en     km
en     km

អាជ្ញាធរ​អំពាវ​ឲ្យ​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ដល់​អ្នក​រង​គ្រោះ​ថា្ន​ក់ដោយ​សារ​គ្រោះ​ធម្មជាតិ​ខ្យល់កន្ត្រាក់

Share

​ខេត្តបាត់ដំបង​៖​ អាជ្ញាធរនៅឃុំតាលាស់អំពាវនាវសុំជំនួយជួយដល់អ្នកភូមិជិត៤០គ្រួសាររងផលប៉ះពាល់ផ្ទះដោយសារខ្យល់កន្ត្រាក់កាលពីចុងខែ មេសា ឆ្នំា ២០១៩។

ផ្ទះប្រជាពលរដ្ឋនៅឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប៉ើងដំបូលដោយសារខ្យល់កន្រ្តាក់។ រូបភាព៖ យឹម កញ្ញា

លោក​ ណា​ន​ បូ​រា​ សមាជិក​ក្រុមប្រឹក្សា​ឃុំ​តា​លាស់​មួយ​រូប​អំពាវនាវ​ដល់​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិការ​ឬ​សម្ភារ​សម្រាប់​ជួយ​អ្នករង​ផលប៉ះពាល់ដោយគ្រោះ​ធម្មជាតិខ្យល់កន្រ្តាក់​ នៅ​ឃុំ​តា​លាស់​ ស្រុក​មោង​ឬ​ស្សី​ ខេត្តបាត់ដំបង​ កាលពី​ស​ប្តា​ហ៍​មុន​។​

​លោក​ថា​ កាលពី​ថ្ងៃ​ទី​ ២៥​ មេ​សា​ ឆ្នាំ​ ២០១៩​ ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ ៣៩​ ខ្នង​រង​ផល​ប៉ះពាល់​ខ្យល់​កន្ត្រាក់ប៉ើ​ក​តំបូលផ្ទះ​ និង​រលំ​។​ ប៉ុន្តែ​ពុំ​មាន​គ្រោះ​ដល់​មនុស្ស​នោះ​ទេ​។​

លោក ​បូ​រា បន្ថែម​ថា​ ដោយសារ​ខ្វះខាត​ វិភាគទានរបស់​ឃុំ​បាន​ជួយ​ឧបត្ថម្ភ​ស័ង្កសី​ចំនួន​ ៥​ សន្លឹក​ប៉ុណ្ណោះ​ ដល់​អ្នក​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ដែល​ប៉ះពាល់​ផ្ទះ​ធ្ងន់ធ្ងរ​ចំនួន​ ២៩​ គ្រួសារ​។​ អត្ថបទ៖ ​ យឹ​ម​ កញ្ញា​

Share

Image
Image
Image