ៉ា និងលើកបដាសុំដោះលែង សាច់ញាតិជា ប្ដី ជាប្អូន​ជាបង ត្រូវបានរារាំង និង ហាមមកកានខាងតុលាការ ។ កម្លាំងសមត្ថកិច្ច រាប់សិបនាក់ ត្រូវបានដាក់ពង្រាយ ហើយមានទាំងរនាំងបិទ ផ្លូវទៀតផង។

ក្រុមអ្នកគាំទ្រនិងក្រុមគ្រួសារសាច់ញាតិមិត្តភក្កិរបស់សកម្មជនដែលកំពុងស្ថិត ក្រោមការចោទប្រកាន់ដោយតុលាការ ក្រុងភ្នំពេញ នៅ បន្តការជួបជុំគ្នាក្រោមការ រឹតត្បិតជាខ្លាំង ។ ពួកគាត់មកតាមដានឃ្លាំមើល និងទាមទារអោយមានការដោះលែងអ្នកជាប់ឃុំ អោយមានសេរីភាពឡើងវិញ បើទោះជាត្រូវអាជ្ញាធររារាំងនឹងដាក់ពង្រាយកម្លាំងគ្រប់ច្រកល្ហកទប់ស្កាត់ពួកគាត់មិនឲ្យចូលទៅក្បែរតុលាការយ៉ាងណាក្តី ។

ស្រ្តីម្នាក់ ដែលអះអាងមានប្ដីរបស់ខ្លួនកំពុងជាប់ឃុំខ្លួន បានស្រែកទួញ ថា ត្រូវការអោយប្ដីរបស់អ្នកស្រីមានសេរីភាពឡើងវិញ ។

————-សំឡេង ————-

លោក​សឹងសែន ករុណា អ្នកនាំពាក្យ​សមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលបានចូលសង្កេតការណ៍ ក្នុងសវនាការនេះ  បានហៅសំនុំរឿង និងសវនាការ លើមន្ត្រី និងសកម្មជនបក្សប្រឆាំង​គឺជា រឿង នយោបាយ។

————-សំឡេង ————-

បែបណា អ្នកនាំពាក្យ របស់សាលាដបូងរាជធានីភ្នំពេញ ពុំបានចេញមក

បកស្រាយ ឬប្រតិកម្ម ជាចំហ ចំពោះមជ្ឈដ្ឋាន មួយចំនួន រួមទាំងលោកស្រីរ៉ូណាល់ស្មិត ដែលរិះគន់នីតិវិធីរបស់តុលាការ ឬចាត់ទុកជារឿងនយោបាយនោះនៅឡើយទេ។ ប៉ុន្តែ អ្នកនាំពាក្យក្រសួង យុត្តិធម៌ តែងតែប្រតិកម្ម ដោយ វាយបកវិញថា ករណី ក្រុម ប្រឆាំង ទាំងអស់នេះ គឺជារឿងរបស់តុលាការ ហើយ ការចាប់ខ្លួន និងចោទ ប្រកាន់គឺផ្អែកលើ អង្គហេតុ និងមានមូលដ្ឋានច្បាប់ត្រឹមត្រូវ។

តុលាការសាលាដំបូងរាជធានីភ្នំពេញបានបំបែកសំណុំរឿងនេះជា២ដំណាក់កាលព្រោះតែមានមនុស្សច្រើនពេក ដោយការជនុំជម្រះក្ដីដំណាក់កាលទី១ធ្វើឡើងនៅថ្ងៃនេះ និងដំណាក់កាលទី២ នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ ប៉ុន្តែ ការចូលខ្លួន មកឆ្លើយបំភ្លឺរបស់ ជនត្រូវចោទទាំងនេះ គឺជាលើកទី២ បន្ទាប់បានធ្វើឡើង កាលចុងឆ្នាំ២០២០៕

Share

Image
Image
Image