en     km
en     km

​កសិករ​៖​ បន្លែ​ស្ពៃ​មាន​តម្រូវការ​ខ្ពស់​

Share

​ខេត្តបាត់ដំបង​៖​ អ្នក​ប្រកប​របរ​ដាំ​ប​ន្លៃ​ និយាយ​ថា​ ប​ន្លៃ​ស្ពៃ​ងាយស្រួល​ដំា ថែទាំ​ និងផ្តល់​ទិន្នផល​ខ្ពស់​។ពិសេស បន្លៃស្ពៃ ងាយ​រក​ទីផ្សារ​ ព្រោះ​ដំណាំ​ស្ពៃ​មិន​រើស​ដី​អាច​ដាំ​លើ​ដី​គ្រប់​សណ្ឋាន​ លើកលែងតែ​ដី​ជាំ​ទឹក​។​

                                   កសិករចាប់ប្រមូលផលបន្លៃស្ពៃយកទៅលក់លើទីផ្សារ។ រូបភាព៖ ឌួង ចន្តា

​អ្នកស្រី​ ហេង​ ឡៃ​ កសិករ​ដាំ​ប​ន្លៃ​ នៅ​ភូមិ​វាល​ ឃុំ​តា​លាស់​ ស្រុក​មោងឫស្សី​ ខេតបាត់ដំបង​ មាន​ប្រសាសន៍​ថា​ អ្នកស្រី​ អាច​ប្រមូល​ផល​ស្ពៃ​ប្រមាណ​ ៨០​ គីឡូក្រាម​ក្នុង​មួយ​រង​។​ សព្វថ្ងៃ​ស្ពៃ​មួយ​គីឡូ​លក់​ចេញថ្លៃ​ ១៥០០​ រៀល​ សម្រាប់​ផ្សារ​មោងឫស្សី​។​

កសិកររូបនេះ ដំាបន្លៃស្ពៃលើទំហំដីប្រហែលកន្លះហិចតា ឬ ជាង ១០ រង វែងៗ។

​អ្នកស្រី​ បញ្ជាក់​ថា​ ចំពោះ​ពូជ​ស្ពៃ​ទិញ​ពី​ផ្សារ​មួយ​កំប៉ុង​ថ្លៃ​ ៣៥០០​ រៀល​ ប៉ុណ្ណោះ​។​ អ្នកស្រី ដំាស្ពៃចង្កិះ ស្ពៃតឿ និងស្ពៃខ្មៅ ជាដើម។

​អ្នកស្រី​បន្ថែម​ថា​ការ​ទទួល​ចំណូល​ពី​ការ​លក់​ស្ពៃ​អាច​ធ្វើ​អោយ​ជីវភាព​គ្រួសារ​អ្នកស្រី​ធូ​ធារ​ជាង​មុន​៕​ ឌូ​ង​ ច​ន្តា​

Share

Image
Image
Image