loader

អាជ្ញាធរស្រុកបារាយណ៍រៀបចំយុទ្ធនាការសំអាតដើមឈើបំបាត់ជំរកមូូសខ្លា

ស្រុកបារាយណ៍៖ នាព្រឹកថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៩ អាជ្ញាធរស្រុកបារាយណ៍ បានរៀបចំនូវ យុទ្ធនាការសំអាតដើមឈើដែលដុះនៅតាមដងផ្លូវនិងរើសសំរាមនៅតាមដងផ្លូវជាតិលេខ6 A ស្ថិតនៅក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍ខេត្តកំពង់ធំ ។ 

យុទ្ធនាការនេះដែលចាប់ផ្តើមចេញដំណើរពីសាលាស្រុកបារាយណ៍ទៅដល់ព្រំប្រទល់ឃុំបារាយណ៍និងឃុំបឹង ដែលមានការចូលរួមពីក្រុម យុវជនឃុំបារាយណ៍ ប្រជាការពារភូមិចំនួន៣ ភូមិ ក្នុងនោះមានភូមិ បារាយណ៍តូច ភូមិ អូសួស្តី និង ភូមិសំរោង។ ក្រុមសិស្សសាលានៃវិទ្យាល័យបារាយណ៍ និងក្រុមប៉ូលីសចរាចណ៍ដែលបានជួយសំរួលចរាចរណ៍ នៅតាមដងផ្លូវផងដែល។ 

យុទ្ធនាការនេះដឹងនាំដោយលោកអភិបាលស្រុក អ៊ួង សារឿន ដោយមានការចូលរួមប្រមាណសរុប ប្រមាណ ៤៨៥ នាក់ ដែលក្នុងនោះមានលោកគ្រូអ្នកគ្រូ និង បុគ្គលិកការរិយាល័យស្រុក និង ក្រុមយុវជនស្រុកបារាយណ៍ផងដែរ។ 

បើតាមសំដីរបស់យុវជនឃុំបារាយណ៍ លោក ហេង រ័ត្នពិសិដ្ឋ បានលើកឡើងថា គោលបំណងនៃការចុះធ្វើយុទ្ធនាការឆ្ការសំអាតដើមឈើនឹងរើសសំរាមនៅតាមដងផ្លូវជាតិគឺអាចកំចាត់ទីជំរកមូសខ្លា និងចង់ឲ្យអោយបរិស្ថានស្អាត មានផាសុខភាពហើយក៏ធ្វើអោយភូមិឃុំ គ្មានសំរាម ដោយឈរលើពាក្យស្លោកថា រស់នៅស្អាត ផឹកស្អាត ហូបស្អាត ទីក្រុងស្អាត៕ 

អត្ថបទខ្លីសរសេរដោយ សេង សុភក្រ្ត យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ផ្លែននោងល្អប្លែកប្រវែង ១.៥៧ ម៉ែត្រផលបានពីការប្រើជីធម្មជាតិរបស់អ្នកស្រុកមោងឫស្សី

បាត់ដំបង៖ រឿងមិនគួរឱ្យជឿ តែវាជាការពិត ដែលកសិក[...]

កំពង់ធំ៖ អ្នកស្រុកបារាយណ៍ត្រៀមរៀបចំប្រណាំងទូកផ្កាចារ ៣ ថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

កំពង់ធំ៖ នៅថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នា[...]

អ្នកស្រី សួ ចិត្រ ដាំបន្លែសរីរាង្គធ្វើម្ហូបលក់គិតគូរពីសុខភាពអ្នកទទួលទាន

កំពង់ធំ៖ អ្នកស្រី សួ ចិត្រ និងប្តីគឺលោក ផ្លុង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត